អគ្គស្នងការដ្ឋាននគរបាលជាតិដាក់ឱ្យដំណើរការកម្មវិធី «Kapea Scams» ដើម្បី​ពលរដ្ឋ​រាយការណ៍​អំពី​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/08/28 12:28:53 pm        45

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទឈ្មោះ Kapea Scams ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ អាចរាយ​ការណ៍​អំពី​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ឬករណីសង្ស័យថា​ខ្លួន​ត្រូវ​បាន​គេក្លែ​ង​បន្លំ​ពាក់​ព័ន្ធ​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កម្មវិធី Kapea Scams នេះក៏បង្ហាញអំពីគន្លឹះនៃការការពារខ្លួនពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ សុខ នីត្យា កម្មវិធី Kapea Scams ជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះថានៅក្នុងកម្មវិធីនេះអាចរាយការណ៍គ្រប់ករណីដែលសង្ស័យជាអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅកាន់សមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឆាប់រហ័ស និងឈានទៅចាត់វិធានការបន្ទាន់ភ្លាមៗ។

លោកឧត្តមសេនីយ៍ទោ សុខ នីត្យា បានគូសបញ្ជាក់ទៀតថា នៅពេលទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចនឹងបិទការហៅចូលដោយស្វ័យប្រវត្តិ នូវលេខទូរស័ព្ទដែលកំណត់ថាពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា ឬបទល្មើសផ្សេងៗ (Block Call)។

បន្ថែមពីនេះ សមត្ថកិច្ចជំនាញនឹងប្រើប្រាស់ព័ត៌មាន ឬទិន្នន័យដែលទទួលបានពីការរាយការណ៍ របស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានផ្សព្វផ្សាយសារអប់រំ ដាស់តឿនផ្សេងៗ ដល់សាធារណជនតាមរយៈសារអេឡិចត្រូនិចរបស់ទូរស័ព្ទ ចល័ត (SMS)។ ប្រើប្រាស់នូវទិន្នន័យដែលប្រមូល និងវិភាគបាន មកអភិវឌ្ឍ ឬបង្កើតលើប្រព័ន្ធនានា ដើម្បីជាប្រយោជន៍រួមរបស់សាធារណជន និងសង្គមជាតិ៕

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
2026/08/29 06:48:43 pm        1
អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
2026/08/29 03:38:29 pm        1
ពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/08/29 11:28:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់

2026/08/29 06:48:43 pm
​មនុស្សយ៉ាងតិច​ ២៧នាក់ស្លាប់ បន្ទាប់ពីមាន​ការវាយប្រហាររបស់រុស្ស៊ី លើឃ្លាំង ជិតក្រុងគីវ
2026/08/29 05:27:05 pm
​លោក Trump ប្រកាសពីកិច្ចព្រមព្រៀងភាគហ៊ុនដ៏​ធំរបស់អាមេរិក ក្នុងធនធាន​ប្រេង​របស់វ៉េណេស៊ុយអេឡា
2026/08/29 04:51:04 pm
​សង្គ្រាមបង្ក​ផល​ប៉ះពាល់​អវិជ្ជមានលើ​​សេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបង្កើនទណ្ឌកម្ម
2026/08/29 04:12:59 pm
​អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
2026/08/29 03:38:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/29 07:23:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/28 07:26:32 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm