កម្ពុជា-វៀតណាម បង្កើនការតភ្ជាប់សហគ្រាសដឹកជញ្ជូន ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម

2022/05/11 09:20:55 pm        467

ភ្នំពេញ៖ កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន ការសម្របសម្រួល និងបែបបទនៃការនាំចេញ-នាំចូល ដើម្បីជួយដល់ការដឹកជញ្ជូននៃប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរ។

លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី១០ខែឧសភាឆ្នាំ២០២២ថា កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំ លើកិច្ច​សហប្រតិបត្តិការ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាងប្រទេសទាំងពីរ​ ដែលកិច្ចការនេះ​មាន​សារៈសំខាន់ៗ សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ នៃវិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរបន្ថែម ការដោះស្រាយបញ្ហាកំពុងជួបប្រឈម ការសម្របសម្រួល និងបែបបទនីតិវិធីនៃការនាំចេញចូល និងការជម្រុញពាណិជ្ជកម្មជាដើម។

លោកឧកញ៉ា បន្តថា ជុំវិញវិស័យដឹកជញ្ជូននេះ បច្ចុប្បន្ន ក្រុមហ៊ុនក្នុងស្រុក កំពុងជួបបញ្ហាប្រឈម​ជាច្រើនដូចជាប្រេងឡើងថ្លៃ ជាពិសេសសេវាដឹកជញ្ជូនតាមផ្លូវទឹក បានកំពុងហក់ឡើងខ្ពស់​ហួស​ហេតុ។ ដូច្នេះកិច្ចសហប្រតិបត្តិការ នៃការតភ្ជាប់សហគ្រាសដឹកជញ្ជូន ​រវាងកម្ពុជាវៀតណាម គឺការ​ជួយ​សម្រួលមួយផ្នែកនៃការដឹកជញ្ជូនឆ្លងកាត់ប្រទេសជិត ជាពិសេសជាការ​ជួយសម្រួល​ដល់ការ​ដឹកជញ្ជូន​កសិកផលរបស់កម្ពុជា ខណៈមួយឆ្នាំៗកម្ពុជាបាននាំចេញកសិផលទៅកាន់ប្រទេស​វៀតណាមជាច្រើន ដូចជាការនាំចេញស្រូវជាដើម។

លោកឧកញ៉ា ស៊ិន ចន្ធី បន្តថា ទាក់ទងវិស័យដឹកជញ្ជូននេះ ភាគីនៃប្រទេសទាំងពីរ នឹងមាន​គម្រោង​ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បីពង្រឹងដល់ការនាំចេញចូល ជា​ពិសេស​ការដឹកជញ្ជូនឆ្លងកាត់ប្រទេសវៀតណាម ទំាងផ្លូវទឹក និងផ្លូវគោក ដែលកន្លងមក​ការដឹកជញ្ជូន​ឆ្លងកាត់ប្រទេសនេះ ​មានការត្រួតពិនិត្យ​ស្មុគស្មាញ​ និងការចំណាយថ្លៃដើមបន្ថែមជាដើម ។ ដូច្នេះតាមរយៈកិច្ចសហប្រតិបត្តិនេះ នឹងជួយដោះស្រាយ​រាល់បញ្ហាបន្ថែម ដើម្បីជម្រុញ​ការ​ដឹក​ជញ្ជូនឆ្លងកាត់​ និងការធ្វើពាណិជកម្មប្រព្រឹត្តិទៅដោយរលូន។

នៅក្នុងសិក្ខាសាលានេះ ភាគីវៀតណាម ​បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ នៃ​ការតភ្ជាប់វិស័យដឹកជញ្ជូនរវាងប្រទេសទាំងពីរ ​ពិសេសការគិតគូរដល់ថ្លៃដើមនៃការដឹកជញ្ជូន ដែលបញ្ហានេះភាគីវៀតណាម ​នឹងលើកជូនទៅរដ្ឋាភិបាលរបស់ខ្លួន​ ដើម្បីដោះស្រាយ ដល់ដំណើរការនៃការដឹកជញ្ជូននៃប្រទេសទាំងពីរ។

សូមបញ្ជាក់ថា៖ នៅថ្ងៃទី ១០ ខែ ឧសភា កម្ពុជា-វៀតណាម បើកកិច្ចប្រជុំសម្រាប់កិច្ច​សហប្រតិបត្តិការ​ និងការតភ្ជាប់សហគ្រាសដឹកជញ្ជូនរវាង​ប្រទេសទាំងពីរ ដែលក្នុងនោះ​ភាគីវៀតណាម បានការចូលរួមមាន៖ អនុប្រធាននាយកដ្ឋាននាំចូល និងនាំចេញ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម, ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា, នាយកក្រុមហ៊ុន Bee Logistic ប្រទេសវៀតណាម, នាយកពាណិជ្ជកម្មនៃក្រុមហ៊ុន Gemadept តំណាងសមាគមភ្នាក់ងារសមុទ្រ ឈ្មួញកណ្តាល និងសេវាកម្មវៀតណាម និងមានការជាង ៥០ ក្រុមហ៊ុន៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        524
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        490
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        429

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm