រដ្ឋមន្រ្ដីធនធានទឹក ដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីរៀបចំផែនការ​យុទ្ធសាស្ត្រ​ពង្រីក​សក្តានុពល​អាង​ទឹក​តំបន់​ប៉ូលទី៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា

2026/09/01 11:53:16 am        141

នាព្រឹកថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សា និងរៀបចំផែនការយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងពង្រីកសក្តានុពលប្រព័ន្ធអាងស្តុកទឹក នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា សំដៅធានាសន្តិសុខទឹក ការពារបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ដ្រី បានផ្តោតលើការពិនិត្យស្ថានភាពបច្ចុប្បន្ន ការកំណត់ទិសដៅអាទិភាព និងការរៀបចំផែនការមេ ដោយជំរុញឱ្យមានការសិក្សាផ្លូវទឹក និងលើកផែនការស្តារអាងស្តុកទឹកតាមលំអានផ្លូវទឹកធម្មជាតិ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកឱ្យបានអតិបរមា សម្រាប់ប្រើប្រាស់ទាំងក្នុងរដូវវស្សា និងរដូវប្រាំង។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ពីការរៀបចំប្រព័ន្ធរំដោះទឹក និងប្រឡាយស្រោចស្រព ដើម្បីបង្កើនផលិតភាពកសិកម្ម និងទ្រទ្រង់សេដ្ឋកិច្ចសហគមន៍តាមព្រំដែន ព្រមទាំងពង្រឹងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងបំពាក់ស្ថានីយស្វ័យប្រវត្តិ រួមទាំងអភិវឌ្ឍអាងទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាត ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងវិស័យទេសចរណ៍។

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ចុះសិក្សាវាយតម្លៃដល់ទីតាំងជាក់ស្តែង ដើម្បីធានាឱ្យការរៀបចំផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

សហគ្រិនស្រ្ដី៖ ផលិតផលខ្មែរមានការគាំទ្រច្រើនពីពលរដ្ឋ និងកំពុងលក់ក្នុងទីផ្សារអន្ដរជាតិ
2026/09/01 12:45:17 pm        1
ឱកាសការងារជាង៣ម៉ឺនកន្លែង ត្រៀមសម្រាប់យុវជននៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ
2026/09/01 12:34:08 pm        1
កម្ពុជាលាតត្រដាងអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដោយថៃឈ្លានពានដល់ក្រុម AOT និងអនុព័ន្ធយោធា
2026/09/01 12:23:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហគ្រិនស្រ្ដី៖ ផលិតផលខ្មែរមានការគាំទ្រច្រើនពីពលរដ្ឋ និងកំពុងលក់ក្នុងទីផ្សារអន្ដរជាតិ

2026/09/01 12:45:17 pm
​ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត បន្ដវគ្គជម្រុះជុំទី២ ខណៈស្ទឹងត្រែង ត្រូវការ ៣ពិន្ទុទៀត ដើម្បីកក់កៅអីវគ្គ ១/៤ មុនគេ
2026/09/01 12:41:18 pm
​ឱកាសការងារជាង៣ម៉ឺនកន្លែង ត្រៀមសម្រាប់យុវជននៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ
2026/09/01 12:34:08 pm
​កម្ពុជាលាតត្រដាងអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដោយថៃឈ្លានពានដល់ក្រុម AOT និងអនុព័ន្ធយោធា
2026/09/01 12:23:21 pm
​ពង្រីកទីផ្សារកាន់តែទូលំទូលាយ ផលិតផលខ្មែរមានវត្តមាននៅ ៧០០ទីតាំងផ្សារទំនើប​ទូទាំងប្រទេស
2026/09/01 12:20:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm