
អន្ដរជាតិ: តម្លៃប្រេងឥន្ធនៈ និងអាហារ បានកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោកក្នុងរយៈពេលពីរខែចុងក្រោយនេះ ដោយសារក្ដីបារម្ភពីការបញ្ឈប់ការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ ។ ជាការដោះស្រាយការហក់ឡើងតម្លៃមុខទំនិញនានា ធនាគារកណ្តាលនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀតបាននឹងកំពុងដំឡើងអត្រាការប្រាក់ ៕