Stephen Curry បោះ​ចុង​ម៉ោង​ឱ្យ Golden State យកឈ្នះ Memphis Grizzlies នាំមុខ​ក្នុង Series ៣-១

2022/05/11 10:16:57 pm        257

​​បាល់បោះ​៖ ​កីឡាករ​បាល់បោះ​អាមេរិក Stephen Curry បាន​ក្លាយជា​តួឯក​ក្នុងការ​ប្រកួត​ ក្រោយ​បោះ​បញ្ចូល​កន្ត្រក​នាទីចុងក្រោយ​ឱ្យ Golden State Warriors វាយបក​ពីក្រោយ​យកឈ្នះ Memphis Grizzlies ១០១-៩៨ ដើម្បី​នាំមុខ​ក្នុង Series ៣-១ នៃ​វគ្គ Play-Off ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អាមេរិក NBA​។

​​Stephen Curry បោះ​បាន​សរុប ៣២ពិន្ទុ​ក្នុងការ​ប្រកួត​នេះ​បូក​រួមទាំង​ការបោះ​យក​ ៣​ពិន្ទុ​នៅ​នាទីចុងក្រោយ​ធ្វើឱ្យ Golden State ត្រូវការ​ជ័យជំនះ​តែ ១​ប្រកួត​ទៀត​ដើម្បី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ភាគ​ខាងលិច​។ ​ចំណែក Memphis Grizzlies ថ្វីបើ​គ្មាន​កីឡាករ​សំខាន់ Ja Morant ក៏ដោយ​ក៏បាន​បង្ក​ការលំបាក​ដល់ Golden State ដែរ​បន្ទាប់ពី​ការនាំ​មុខ ១២ពិន្ទុ​ពេល​ចាប់​ផ្តើមដំបូង​។ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ Golden State នឹងត្រូវ​ត្រលប់​ទៅកាន់​ទឹកដី Memphis Grizzlies វិញ​ដើម្បី​ស្វែងរក​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ទី៦ ក្នុង ៨ឆ្នាំ​ចុងក្រោយ​។ ​ដោយឡែក​ការប្រកួត​នៅ​ភាគ​ខាងកើត​ឯណោះ​វិញ Boston Celtics បាន​យកឈ្នះ​ក្រុម​ការពារ​តំណែង​ជើងឯក Milwaukee Bucks ១១៦-១០៨ ដើម្បី​តាម​ស្មើ​ក្នុង Series ២-២​។

​​កីឡាករ​សំខាន់​របស់ Celtics, Al Horford បោះ​បាន ៣០ពិន្ទុ​ម្នាក់ឯង​ក្នុង​ជ័យជំនះ​ដ៏​មាន​សារៈសំខាន់​នេះ ​ពោលគឺ Boston Celtics បាន​វាយបក​ពី​ការ​នាំមុខ ១១ពិន្ទុ​របស់ Milwaukee Bucks​។ ​Jayson Tatum ក៏​បោះ​បាន ៣០ពិន្ទុ​ផង​ដែរ​ឱ្យ Boston Celtics ខណៈដែល​កីឡាករ​ក្រិ​ក Giannis Antetokounmpo បោះ​បាន ៣៤ពិន្ទុ​ម្នាក់ឯង និង ១៨បាល់​រី​បោ​ន​នៅតែ​មិន​គ្រប់គ្រាន់​ជួយ Milwaukee Bucks គេច​ពី​បរាជ័យ​បាន​។ ​ក្រុម​ទាំងពីរ​នឹង​ជួបគ្នា​ប្រកួត​ទី៥ ក្នុង Series ៧ប្រកួត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm