ឡាយហ្វដាក់គោលដៅខ្ពស់ក្នុងនៃលីគរដូវកាលថ្មី ក្រោយយកឈ្នះភ្នំពេញក្រោន លើកពាន​ KCC Pre-Season Cup

2026/08/31 02:11:22 pm        76

ក្លិបបាល់ទាត់ឡាយហ្វខេត្តព្រះសីហនុ បានដាក់គោលដៅប្រជែងកៅអី Top-6 នៅក្នុងដំណាក់កាលទី១ និងកៅអី Top-3 ក្នុងដំណាក់កាលទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកលោក Arthur Ferreira បន្ទាប់ពីលោកដឹកនាំក្រុមឈ្នះពានរង្វាន់មុនបើករដូវកាល KCC Pre-Season Cup 2026 ដែលរៀបចំដោយក្លិប ISI ដង្កោសែនជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ។

ជាលទ្ធផលដ៏គួរឲ្យផ្អើល ក្នុងនាមក្លិបស្ទើរឈរបាតតារាងកាលពីរដូវកាលមុន ដែលបាននឹងកំពុងបង្ហាញភាពខ្លាំង សម្រាប់ការត្រៀមរដូវកាលថ្មី តាមរយៈសមិទ្ធផលការប្រកួតពានលក្ខណៈមិត្តភាព ១សប្ដាហ៍មុនលីគចាប់ផ្ដើម ។ ក្នុងពាន KCC Pre-Season Cup 2026 នេះ ក្រៅពីក្រុមសៀមរាបយូណាយធីត ដែលជាបេក្ខភាពលីគទី២ ភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ សុទ្ធតែជាក្រុមខ្លាំង តែក្រុមឡាយហ្វ ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ដោយយកឈ្នះក្រុមទាំងពីរ ដើម្បីក្លាយជាម្ចាស់ពានតែម្ដង។

ក្រោយចប់ការប្រកួតលោក Arthur Ferreira បានអរគុណក្លិបដំរីជ័យ ISI ដែលបានរៀបចំពានរង្វាន់នេះឡើង ដែលផ្ដល់ឱកាសឲ្យកូនក្រុមបានពង្រឹងបន្ថែម និងត្រៀមលក្ខណៈកាន់តែល្អប្រសើរ សម្រាប់លីគ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែកញ្ញា។ លោកថា ទាំងភ្នំពេញក្រោន និង ISI ដង្កោសែនជ័យ សុទ្ធតែល្អ មានកីឡាករល្អៗច្រើន ដែលលោកមានការគោរព ក៏ដូចជាក្រុមដទៃ តែឆ្នាំនេះ ឡាយហ្វ ក៏ជាក្រុមល្អដែរ បន្ទាប់ពីការរៀបចំ និងពង្រឹងក្រុម ទាំងក្រុមការងារគ្រូ និងកីឡាករ ទាំងខ្មែរ និងបរទេស។

លោកបន្ដថា សម្រាប់គោលដៅរបស់ក្រុម ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ គឺទី១ គឺការឡើងទៅលេងវគ្គ ៦ក្រុមចុងក្រោយ ឬ Top-6 និងគោលដៅបន្ទាប់ ការប្រជែងកៅអី Top-3 ។ បន្ទាប់ពីឆ្លងកាត់ ២ដំណាក់កាលនេះ លោកនឹងពិភាក្សារៀបចំជាមួយថ្នាក់ដឹកនាំ និងក្រុមការងារ ដើម្បីសម្លឹងទៅរកជើងឯក។ លោកសង្កត់ធ្ងន់ថា គ្រប់យ៉ាងក្រុមអាចធ្វើបាន ព្រោះឡាយហ្វ មានកីឡាករល្អៗជាច្រើន ដោយមិនផ្ដោតតែកីឡាករបរទេសនោះទេ កីឡាករខ្មែរក៏ល្អដូចគ្នា ហើយបានធ្វើការជាមួយគ្នាបានខ្លាំងក្លា។ ដូច្នេះលោកជឿជាក់យ៉ាងមុតមាំថា ឡាយហ្វ អាចធ្វើបាន។

គួរដឹងថា ពានរង្វាន់ KCC Pre-Season Cup 2026 មាន ៤ក្លិបចូលរួម ខណៈក្រោយចាប់ឆ្នោត និងធ្វើការប្រកួត ២ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ គឺក្លិបឡាយហ្វខេត្តព្រះសីហនុ បានគ្រងជើងឯក បន្ទាប់ពីយកឈ្នះ ISI ដង្កោសែនជ័យ ២-១ នៅវគ្គខ្វែង មុនយកឈ្នះក្រុមភ្នំពេញក្រោន ដោយកាត់ទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៤-៣ បន្ទាប់ពីប្រកួតពេញម៉ោងស្មើគ្នា ០-០ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនាំឲ្យក្រុមសិង្ហក្រហម បានត្រឹមលេខ២ ខណៈលេខ៣ បានទៅក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ក្រោយយកឈ្នះក្រុមសៀមរាបយូណាយធីត ៧-២៕ អត្ថបទ លី ឈុនឡា






អត្ថបទដែលទាក់ទង

Martinez ចាកចេញពី Aston Villa ចូលរួមជាមួយ Chelsea ក្លាយជាការផ្ទេរទី ៨ រវាង​ក្លិបទាំងពីរ​រយៈពេល ៤ឆ្នាំ
2026/08/31 03:12:09 pm        1
Ollie Watkins ផ្លាស់ទៅ Al-Hilal ផ្លូវការក្នុងតម្លៃផ្ទេរ ៥១ លានផោន
2026/08/31 02:53:23 pm        1
ឡាយហ្វដាក់គោលដៅខ្ពស់ក្នុងនៃលីគរដូវកាលថ្មី ក្រោយយកឈ្នះភ្នំពេញក្រោន លើកពាន​ KCC Pre-Season Cup
2026/08/31 02:11:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ីរ៉ង់ ត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយលោក Putin នៅកិច្ចប្រជុំកំពូល SCO

2026/08/31 03:58:36 pm
​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ មេបញ្ជាការអាមេរិកច្រើនរូបព្រមានលោក Hegseth អំពីការបន្តសង្គ្រាមនៅអ៊ីរ៉ង់
2026/08/31 03:41:58 pm
​ទីភ្នាក់ងារសារព័ត៌មាន Petra៖ ហ្ស៊កដានីបានស្ទាក់ចាប់មីស៊ីលអ៊ីរ៉ង់ចំនួន ៨ គ្រាប់
2026/08/31 03:37:40 pm
​កូរ៉េខាងជើងរិះគន់សហរដ្ឋអាមេរិកជុំវិញការបន្តគោលនយោបាយអរិភាពចំពោះខ្លួន និងប្តេជ្ញាឆ្លើយតប យ៉ាងម៉ឺងម៉ាត់
2026/08/31 03:33:01 pm
​សេវាគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស៖ ពុំមានការរឹតបន្តឹងលើចរាចរណ៍ផ្លូវអាកាសនៅក្នុងប្រទេសឈូង សមុទ្រទេ
2026/08/31 03:12:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 10:15:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm