ក្រសួងសេដ្ឋកិច្ច អនុវត្តប្រព័ន្ធឯកសារឌីជីថល ដើម្បីពន្លឿនការប្រមូលចំណូល និងចំណាយថ្នាក់ក្រោមជាតិ

2022/05/11 09:33:54 pm        1.0 K

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ឲ្យអនុវត្តប្រព័ន្ធឯកសារឌីជីថល ហៅកាត់ថា FMIS Portal លើរដ្ឋបាលស្រុក-ឃុំ ចំនួន២៦០ ដោយអនុវត្តសាកល្បង ជាមួយទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួល ក្នុងទិសដៅជួយពន្លឿនដល់ការអនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ ជា​ផ្លូវការដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នេះថា ការរៀបចំ​បង្កើត​ប្រព័ន្ធឯកសារឌីជីថល ជំនាន់ទី១ គឺមានលក្ខណៈសាមញ្ញ និងផ្តល់ភាពងាយស្រួលក្នុងការ​អនុវត្ត​ជាមួយទូរសព្ទឆ្លាតវៃតាមរយៈបណ្តាញអ៊ីនធើណេត ក្នុងទិសដៅដើម្បីជួយពន្លឿន​ដល់ការ​អនុវត្តចំណូល ចំណាយថវិការបស់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បន្តថា ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលបាន​ប្រែក្លាយវិបត្តិទៅ ជាកាលានុវត្តភាព ការកែទម្រង់វិស័យហិរញ្ញវត្ថុសាធារណៈ គ្មានការបង្អង់ និង​គ្មាន​ថយក្រោយនោះឡើយ ទោះបី ​កម្ពុជាឆ្លងកាត់ជម្ងឺកូវីដ ១៩ ជាពិសេសការកសាងចាប់​យក​ប្រព័ន្ធឌីជីថល ស្របតាមគន្លងថ្មីនៃសកលលោក ​នៅក្នុងយុគសម័យ​បដិវត្តន៍​ឧស្សាហកម្មជំនាន់ទី ៤។

ក្នុងស្មារតីនេះ ការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ គឺជាចលករមុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងនោះការកែលម្អ ធនធានហិរញ្ញវត្ថុសាធារណៈរបស់ជាតិ គឺមានដំណាក់កាលសំខាន់ៗជាច្រើន, ចំពោះការដាក់ឲ្យអនុវត្តប្រព័ន្ធ ឯកសារឌីជីថល នេះវិញ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលដាក់​ឲ្យអនុវត្តលើរដ្ឋបាលស្រុក-ឃុំ ចំនួន ២៦០ ​តាមទូរស័ព្ទឆ្លាតវៃ មានលក្ខណៈសាមញ្ញ និងផ្តល់ភាព​ងាយស្រួល ដោយមានទិសដៅដើម្បីជួយពន្លឿនដល់ ​ការអនុវត្តចំណូល ចំណាយថវិការបស់​រដ្ឋបាលស្រុក ​និងរដ្ឋបាលឃុំ ​ដោយបានផ្តល់ភាពងាយស្រួល​ ជូនដល់រដ្ឋបាលស្រុក-ឃុំទាំងនោះ។

សូមបញ្ជាក់ថា៖ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល​ ជំនាន់ទី១ របស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូនដល់រដ្ឋបាលថ្នាក់ស្រុក ​និងឃុំ នៅពេលនេះ គឺជាការផ្លាស់ប្តូរមកប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន ​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ​ នេះវិញ ដោយក្នុង​នោះ​សម្រាប់​ជំហាន​ដំបូងនេះ បានអនុវត្តទៅលើខេត្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះ​បានជ្រើសរើស​យករដ្ឋបាលស្រុកចំនួន ៧៥ ​និងរដ្ឋបាលឃុំចំនួន ១៨៥ ដើម្បីអនុវត្ត​សាកល្បង​នៃការប្រើប្រាស់ប្រព័ន្ធឯកសារឌីជីថល នេះ ៕អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        372
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        413

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm