អ៊ុយ​ក្រែ​ន​ប្រកួត​មិត្តភាព​ជាមួយ Monchengladbach ត្រៀម Play-Off យក​កៅអី World Cup ជាមួយ​ស្កុ​ត​ឡេ​ន

2022/05/12 05:25:37 pm        874

​បាល់ទាត់៖ ​ក្រុមបាល់ទាត់​ជំរើសជាតិ​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​ការត្រៀម​លក្ខណៈ​របស់ខ្លួន មុន​ការប្រកួត​ជាមួយ​ក្រុម​ស្កុ​ត​ឡេ​ននៃ​វគ្គ Play-Off រក​កៅអី World Cup ជាមួយនឹង​ការប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​មួយ​ជាមួយ​ក្រុម​អាល្លឺម៉ង់ Borussia Monchengladbach​។

​នេះ​ជាការ​ប្រកួត​ដំបូង​របស់​ក្រុម​ជំរើសជាតិ​អ៊ុយ​ក្រែ​ន តាំងពី​សង្គ្រាម​របស់​រុស្ស៊ី​មកលើ​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​ធ្វើឱ្យ សកម្មភាព​កីឡា​ក្នុងប្រទេស​ទាំងស្រុង​ត្រូវបាន​ផ្អាក​។ ​​អ៊ុយ​ក្រែ​ន​បាន​យកឈ្នះ​លើ Monchengladbach ២-១ ក្នុងការ​ប្រកួត​មិត្តភាព​នេះដែលមាន​អ្នក​ចូល​ទស្សនា​ជាង ២ម៉ឺន​នាក់ ដោយ​ថវិកា​បានមកពី​ការលក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​នេះ ត្រូវបាន​បរិច្ចាគ​ដល់​ជនរងគ្រោះ​ដោយសារ​សង្គ្រាម ខណៈ​អ្នកទស្សនា​ជា​ជន​អ៊ុយ​ក្រែ​ន​អាច​ចូល​ទស្សនា​បាន​ដោយ​ឥតគិតថ្លៃ​។ ​​អ៊ុយ​ក្រែ​ន​នឹងត្រូវ​ជួប​ជាមួយ​ស្កុ​ត​ឡេ​ន​នៅ​ថ្ងៃទី១ ខែមិថុនា​នៃ​វគ្គ Play-Off ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​កាលវិភាគ​ដំបូង ក្រុម​ទាំងពីរ​ត្រូវ​ជួបគ្នា​នៅ​ខែមីនា ​ថ្ងៃទី២៤ តែ​ក៏​ត្រូវបាន​ពន្យា​ពេល​ដោយសារ​សង្គ្រាម​។ ​​ក្រុម​ដែល​ឈ្នះ​ពី​ការប្រកួត​នេះ​នឹង​បន្ត​ជួប​ជាមួយ​វែ​ល​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី៥ ខែមិថុនា​ដើម្បី​យក​កៅអី​ចុងក្រោយ​។​ ​រំលឹកថា ក្រុម​ជំរើសជាតិ​អ៊ុយ​ក្រែ​ន​បានប្រកាស​លក្ខណៈ​អន្តរជាតិ​ចុងក្រោយ​បំផុត​តាំងពី​ខែវិច្ឆិកា នៅពេល​យកឈ្នះ​បូ​ស្នៀ ២-០ ដើម្បី​ធានាបាន​កៅអី​វគ្គ Play-Off នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm