ស្ពានបេតុងនិងទំនប់បង្ហៀរទឹកដែលជាសមិទ្ធផលថ្មីក្នុងភូមិសាស្ត្រខេត្តកំពង់ធំ​បានកកើតឡើង

2022/05/12 12:15:24 am        1.0 K

កំពង់ធំ៖ ស្ពានបេតុង ទំនប់បង្ហៀរទឹក និងផ្លូវក្រាលក្រួសក្រហម នៅភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ត្រូវបានកសាងនិងដាក់ឲ្យប្រើប្រាស់ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅតំបន់នោះ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១០ ខែឧសភាម្សិលមិញ ក្នុងពិធី​សម្ពោធដាក់​ឲ្យប្រើប្រាស់ ស្ពានបេតុង ទំនប់បង្ហៀរទឹក និងផ្លូវក្រាលក្រួសក្រហម នៅម្រាក(ក) ​បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចក្ខុវិស័យអភិវឌ្ឍប្រទេស ​ទាំងហេដ្ឋារចនា​សម្ព័ន្ធផ្លូវថ្នល់ និង​ធារាសាស្រ្ត។

ក្នុងនោះការធ្វើទំនប់បង្ហៀរទឹកនេះ ​ពិតមានសារសំខាន់ណាស់សម្រាប់ជួយ​សម្រួលដល់ការ​ដឹក​ជញ្ជូន​កសិកផល និងវត្ថុផ្សេងៗ របស់ប្រជាពលរដ្ឋ ​ដែលកាលពីមុន ​ទីតាំងនេះ ​មានតែស្ពានឈើ ត្រូវជួសជុល​ធ្វើដោយកម្លាំងសាមគ្គី​ជាញឹកញាប់ទើបអាចធ្វើដំណើរបាន។

ឯកឧត្ដម បានបញ្ជាក់ថា ប៉ុន្តែក្រោយពីសាងសង់​ទំនប់បង្ហៀរទឹកនេះរួចរាល់ ប្រជាពលរដ្ឋទាំងអស់​នឹង​មានភាព​ងាយស្រួល​ ទាំងរដូវប្រាំង និងរដូវវស្សា។​ ហើយតាំងនេះដែរ ​ក៏ជាកន្លែងលេងកម្សាន្ត​របស់ប្រជាពលរដ្ឋជិតឆ្ងាយ នៅរដូវវស្សា ដែលមានទឹកហូរកាត់។

ឯកឧត្តម បានអបអរ​សាទរ​ជាមួយនឹងប្រជាពលរដ្ឋចំពោះ​សមិទ្ធផលថ្មីនេះ និងដើម្បីឲ្យសមិទ្ធផល​នេះប្រើប្រាស់បានយូអង្វែង​ ប្រជាពលរដ្ឋ​ ត្រូវចូលរួមថែរក្សាទាំងអស់គ្នា ចាត់ទុកទ្រព្យសម្បត្តិ​សាធារណៈដូច​ទ្រព្យសម្បត្តិរបស់ខ្លួន។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ ​បានធ្វើការអំពាវនាវផងដែរដល់ប្រជាពលរដ្ឋ ដែលមិនទាន់បាន​ចាក់វ៉ាក់​សាំងកូវីដ-១៩ ​ទាំងដូសមូលដ្ឋានក្តី ដូសជំរុញក្តី ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ចាក់ទាំងអស់គ្នា។ ទន្ទឹមនោះ​ ដើម្បីបំពេញ​កាតព្វកិច្ច​ជាពលរដ្ឋល្អ ​ប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមលក្ខណៈទៅ​បោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ នៅថ្ងៃទី៥ ខែមិថុនា ​ខែក្រោយនេះ ​ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើស​មេដឹកនាំមូលដ្ឋាន ​ដែលខ្លួនស្រឡាញ់ ​តាមបែបលទ្ធិប្រជាធិបតេយ្យ៕

អត្ថប​ទ៖ លី សាងស៊ីន

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm