អភិបាលខេត្ត​ត្បូងឃ្មុំ នាំយក​អំណោយ​កាកបាទក្រហម​ខេត្ត ចែកជូន​ពលរដ្ឋ​២១០​គ្រួសារ ជា​ជន​ងាយ​រងគ្រោះ ដែល​រង​ឥទ្ធិពល​ដោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩

2021/04/27 09:59:58 am        93

​​ត្បូងឃ្មុំ​​៖ ឯកឧត្ដម ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ អញ្ជើញ​បន្ត​ចុះសួរសុខទុក្ខ នាំយក​អំណោយ​សាខា​កាកបាទក្រហម​ខេត្ត ទៅ​ចែក​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដែល​រង​ឥទ្ធិពល​ដោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចំនួន​ ២១០​គ្រួសារ នៅ​ចំនួន​ ០៤​ទីតាំង​ផ្សេងគ្នា ក្នុងភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។


​មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​ និង​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ទាំងអស់ ជា​ជន​ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត ដែល​រង​ឥទ្ធិពល​ដោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​ក្តី​នឹករលឹក​បំផុត​។


​ឯកឧត្ដម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត គូសបញ្ជាក់ថា នៅទីណា​មានទុក្ខ​លំបាក​ទីនោះ​ គឺមាន​វត្តមាន​សម្ដេច​ទាំង​ទ្វេ ដែល​តែងតែ​ព្រួយបារម្ភ ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ គ្រប់ពេល​គ្រប់​វេលា​។ កាកបាទក្រហម ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ពលរដ្ឋ គ្រប់​កាលៈទេសៈ​ទាំងអស់ ពោល គឺ​ពលរដ្ឋ​ក្រីក្រ​លំបាក រងគ្រោះ​ធម្មជាតិ ពិសេស​រង​ឥទ្ធិពល​ដោយសារ​ជំងឺ​កូ​វីដ​១៩ ទោះបី​សម្ដេច​មិនបាន​អញ្ជើញ​មក​ផ្ទាល់​ក៍ដោយ តែ​អំណោយ​ទាំងអស់ គឺ​បាន​នាំយកមក​ផ្ដល់ជូន​ដល់ដៃ​បងប្អូន​គ្រប់ៗ​គ្នា​។


​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​បងប្អូន​ទាំងអស់ ត្រូវ​រក្សា​អនាម័យ​ឱ្យ​បាន​ជាប់​ជាប្រចាំ រក្សា​គម្លាត​សង្គម ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល​ឬ​ជែ​ល ពិសេស​អនុវត្តន៍​តាម​វិធានការ <<៣​កុំ ៣​ការពារ​>> ឲ្យ​បាន​ជាប់​ជាប្រចាំ​។​


​បន្ថែម​ពី​នោះ ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ បាន​ថ្លែងប្រាប់​បងប្អូន​ជន​ងាយ​រងគ្រោះ ពី​ច្បាប់​ថ្មី​ដែល​ទើប​ដាក់​ឲ្យ​អនុវត្ត នូវ​កម្រិត​ទោស​ទណ្ឌ និង​ការផាកពិន័យ ចំពោះ​រាល់​ការ​គេចវេះ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក ឱ្យ​បងប្អូន​បាន​ជ្រួតជ្រាប​យល់ច្បាស់ ដើម្បី​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ covid 19 នៅ​កម្ពុជា​។​


​ចំពោះ​អំណោយ​ដែល​ផ្តល់ជូន​នា​ឱកាស​នោះ​ទាំង ​២១០​គ្រួសារ ក្នុង​ ០១​គ្រួសារ​ទទួល​បាន អង្ករ​ ២៥​គីឡូក្រាម មី​១​កេស ត្រីខ​១​ឡូ ទឹក​ស៊ីអ៊ីវ ​១​យួរ ទឹកត្រី​១​យួរ ប្រេងឆា​១​ដប សាប៊ូ​១​ដុំ ម៉ាស់ និង​ថវិកា​មួយ​ចំនួន​៕ អត្ថបទ៖ ថុង សីហា​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm