ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់

2026/09/01 01:43:32 pm        113

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មានរបស់ក្រសួងចេញផ្សាយនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ។

បើតាម​សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ របស់ក្រសួងអប់រំ បាន​ឱ្យដឹងថា ការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស»។

ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន៖ ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់)។

បេក្ខជនប្រឡងជាប់សរុប៖ ១២៥ ៩៧៥ នាក់ (៨៤.០៦%)។

ចំនួនបេក្ខជននិទ្ទេស A៖ ២ ០២២ នាក់។

បេក្ខជនថ្នាក់វិទ្យាសាស្ត្រ៖ ៣៧ ៤៤៥ នាក់។

បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម៖ ១១៣ ៧៩៣ នាក់។

ក្រសួងអប់រំនឹង ប្រកាស និងបិទផ្សាយលទ្ធផលផ្លូវការនៅតាមមណ្ឌលប្រឡងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះ ទាំង នៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀត។ លទ្ធផលនេះ ក៏នឹងត្រូវបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។

នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានចុះពិនិត្យ ដំណើរការបោះពុម្ពលទ្ធផលប្រឡង ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីធានាបាននូវ យុត្តិធម៌ តម្លាភាព និងភាពត្រឹមត្រូវបំផុត៕


អត្ថបទដែលទាក់ទង

ក្រសួង និងក្រុមហ៊ុនណែនាំឱ្យត្រៀម CV ខណៈឱកាសជាង ៣ម៉ឺន​កន្លែង​រង់ចាំ​ក្នុង​ពិព័រណ៍​ជាតិ​ការងារ​ឆ្នាំ​នេះ
2026/09/01 03:58:11 pm        1
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំថ្ងៃដំបូង ដើម្បីកំណត់​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ជូន​កម្មករ​កាត់ដេរ
2026/09/01 03:47:24 pm        1
សម្ដេចធិបតី សាទរចំពោះសិស្សប្រឡប់ជាប់បាក់ឌុប និងលើកទឹកចិត្តដល់សិស្សដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ
2026/09/01 03:31:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួង និងក្រុមហ៊ុនណែនាំឱ្យត្រៀម CV ខណៈឱកាសជាង ៣ម៉ឺន​កន្លែង​រង់ចាំ​ក្នុង​ពិព័រណ៍​ជាតិ​ការងារ​ឆ្នាំ​នេះ

2026/09/01 03:58:11 pm
​មេដឹកនាំ​រុស្ស៊ី ឥណ្ឌា និង​ចិន​ មាន​​វត្តមាន​ជាមួយ​គ្នា សម្រាប់កិច្ចប្រជុំប្រឆាំងឥទ្ធិពលសកលរបស់អាមេរិក
2026/09/01 03:54:48 pm
​មនុស្ស ៩នាក់ស្លាប់ និងជាង ១០​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារតំបន់គីវ ជាថ្ងៃទី៦ ជាប់ៗគ្នា
2026/09/01 03:50:48 pm
​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំថ្ងៃដំបូង ដើម្បីកំណត់​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ជូន​កម្មករ​កាត់ដេរ
2026/09/01 03:47:24 pm
​យ៉ាងហោចណាស់ យន្តហោះយោធាអាមេរិក ៥គ្រឿង កំពុងហោះហើរលើឈូងសមុទ្រពែក្ស
2026/09/01 03:35:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm