រដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំប្រកាស​សមាសភាព​គណៈកម្មាធិការ​ជាតិ​កាតព្វ​កិច្ច​យោធា

2026/08/31 04:13:08 pm        182

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង​ជា​ប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានអញ្ជើញជាអធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​ប្រកាសសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា និងពិភាក្សាអំពីការរៀបចំយន្តការ នីតិ​វិធី និងបែបបទសម្រាប់អនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២៦ នៅទីស្តីការក្រសួងការពារជាតិ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចលេខ ១០៤ សសរ ចុះ​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ស្តីពីការតែង​តាំង​សមាសភាព​គណៈកម្មា​ធិការ​ជាតិ​កាតព្វ​កិច្ច​យោធា ​ដើម្បីរៀបចំ និងដឹកនាំការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាឱ្យមានប្រសិទ្ធភាព។

ថ្លែង​ក្នុងកិច្ចប្រជុំ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សមាជិក សមាជិកា មកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដែលបាន​ចូល​រួម​ពិភាក្សា និងផ្តល់មតិយោបល់ជាធាតុចូលដ៏មានសារៈសំខាន់ ពាក់ព័ន្ធនឹងបទដ្ឋានគតិយុត្ត យន្តការ​របស់គណៈកម្មាធិការ និងការរៀបចំនីតិវិធី បែបបទ និងដំណើរការ​អនុវត្ត​ច្បាប់​ស្តីពី​កាតព្វ​កិច្ច​យោធា។

រដ្ឋមន្ត្រីក្រសួងការពារជាតិបានផ្តល់អនុសាសន៍ណែនាំដល់សមាជិក សមាជិកា គណៈ​កម្មាធិការ​ជាតិ​កាតព្វ​កិច្ចយោធាទាំងអស់ ឱ្យបន្តខិតខំ​អនុវត្ត​ការងារ​ដែល​នៅ​ចំ​ពោះ​មុខ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ និងឱ្យបានឆាប់រហ័ស ដើម្បីធានាឱ្យការងារអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា សម្រេច​បាន​តាមគោលដៅ និងភារកិច្ចដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន។

តាម​សេចក្តីសម្រេចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវបាន​តែង​តាំង​ជា​ប្រធាន​គណៈ​កម្មាធិការជាតិកាតព្វកិច្ចយោធា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋ​លេខា​ធិការ​ក្រសួងការពារជាតិ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានអនុប្រធានចំនួន ៣រូប រួមមាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា​មេ​បញ្ជា​ការ​កងទ័ពជើងគោក និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធ​ពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក៏មានសមាជិក សមាជិកា ចំនួន ២៤រូបទៀត ដែល​មក​ពី​ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា រួមមាន តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងយុត្តិធម៌ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួង​សុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមុខងារសាធារណៈ ព្រម​ទាំង​តំណាង​ខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មេបញ្ជាការកងទ័ពជើងអាកាស មេ​បញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ និង​អង្គ​ភាព​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។

ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិកាតព្វកិច្ចយោធានេះ ធ្វើឡើងដោយ​ផ្អែក​លើ​ព្រះរាជ​ក្រម​លេខ នស/រកម/០៥២៦/០០៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដែល​ប្រកាស​ឱ្យ​ប្រើច្បាប់ស្តីពីកាតព្វកិច្ចយោធា និងអនុក្រឹត្យលេខ ១៧៦ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ​២០២៦ ស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។

តាមរយៈគណៈកម្មាធិការជាតិនេះ យន្តការ និងនីតិវិធី​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ស្តីពី​កាតព្វ​កិច្ច​យោធា នឹងត្រូវរៀបចំ និងបង្កើតជាបន្តបន្ទាប់ ដើម្បីធានាឱ្យការអនុវត្តច្បាប់មានប្រសិទ្ធភាព តម្លា​ភាព​ និងស្របតាមគោលការណ៍ច្បាប់។

ក្នុងកិច្ចប្រជុំ ក៏មានការបង្ហាញ និងពិភាក្សាអំពីពង្រាងខ្លឹមសារ នីតិវិធី និងបែបបទ​នៃ​ការ​អនុវ​ត្ត​ច្បាប់​ស្តីពីកាតព្វកិច្ចយោធា ដែលរាយការណ៍ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ីន សូផាន្នី មេ​បញ្ជា​ការ​រងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​សមាជិក​គណៈ​កម្មាធិការ​ជាតិ​កាតព្វ​កិច្ច​យោធា​។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាអំពីការរៀបចំ និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលត្រូវបំពេញកាតព្វកិច្ចយោធា បាន​យល់​ដឹង​ច្បាស់​លាស់​អំពី​សិទ្ធិ កាតព្វកិច្ច និងនីតិវិធីពាក់ព័ន្ធ។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា និង​ជា​សមាជិកគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ក៏បានធ្វើ​សេចក្តី​រាយការណ៍​ជូន​អង្គ​ប្រជុំ​អំពី​ការ​ងារពាក់ព័ន្ធនឹងការរៀបចំ និងត្រៀមអនុវត្តកាតព្វកិច្ចយោធា៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ថ្នាក់ដឹកនាំ នាំយកអំណោយស្បៀងអាហារ និងថវិកា ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ!
2026/08/31 04:51:44 pm        1
សត្វព្រៃច្រើនប្រភេទ កំពុង​មាន​វត្ត​មាន​ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្រោម​កិច្ចអភិរក្ស​ដោយ​យក​ចិត្ត​ទុកដាក់
2026/08/31 04:44:06 pm        1
នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំ​កម្លាំង​ជំនាញ​ពង្រឹង​កិច្ច​សហការ​ជាមួយ​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្រ្កាបខ្សែបណ្តាញជួញដូរគ្រឿងញៀន
2026/08/31 04:32:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ លោក PUTIN នឹងបង្ហាញជំហររបស់រុស្ស៊ីចំពោះបំណងរបស់អាមេនី ក្នុងការចូលរួមជាមួយ EU

2026/08/31 05:04:48 pm
​ថ្នាក់ដឹកនាំ នាំយកអំណោយស្បៀងអាហារ និងថវិកា ទៅឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ!
2026/08/31 04:51:44 pm
​សត្វព្រៃច្រើនប្រភេទ កំពុង​មាន​វត្ត​មាន​ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន ក្រោម​កិច្ចអភិរក្ស​ដោយ​យក​ចិត្ត​ទុកដាក់
2026/08/31 04:44:06 pm
​ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកគឺជាកត្តាតែមួយគត់ដែលធ្វើឲ្យស្ថានការណ៍នៅច្រកសមុទ្រហ័រមូសអស្ថិរភាព
2026/08/31 04:42:32 pm
​សមាជិកសភាអ៊ីរ៉ង់ព្រមានសងសឹកអាមេរិកចំពោះ ការកើនឡើងភាពតានតឹងនៅមជ្ឈិមបូព៌ា
2026/08/31 04:41:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/31 04:24:57 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm