ច្រក​ព្រំដែន​ថ្នាក់​តំបន់​ចំនួន​២ ​ក្នុង​ភូមិសាស្ត្រ​បាត់ដំបង​ជាប់​ប្រទេស​ថៃ ត្រូវ​បើក​ឲ្យ​ឆ្លងកាត់​ឡើងវិញ​

2021/04/27 09:59:58 am        495

​បាត់ដំបង​៖ បើ​ទោះបី​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ កំពុង​មានការ​រ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ក្នុង​សហគមន៍ ប៉ុន្តែ ​ក្នុង​គោលបំណង​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ នៅតែ​បន្ត​នោះ អាជ្ញាធរ​ខេត្ត​បាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរ​ប្រទេស​ថៃ បានសម្រេច​បើក​ច្រកទ្វារព្រំដែន​ថ្នាក់​តំបន់​ចំនួន​២​កន្លែង ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ខណៈ​ច្រក​តំបន់​មួយទៀត គឺ​ច្រក​៤០០ ស្ថិត​ក្នុង​នៅ​ស្រុក​សំឡូត ក៏​គ្រោង​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ផង​ដែរ​។​


​ដោយ​ច្រក​តំបន់​ចំនួន​២ ដែល​បាន​បើក​ដំណើរការ​ឡើងវិញ​នោះ មាន​ច្រក​អូរ​អន្លក់ ស្ថិតនៅ​ស្រុក​កំរៀង និង​ច្រក​អូរ​រំដួល ស្ថិត​ក្នុងស្រុក​ភ្នំព្រឹក ដែល​ការ​បើក​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០២១ ហើយ​ច្រក​ទាំងពីរ​នេះ ទល់នឹង​ស្រុក​សយ​ដាវ ខេត្ត​ចាន់​បុរី​។​


​ក្នុង​លិខិត​មួយ​ច្បាប់​ចុះហត្ថលេខា​ដោយ​ឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ចុះ​ថ្ងៃទី​១៩ ខែ​មិនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ការ​បើក​ឲ្យ​ឆ្លងកាត់​នេះ សម្រាប់​តែ​ការដឹក​ទំនិញ​ចេញចូល​តែប៉ុណ្ណោះ ដែល​ក្នុង​មួយ​រថយន្ត អនុញ្ញាត​ឲ្យ​មាន​មនុស្ស​តែ​២​នាក់ និង​តម្រូវ​ឲ្យ​មានការ​វាស់​កម្តៅ ត្រួតពិនិត្យ​សុខភាព មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ចាក​ចេញពី​រថយន្ត​របស់​ខ្លួន​ឡើយ​។​


​ក្នុង​លិខិត​ដដែល​បាន​បន្ត​ថា ចំពោះ​ទីតាំង​ត្រូវ​ដោះដូរ​ទំនិញ និង​លើកដាក់​ទំនិញ​ត្រូវ​ធ្វើឡើង​ក្នុង​បរិវេណ​ច្រកទ្វារព្រំដែន​នីមួយៗ ដោយ​ការដឹក​ទំនិញ​ចេញចូល និង​ឆ្លងកាត់​ច្រកទ្វារព្រំដែន​គិត​ចាប់​តាំងពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​៥​ល្ងាច​។​


​បើ​តាម​លោក នាង ច័ន្ទ​ថា​រ៉ា ប្រធាន​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​២២ ខែ​មិនា​នេះ ភាគី​ទាំងពីរ បាន​ធ្វើ​តេស្ត​ដំណើរការ​សាកល្បង ពី​នីតិវិធី​បែបបទ នៃ​ការបំពេញ​ឯកសារ​ចេញចូល​តាម​ច្រក​របស់ខ្លួន ដើម្បី​ត្រៀម​បើក​ឲ្យ​ដំណើការ​ពេញលេញ នៅ​ថ្ងៃ​ទី​២៣ ខែ​មិនា តាម​គោលការណ៍​កំណត់​ជាក់លាក់ ពី​អាជ្ញាធរ​នៃ​រដ្ឋបាល​ខេត្ត​បាត់ដំបង និង​ខេត្ត​ពាក់ព័ន្ធ​របស់​ភាគី​ថៃ ដែល​បាន​ឯកភាព​គ្នា កាលពីពេល​ថ្មីៗ​កន្លង​ទៅនោះ​។​


​លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា សម្រាប់​ច្រកទ្វារ​តំបន់​៤០០ ស្ថិត​ក្នុង​ស្រុក​សំឡូត ទល់នឹង​ស្រុក​ប​រ៉ៃ ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ មិនទាន់​ចាប់​ដំណើរការ​ទេ ដោយសារតែ​ខាង​ភាគី​នៃ​ប្រទេស​ទាំងពីរ នៅ​មិន​ទាន់​មាន​ការ​ជួបប្រជុំ​រៀបចំ​ឲ្យ​ដំណើរការ​នៅឡើយ ប៉ុន្តែ​ ជា​គោលការណ៍​ច្រក​នេះ ក៏​គ្រោង​បើក​ដំណើរការ​ឡើងវិញ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។​


​គួរ​បញ្ជាក់​ថា ច្រក​ទ្វារ​អន្តរជាតិ និង​ច្រក​តំបន់ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ជាប់​នឹង​ប្រទេស​ថៃ ត្រូវ​បាន​បិទ​លែង​ឲ្យ​មានការ​ឆ្លងកាត់ កាលពី​ឆ្នាំ​២០២០ ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​១៩ ប៉ុន្តែ ​ច្រក​ខ្លះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មានការ​ដឹកទំនិញ​ចេញចូល៕ អត្ថបទ៖ បាន សុខរិទ្ធ​


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        121
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        64
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm