ម្ចាស់ផ្ទះកម្ពុជា យកឈ្នះយេម៉ែន ២-១ បើកឆាកវគ្គជម្រុះពាន U20 ទ្វីបអាស៊ី ខណៈជប៉ុន យកឈ្នះកូវ៉ែត ៤-០

2026/09/01 11:32:59 am        94

ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំយេម៉ែន ដោយលទ្ធផល ២-១ ក្នុងជំនួបបើកឆាកវគ្គជម្រុះពានរង្វាន់បាល់ទាត់យុវជនអាស៊ី AFC U20 Asian Cup China 2027 ពូលG ស្របពេលក្រុមយុវជនជប៉ុន បានយកឈ្នះក្រុមយុវជន U20 កូវ៉ែត ដោយលទ្ធផល ៤-០ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។

សម្រាប់ការប្រកួតដំបូងនេះ ក្នុងនាមក្រុមម្ចាស់ផ្ទះ ក្រុមគោព្រៃជំទង់កម្ពុជា ធ្វើបានយ៉ាងល្អ ទោះបីចុងម៉ោង កីឡាករហាក់ថមថយកម្លាំង និងមានបញ្ហារបួសក្ដី ។ ជំនួបដ៏ជក់ចិត្តនេះ កីឡាករ ស៊ូ មេងហុង បានរកគ្រាប់នាំមុខឲ្យក្រុមយុវជនកម្ពុជា ១គ្រាប់មុន នៅនាទី១៧ មុនក្រុមភ្ញៀវយេម៉ែន វាយបកតាមស្មើ នៅនាទី២៤ ។ ប៉ុន្ដែចូលវគ្គទី២ កម្ពុជា ក៏មានឱកាសរកបានគ្រាប់នាំមុខជាថ្មី ក្រោយខ្សែការពារយេម៉ែន បង្កកំហុសក្នុងប្រអប់លើកីឡាករ លី សុខគ្រីយ៉ា ហើយអាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យ ១១ម៉ែត្រ និងធ្វើសម្រេចដោយកីឡាករ ឈឿន ដាវីន នៅនាទី៥៦។

ការបន្ថែមគ្រាប់ទី២ ពីសំណាញ់ក្រុមម្ចាស់ផ្ទះកម្ពុជានេះ បានធ្វើឲ្យក្រុមដែលបានដាក់គោលដៅឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យេម៉ែន បានព្យាយាមវាយសម្រុកយ៉ាងខ្លាំងនៅចុងម៉ោង តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមជម្រើសជាតិ U20 កម្ពុជាឡើយ ដោយរក្សាលទ្ធផល ២-១ ដល់ចប់ការប្រកួតពេញម៉ោងតែម្ដង។

ក្រោយចប់ការប្រកួតលោក Yasuhir Yoshida គ្រូបង្វឹកក្រុមយុវជនកម្ពុជា បានសម្ដែងក្ដីរីករាយ ដែលកូនក្រុមបានអនុវត្តតាមផែនការ ក្រោយដឹងច្បាស់ពីកម្រិតគូប្រជែងរួមពូល ហើយក៏សង្ឃឹមកូនក្រុមនឹងព្យាយាម ក៏ដូចជាបំពេញបន្ថែមនូវចំណេចខ្វះខាត ដើម្បីត្រៀមការប្រកួតបន្ទាប់ ដែលត្រូវជួបក្រុមខ្លាំងជប៉ុន ។ រីឯកីឡាករ ស៊ូ ម៉េងហុង ក៏បានប្ដេជ្ញាខំប្រឹងធ្វើឲ្យបានកាន់តែល្អ នៅប្រកួតបន្ទាប់ផងដែរ។

ចំណែកគ្រូបង្វឹកក្រុមជម្រើសជាតិយុវជនយេម៉ែន លោកបានអបអរសាទរដល់ក្រុមកម្ពុជាដែលទទួលបានជ័យជំនះ ហើយនេះជាបាល់ទាត់ ព្រោះពេលខ្លះមានឱកាសច្រើនតែគ្មានគ្រាប់បាល់។

ឆ្លងកាត់ការប្រកួតដំបូងនេះ ក្រុមជម្រើសជាតិ U20 កម្ពុជា បានឈរលេខ២ បណ្ដោះអាសន្ន ក្នុងពូលG ដោយមាន ៣ពិន្ទុ ស្មើក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំជប៉ុន បន្ទាប់ពីក្រុមសាំម៉ូរ៉ៃជប៉ុននេះ បានយកឈ្នះក្រុមជម្រើសជាតិ U20 កូវ៉ែត ដោយលទ្ធផល ៤-០ នៅល្ងាចថ្ងៃជាមួយគ្នា គ្រាដែលការប្រកួតបន្ទាប់ ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបជប៉ុន នាថ្ងៃទី៣ ខែកញ្ញាខាងមុខ មុនជំនួបបញ្ចប់ពូល ទល់ក្រុមយុវជន U20 កូវ៉ែត នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធាំនីភ្នំពេញ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត បន្ដវគ្គជម្រុះជុំទី២ ខណៈស្ទឹងត្រែង ត្រូវការ ៣ពិន្ទុទៀត ដើម្បីកក់កៅអីវគ្គ ១/៤ មុនគេ
2026/09/01 12:41:18 pm        1
ម្ចាស់ផ្ទះកម្ពុជា យកឈ្នះយេម៉ែន ២-១ បើកឆាកវគ្គជម្រុះពាន U20 ទ្វីបអាស៊ី ខណៈជប៉ុន យកឈ្នះកូវ៉ែត ៤-០
2026/09/01 11:32:59 am        1
Lionel Messi ប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីន ដោយនិយាយថា «គ្មាន​អ្វី​ត្រូវ​ផ្តល់​ទៀត​ទេ»
2026/09/01 10:37:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហគ្រិនស្រ្ដី៖ ផលិតផលខ្មែរមានការគាំទ្រច្រើនពីពលរដ្ឋ និងកំពុងលក់ក្នុងទីផ្សារអន្ដរជាតិ

2026/09/01 12:45:17 pm
​ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត បន្ដវគ្គជម្រុះជុំទី២ ខណៈស្ទឹងត្រែង ត្រូវការ ៣ពិន្ទុទៀត ដើម្បីកក់កៅអីវគ្គ ១/៤ មុនគេ
2026/09/01 12:41:18 pm
​ឱកាសការងារជាង៣ម៉ឺនកន្លែង ត្រៀមសម្រាប់យុវជននៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ
2026/09/01 12:34:08 pm
​កម្ពុជាលាតត្រដាងអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដោយថៃឈ្លានពានដល់ក្រុម AOT និងអនុព័ន្ធយោធា
2026/09/01 12:23:21 pm
​ពង្រីកទីផ្សារកាន់តែទូលំទូលាយ ផលិតផលខ្មែរមានវត្តមាននៅ ៧០០ទីតាំងផ្សារទំនើប​ទូទាំងប្រទេស
2026/09/01 12:20:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm