Liverpool កៀកនឹងកិច្ចព្រមព្រៀងតម្លៃ ១២០លានផោនផ្ទេរ Bradley Barcola ពី PSG

2026/08/28 03:28:54 pm        51

ក្លិបហង្សក្រហម Liverpool កំពុងខិតជិតឈានដល់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបារាំង Bradley Barcola ពី Paris Saint-Germain ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ១២០លានផោន។

ដំបូង PSG បានវាយតម្លៃ Barcola ក្នុងតម្លៃប្រមាណ ១៤៥លានផោន ប៉ុន្តែ Liverpool កំពុងត្រៀមព្រមព្រៀងលើកញ្ចប់ផ្ទេរដែលមានតម្លៃយ៉ាងហោចណាស់ ១០០លានផោន ហើយអាចកើនដល់ ១២០លានផោន អាស្រ័យលើសមិទ្ធផលផ្ទាល់ខ្លួនរបស់កីឡាករ និងភាពជោគជ័យរបស់ក្រុម។

Barcola ជាកីឡាករជើងស្តាំ ប៉ុន្តែតួនាទីដែលគេចូលចិត្តបំផុតគឺលេងនៅតំបន់ ស្លាបឆ្វេង។ ការមកដល់របស់គេអាចធ្វើឱ្យមានភាពមិនច្បាស់លាស់កាន់តែខ្លាំងចំពោះអនាគតរបស់ Cody Gakpo នៅ Anfield។

Barcola បានក្លាយជាគោលដៅសំខាន់របស់ Liverpool ខណៈក្លិបកំពុងព្យាយាមបង្កើនប្រសិទ្ធភាពនៅតំបន់ប្រយុទ្ធ បន្ទាប់ពីការចាកចេញរបស់ Luis Diaz និង Mohamed Salah។

ខ្សែប្រយុទ្ធបារាំងរូបនេះបានផ្លាស់ពី Lyon ទៅ PSG ក្នុងឆ្នាំ២០២៣ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថា ៣៨.៥លានផោន។ ចាប់តាំងពីពេលនោះមក Barcola បានឈ្នះជើងឯក Ligue1 ចំនួន៣ដង, Champions League ចំនួន២ដង, French Cup ចំនួន២ដង ព្រមទាំង UEFA Super Cup និង FIFA Intercontinental Cup។

ក្នុងការប្រកួត World Cup រដូវក្តៅនេះ Barcola ក៏បានបង្ហាញទម្រង់លេងល្អ ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់សម្រាប់ក្រុមជម្រើសជាតិបារាំង។

ក្រៅពីលេងនៅស្លាបឆ្វេង Barcola ក៏អាចលេងនៅ ស្លាបស្តាំ ឬតំបន់កណ្តាល បានផងដែរ។ សមត្ថភាពលេងបានច្រើនតួនាទីរបស់គេ អាចផ្តល់ជម្រើសបន្ថែមសម្រាប់ Liverpool ជាពិសេសក្នុងការជួយជំនួស Alexander Isak ខណៈខ្សែប្រយុទ្ធ Hugo Ekitike កំពុងសម្រាកព្យាបាលរបួសសរសៃពួរ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

Liverpool កៀកនឹងកិច្ចព្រមព្រៀងតម្លៃ ១២០លានផោនផ្ទេរ Bradley Barcola ពី PSG
2026/08/28 03:28:54 pm        1
ជម្រើសជាតិតេក្វាន់ដូ WT ២រូបត្រៀមចូលរួមការប្រកួតកីឡាអាស៊ី នៅជប៉ុន ឆ្នាំ២០២៦
2026/08/28 03:05:20 pm        1
PSG ជួប Barcelona និង Man City ខណៈ Real Madrid ជួប Inter និង Arsenal វគ្គដំណាក់កាលលីគ Champions League
2026/08/28 02:36:26 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់

2026/08/29 06:48:43 pm
​មនុស្សយ៉ាងតិច​ ២៧នាក់ស្លាប់ បន្ទាប់ពីមាន​ការវាយប្រហាររបស់រុស្ស៊ី លើឃ្លាំង ជិតក្រុងគីវ
2026/08/29 05:27:05 pm
​លោក Trump ប្រកាសពីកិច្ចព្រមព្រៀងភាគហ៊ុនដ៏​ធំរបស់អាមេរិក ក្នុងធនធាន​ប្រេង​របស់វ៉េណេស៊ុយអេឡា
2026/08/29 04:51:04 pm
​សង្គ្រាមបង្ក​ផល​ប៉ះពាល់​អវិជ្ជមានលើ​​សេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបង្កើនទណ្ឌកម្ម
2026/08/29 04:12:59 pm
​អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
2026/08/29 03:38:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/29 07:23:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/28 07:26:32 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm