ក្រុម​មន្ត្រី​អង្គការសហប្រជាជាតិ​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​អ្នកសារព័ត៌មាន Al Jazeera លោកស្រី Shireen Abu Akleh

2022/05/12 04:36:07 pm        978

​អ៊ីស្រាអែល៖ កាលពី​ថ្ងៃ​ពុធ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ទូទាំង​អង្គការសហប្រជាជាតិ កំពុង​អំពាវនាវ​ឲ្យ​បើក​ការស៊ើបអង្កេត​ក្នុង​ករណី​ស្លាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​ របស់​សារព័ត៌មាន​ដ៏​ល្បីល្បាញ Al Jazeera​ គឺ​លោកស្រី Shireen Abu Akleh​។

​អ្នកសារព័ត៌មាន​ជើងចាស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​សញ្ជាតិ​អាមេរិក​វ័យ ​៥១​ឆ្នាំ​ត្រូវ​បាន​បាញ់សម្លាប់ ​ខណៈ​កំពុង​រាយការណ៍​ស្ដីពី​ប្រតិបត្តិការ​សឹក​របស់​អ៊ីស្រាអែល​នៅក្នុង​ទីក្រុង Jenin ​នៃ​តំបន់ West Bank​។ យោង​តាម​សេចក្ដីរាយការណ៍​ព័ត៌មាន​ផលិតករ​របស់​ជន​រងគ្រោះគឺ​លោកស្រី Ali Samoudi ក៏បាន​រង​របួស​ផង​ដែរ។​ ​លោកស្រី Audrey Azoulay ប្រមុខ​អង្គការ​ខាង​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​ហៅ​កាត់​ថា (UNESCO) បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ការ​ស្លាប់​របស់​អ្នកសារព័ត៌មាន​រូប​នេះ​។ លោកស្រី​បាន​និយាយ​ថា អ្នកសារព័ត៌មាន Abu Akleh នៅតែ​ត្រូវ​បាន​បាញ់ ទោះបីជា​លោកស្រី​ពាក់អាវ​សរសេរ​ពាក្យ​ថា ​អ្នកសារព័ត៌មាន​ក៏ដោយ​។ ប្រមុខ​អង្គការ​នេះ​បាន​និយាយ​ថា ការ​សម្លាប់​បុគ្គលិក​សារ​ព័ត៌មាន​ដែល​បាន​កំណត់​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ នៅ​ក្នុង​តំបន់​ជម្លោះ​គឺជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​។ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ស៊ើបអង្កេត​ឧក្រិដ្ឋ​កម្ម​នេះ ហើយ​នាំ​អ្នក​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​។​

​ចំណែក​លោក Benny Gantz រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល បាន​សន្យា​បើក​ឲ្យ​មានការ​ស៊ើបអង្កេត​ពេញលេញ​លើ​ករណី​ស្លាប់​អ្នកសារព័ត៌មាន​នេះ ហើយ​ត្រូវការ​ការ​សហ​ការណ៍​ជាមួយ​ប៉ា​ឡេ​ស្ទី​ន​។ ឯកអគ្គរដ្ឋទូត​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​អង្គការសហប្រជាជាតិលោក Riyad Mansour និយាយ​ថា ប្រទេស​របស់​លោក​នឹង​មិន​ទទួលយក​ការស៊ើបអង្កេត​របស់​អ៊ីស្រាអែល​លើ​ការ​សម្លាប់​លោកស្រី Shireen Abu Akleh របស់​សារព័ត៌មាន Al Jazeera នោះ​ទេ ហើយ​ថា កងទ័ព​អ៊ីស្រាអែល​ជា​អ្នកទទួលខុសត្រូវ​ ចំពោះការ​ធ្វើឃាតអ្នកកាសែត​ជើងចាស់​រូប​នោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        768
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        431
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm