ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងទី១១ ខែឧសភា ឆ្នាំ២០២២ កើតឡើងចំនួន ៥លើក បណ្តាលឲ្យស្លាប់២នាក់ និងរងរបួស ៥នាក់ ក្នុងនោះរបួសធ្ងន់ ៣នាក់ និង ស្រាល ២នាក់ ។
គ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅរាជធានី-ខេត្តចំនួន៤ ដូចជា៖ ខេត្តកណ្តាលស្លាប់ ១នាក់ , ភ្នំពេញរបួស ៣នាក់ , ស្វាយរៀងស្លាប់ ១នាក់ និងខេត្តឧត្តរមានជ័យរបួស ២នាក់៕
