ប្រតិភូជាន់ខ្ពស់សភាប្រទេសនានាស្ងើចសរសើរ ចំពោះសុន្ទរកថា និងភាពជាអ្នកដឹកនាំ​របស់សម្ដេចតេជោ

2026/08/28 04:08:46 pm        39

ប្រតិភូជាន់ខ្ពស់សភាមកពីបណ្ដាប្រទេសនានា បានបង្ហាញការស្ងើច​សរសើរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ និងសុន្ទរកថារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញនៅថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភា និងជាអ្នកនាំពាក្យ សន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានថ្លែងតាមរយៈសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃន្និសីទនេះថា ក្នុងសន្និសីទនេះសម្ដេចតេជោ ហ៊ុន សែន មានជំនួបទ្វេភាគីជាមួយនឹងបណ្ដាប្រតិភូជាន់ខ្ពស់សភាមកពីបណ្ដាប្រទេសនានារហូតទៅដល់ ៩ ជំនួបផ្សេងគ្នា។

ក្នុងជំនួបទាំង៩នោះ សម្ដេចតេជោ និងប្រតិភូជាន់ខ្ពស់សភាមកពីបណ្ដាប្រទេសនានា បានជជែកគ្នាពីទំនាក់ទំនងទ្វេភាគី និងតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ជាពិសេសការពង្រីកនូវតួនាទីរបស់ សន្និសីទប្រធានសភា នៃអន្តរសភា (ISC) ដែលពេលនេះកំពុងតែដើរតួនាទីយ៉ាងសំខាន់ ដែលសម្ដេចតេជោ បានលើកឡើងថា ជាតួនាទីមួយអចិន្រ្ដៃយ៍សម្រាប់ជួយដោះស្រាយបញ្ហារបស់ពិភពលោក។

ក្នុងនោះសម្ដេចតេជោ ក៏មានជំនួបទ្វេភាគីជាមួយប្រធានព្រឹទ្ធសភារបស់ឥណ្ឌូណេស៊ី ដោយបានជជែកពីកិច្ចសហប្រតិបត្តិការទ្វេភាគីរួមទាំងតួនាទីរបស់ ISC ដែលប្រទេសឥណ្ឌូណេស៊ីនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៅក្នុងសន្និសីទលើកទី៣ នៅឆ្នាំ២០២៧ខាងមុខ ដោយភាគីទាំងពីរបានជជែកផ្លាស់ប្ដូរយោបល់គ្នាចំពោះការរៀបចំសន្និសីទនេះឱ្យស្របទៅនឹងពេលវេលារបស់ឥណ្ឌូណេស៊ីនាពេលខាងមុខផងដែរ។

ឯកឧត្តម ជា ធីរិទ្ធ បញ្ជាក់ថា៖«...នៅពេលដែលប្រតិភូនៃតំណាងសភាតាមបណ្ដាប្រទេសនានាបានជួបសម្ដេចតេជោ គឺសុទ្ធតែកោតសរសើរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកបានពលិកម្មគ្រប់បែបយ៉ាង ហើយជាពិសេសគឺនយោបាយឈ្នះឈ្នះ ហើយជាពិសេសនោះប្រតិភូស្ទើតែទាំងអស់បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះសុន្ទរកថាបើករបស់សម្ដេចតេជោកាលពីម្សិលមិញ ដែលជាសុន្ទរកថាដ៏មានការចាប់អារម្មណ៍»។

ឯកឧត្តម ធីរិទ្ធ បានលើកឡើងនៅប្រសាសន៍របស់ ឧត្ដម Farah Maalim, សមាជិកសភានៃសាធារណរដ្ឋកេនយ៉ា បានលើកឡើងថា សុន្ទរកថារបស់សម្ដេចតេជោ គឺជាសុន្ទរកថាល្អឥតខ្ចោះ ដែលលោកខានបានស្ដាប់រាប់ឆ្នាំមកហើយ មិនដែលឃើញសុន្ទកថាណាល្អបែបនេះនោះទេ។

សូមជម្រាបថា ក្រោយបញ្ចប់សន្និសីទសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, អង្គសន្និសីទ បានចេញសេចក្តីប្រកាសទីក្រុងភ្នំពេញស្ដីពីសាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី។ តាមរយៈសន្និសីទនេះ ប្រធានសភា និងតំណាងសភាមកពីតំបន់ផ្សេងៗជុំវិញពិភពលោក ពិចារណាឃើញថា សហគមន៍អន្តរជាតិនៅតែបន្តប្រឈមមុខនឹងបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន រួមមាន ជម្លោះ ភាពតានតឹងភូមិសាស្ត្រនយោបាយ ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ការរំខានដល់លំហូរពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀង និងថាមពល ការរំខានផ្នែកបច្ចេកវិទ្យា និងការគំរាមកំហែងតាម ប្រព័ន្ធបច្ចេកវិទ្យា វិបត្តិមនុស្សធម៌ និងវិសមភាពដែលកំពុងតែរីកធំឡើង ដូច្នេះបណ្ដាប្រតិភូជាន់ខ្ពស់សភាបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពពេញលេញ និងភាពប្រទាក់ក្រឡាគ្នា៕

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
2026/08/29 06:48:43 pm        1
អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
2026/08/29 03:38:29 pm        1
ពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/08/29 11:28:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់

2026/08/29 06:48:43 pm
​មនុស្សយ៉ាងតិច​ ២៧នាក់ស្លាប់ បន្ទាប់ពីមាន​ការវាយប្រហាររបស់រុស្ស៊ី លើឃ្លាំង ជិតក្រុងគីវ
2026/08/29 05:27:05 pm
​លោក Trump ប្រកាសពីកិច្ចព្រមព្រៀងភាគហ៊ុនដ៏​ធំរបស់អាមេរិក ក្នុងធនធាន​ប្រេង​របស់វ៉េណេស៊ុយអេឡា
2026/08/29 04:51:04 pm
​សង្គ្រាមបង្ក​ផល​ប៉ះពាល់​អវិជ្ជមានលើ​​សេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបង្កើនទណ្ឌកម្ម
2026/08/29 04:12:59 pm
​អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
2026/08/29 03:38:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/29 07:23:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/25 11:35:56 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/28 07:26:32 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm