អ្នកប្រកបរបរមគ្គុទ្ទេសក៍ទេសចរណ៍ ចាប់ផ្តើមបំពេញការងារនាំភ្ញៀវអន្តរជាតិដើរកម្សាន្ត

2022/05/11 08:18:45 pm        603

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា មកដល់ពេលនេះ មគ្គុទេសក៍ទេសចរណ៍មួយចំនួន បានចាប់ផ្តើមត្រឡប់ចូលមកបំរើការងាររកចំណូលពីការបកប្រែភាសានាំភ្ញៀវទេសចរអន្តរជាតិដើរកម្សាន្តទស្សនានៅកម្ពុជា។

លោក ឈុន មករា ប្រធាននាយកដ្ឋានទីភ្នាក់ទេសចរណ៍ ដឹកជញ្ជូន និងមគ្គុទេសក៍​ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១១ ខែឧសភានេះថា នៅក្នុងអំឡុងពេលកម្ពុជា ជួបការរាតត្បាតកូវីដ១៩ រយៈពេលជាង២ឆ្នាំកន្លងមកនេះ មគ្គុទេសក៍ទេសចរណ៍ប្រមាណតែ ១២០នាក់ បានស្នើសុំព្យួរអាជ្ញាប័ណ្ឌផ្អាកអាជីវកម្មខ្លួន ហើយមានអាជីវកម្មមគ្គុទេសក៍​ទេសចរណ៍​បានប្រមាណ ជាង ៦ ៦០០ នាក់ បានបន្តសុពលភាព​អាជ្ញាប័ណ្ណ​ខ្លួន​ដើម្បី​បន្តអាជីវកម្មផ្តល់​មគ្គុទេសក៍​ទេសចរណ៍ជាធម្មតា ​បើទោះកម្ពុជា​មានភ្ញៀវទេសចរអន្តរជាតិ​តិចតួច​មក​ទស្សនាក៏ដោយ។

លោក បន្តថា ជាការកត់សំគាល់នៅក្នុងអំឡុងពេលដែលអាជីវកម្មមគ្គុទេសក៍ទេសចរណ៍ ពុំមានសកម្មភាពនាំភ្ញៀវដើរកម្សាន្ត មគ្គុទេសក៍ទេសចរណ៍ភាគច្រើន បាន​ផ្លាស់ប្តូរមុខរបរ​ទៅប្រកបអាជីវកម្មរកចំណូលផ្សេងក្រៅពីវិស័យទេសចរណ៍ ។

សម្រាប់​លោក ឈិន ដាវីន ប្រធានសមាគមន៍មគ្គុទេសក៍ទេសចរណ៍នៅរាជធានីភ្នំពេញ ថ្លែងថា ដោយសាររាជរដ្ឋាភិបាលកម្ពុជា ​បានផ្តល់ការលើកទឹកចិត្តគឺបាន​ធ្វើអោយ​អ្នក​មគ្គុទេសក៍​ទេសចរណ៍​ស្ទើតែទំាងអស់បានធ្វើអាជ្ញាប័ណ្ណបន្តសុពលភាពអាជីវកម្មពីរឆ្នាំម្តង​ដោយមិនមានបង់ពន្ធ និង​យក​កម្រៃធ្វើអាជីវកម្ម ​ហើយរហូតមកនេះ​រូបលោកផ្ទាល់​ ក៏ដូចអ្នកមគ្គុទេសក៍​ទេសចរណ៍នានាទៀត បាន​កំពុងត្រៀមត្រឡប់ទៅរកចំណូលពីវិស័យទេសចរណ៍ ​ខណៈភ្ញៀវទេសចរអន្តរជាតិជាច្រើន​បានមកទស្សនាកម្ពុជា​ច្រើនឡើងវិញ ​នៅនៅចាប់ពីខែកក្តដាខាងមុខនេះតទៅ។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា ​មានមគ្គុទេសទេសចរណ៍បកប្រែភាសា​នាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដើរ​កម្សាន្តចំនួន ១៣ភាសា សរុបចំនួនជាង ៦៦០៦នាក់​ ក្នុងនោះ​មាន​មគ្គុទេសក៍​ទេសចរណ៍ ជាប់កិច្ចសន្យាធ្វើការជាមួយក្រុមហ៊ុន​ការីទេសចរណ៍ ខណៈមានមគ្គុទេសក៍​ទេសចរណ៍​ជាច្រើនទៀត​កំពុងធ្វើការជាការងារFree Land ​រង់ចាំនាំភ្ញៀវដើរកម្សាន្តជាលក្ខណៈឯកជន៕

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm