អគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា

2026/09/01 03:00:59 pm        101

អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ថ្លែងថា កម្ពុជានៅតែត្រូវការបន្ថែម នៃ​ការ​បង្កើន​ការ​តភ្ជាប់​រវាងវិនិយោគិនបរទេស និងសហគ្រាសក្នុងស្រុក ដើម្បីឱ្យការ​វិនិយោគ​មិន​ត្រឹម​តែ​បង្កើត​រោង​ចក្រ និងការងារ តែអាចបង្កើតការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើន។

ការថ្លែងលើកឡើងបែបនេះរបស់ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការ​គណៈ​កម្មាធិការ​វិនិយោគ​កម្ពុជា ​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ទៅកាន់ធុរកិច្ចជាតិ-អន្តរជាតិ នៅក្នុង​ពិធី​បើក​កិច្ច​ប្រជុំកំពូល​ធុរកិច្ចចិន-អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងពីការកត់សម្គាល់ថា ក្នុង​បរិបទ​ដែល​ពិភព​លោក​កំពុង​ប្រឈម​នឹង​ភាព​មិនប្រាកដប្រជា ការប្រែប្រួលភូមិសាស្ត្រនយោបាយ សង្គ្រាម និង​ការ​រៀប​ចំ​ឡើង​វិញ​នៃ​ខ្សែ​ច្រវាក់ផ្គត់ផ្គង់សកល កាលានុវត្តភាពសម្រាប់កិច្ចសហ- ប្រតិបត្តិការនៅតែមាន។ ដូច្នេះ​កិច្ច​ប្រជុំ​កំពូល​ធុរកិច្ចចិន-អាស៊ាន គួរតែជាវេទិកាដែល «ប្រែក្លាយការសន្ទនា ទៅជាកិច្ច​សហ​ប្រតិបត្តិការ និងប្រែក្លាយកិច្ចសហប្រតិបត្តិការ ទៅជាកាលានុវត្តភាពវិនិយោគជាក់ស្តែង»។ ឯកឧត្តមក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាង អាស៊ាននិងចិន, កំណើន​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ និង​វិនិយោគ​អាស៊ាន-ចិន ក៏ដូចជាកំណើនទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងកំណើន នៃ ការ​វិនិយោគ​ចិន​នៅ​កម្ពុជាផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

ឯកឧត្តមអគ្គលេខាធិការ បន្តថា អ្វីដែលកម្ពុជាចង់ឃើញបន្ថែមទៀតនោះ គឺការ​បង្កើន​ការ​តភ្ជាប់​រវាង​វិនិយោគិនបរទេស និង សហគ្រាសក្នុងស្រុក ដើម្បីឱ្យការវិនិយោគមិនត្រឹមតែបង្កើតរោងចក្រ និង​ការងារនោះទេ ប៉ុន្តែអាចបង្កើតការផ្ទេរចំណេះដឹង និង បច្ចេកវិទ្យា ការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស និងការបង្កើតតម្លៃបន្ថែមកាន់តែច្រើននៅក្នុងប្រទេស ព្រមទាំងជួយឱ្យកម្ពុជាចូលរួម កាន់​តែ​ស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថា ដើម្បី​ឱ្យ​ការ​វិនិយោគ​រយៈ​ពេលវែងអាចរីកចម្រើនបាន រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុង​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដោយផ្ទាល់ដល់ថ្លៃដើម និង ភាព​ងាយ​ស្រួល​ក្នុង​ការធ្វើអាជីវកម្មដូចជា ការបណ្តុះបណ្តាលធនធានមនុស្ស, ការកាត់​បន្ថយ​ថ្លៃ​ដើម​ពាណិជ្ជ​កម្ម និងវិនិយោគ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា និង​ការពង្រឹងយន្តការច្រកចេញ-ចូលតែមួយ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា សំដៅ​ផ្តល់​សេវា​ឱ្យ​កាន់​តែ​ងាយស្រួល លឿន និងមានប្រសិទ្ធភាពជូនវិនិយោគិន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួង និងក្រុមហ៊ុនណែនាំឱ្យត្រៀម CV ខណៈឱកាសជាង ៣ម៉ឺន​កន្លែង​រង់ចាំ​ក្នុង​ពិព័រណ៍​ជាតិ​ការងារ​ឆ្នាំ​នេះ
2026/09/01 03:58:11 pm        1
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំថ្ងៃដំបូង ដើម្បីកំណត់​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ជូន​កម្មករ​កាត់ដេរ
2026/09/01 03:47:24 pm        1
សម្ដេចធិបតី សាទរចំពោះសិស្សប្រឡប់ជាប់បាក់ឌុប និងលើកទឹកចិត្តដល់សិស្សដែលធ្លាក់ ចាប់យកឱកាសសិក្សាជំនាញវិជ្ជាជីវៈ
2026/09/01 03:31:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួង និងក្រុមហ៊ុនណែនាំឱ្យត្រៀម CV ខណៈឱកាសជាង ៣ម៉ឺន​កន្លែង​រង់ចាំ​ក្នុង​ពិព័រណ៍​ជាតិ​ការងារ​ឆ្នាំ​នេះ

2026/09/01 03:58:11 pm
​មេដឹកនាំ​រុស្ស៊ី ឥណ្ឌា និង​ចិន​ មាន​​វត្តមាន​ជាមួយ​គ្នា សម្រាប់កិច្ចប្រជុំប្រឆាំងឥទ្ធិពលសកលរបស់អាមេរិក
2026/09/01 03:54:48 pm
​មនុស្ស ៩នាក់ស្លាប់ និងជាង ១០​នាក់រងរបួស ខណៈរុស្ស៊ីវាយប្រហារតំបន់គីវ ជាថ្ងៃទី៦ ជាប់ៗគ្នា
2026/09/01 03:50:48 pm
​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំថ្ងៃដំបូង ដើម្បីកំណត់​តួលេខ​ប្រាក់​ឈ្នួល​ថ្មី​ជូន​កម្មករ​កាត់ដេរ
2026/09/01 03:47:24 pm
​យ៉ាងហោចណាស់ យន្តហោះយោធាអាមេរិក ៥គ្រឿង កំពុងហោះហើរលើឈូងសមុទ្រពែក្ស
2026/09/01 03:35:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm