ក្រុមហ៊ុនសិង្ហបុរីមួយឈ្វេងយល់ពីការបង្កើត និងគាំទ្រមជ្ឈមណ្ឌល MSME Hub នៅកម្ពុជា​

2026/09/01 04:21:52 pm        97

ក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី កំពុង​សិក្សា​ឈ្វេង​យល់​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋាភិបាល លើគោលនយោបាយ នៃការបង្កើត និងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និង​មធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្ម នៅក្នុងប្រទេសកម្ពុជា​។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៦ បានទទួលជួបសម្តែងការគួរសម និង​ពិភាក្សា​ការ​ងារ​ជាមួយ លោកស្រី Chin Yin Ong ប្រធានផ្នែកលើកកម្ពស់សមត្ថភាព អង្គភាព នៃក្រុមហ៊ុន Grab Holdings Inc. សិង្ហបុរី ក្នុងឱកាស​ដែល​លោក​ស្រី​កំពុង​បំពេញ​ទស្សន​កិច្ច​ការងារ​នៅ​កម្ពុជា​ ចាប់ពីថ្ងៃ ទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ, លោកស្រី Chin Yin Ong បានស្នើសុំអនុសាសន៍ និងការ​ណែនាំ​បន្ថែម​ពី​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សម្រាប់ ជាមូលដ្ឋានក្នុង​ការ​បង្កើន​ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ផែន​ការ​សកម្ម​ភាព​អាជីវកម្មរបស់ Grab នៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ក្នុងនោះ ផែនការ​សកម្មភាព​សំខាន់​ៗ​ដែលបានលើកឡើងមាន៖ (១)- ការសិក្សា និងស្វែងយល់​អំពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតនិងគាំទ្រមជ្ឈមណ្ឌលសហគ្រាសធុនមីក្រូ តូច និង​មធ្យម (MSME Hub) ដើម្បីជួយជ្រោមជ្រែងដល់អាជីវកម្ម ក្នុងស្រុក, (២)- ការ​លើក​កម្ពស់​សមត្ថ​ភាព និងការអភិវឌ្ឍជំនាញ តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីពង្រឹង​សមត្ថភាព បង្កើនជំនាញបន្ថែម និងអភិវឌ្ឍសមត្ថភាពបច្ចេកវិទ្យាឌីជីថលជូនដល់ក្រុមអ្នកបើកបរ និង​ដៃគូ​ពាណិជ្ជករ/អាជីវកររបស់ក្រុមហ៊ុនឱ្យ កាន់តែមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារ, និង (៣)- ការរួមចំណែកទាក់ទាញទេសចរមកកាន់កម្ពុជា តាមរយៈការរិះរកនូវ យុទ្ធសាស្រ្ត​ទីផ្សារ​ថ្មី​ៗ​បន្ថែម។

ជាការឆ្លើយតប, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងរាក់ទាក់ ចំពោះវត្តមានរបស់លោកស្រី Ong ព្រមទាំងប្រតិភូអមដំណើរ ក្នុងឱកាសនៃការអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាល់គំនិតផ្តួចផ្តើម និងផែនការសកម្មភាពសំខាន់ៗដែលក្រុមហ៊ុន Grab បាន លើកឡើង និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្នុង ជំនួបនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ត បោសសម្អាតលុបបំបាត់ និងប្រយុទ្ធប្រឆាំងដាច់ខាតរាល់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីធានានូវ បរិស្ថានវិនិយោគដែលមានសុវត្ថិភាព ទំនុកចិត្ត និងការការពារសិទ្ធិផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងប្រព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូ
2026/09/01 06:02:14 pm        1
អភិបាលខេត្តកណ្ដាលណែនាំដល់គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ទាំង១៣ ត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅក្នុងមូលដ្ឋាន
2026/09/01 05:54:47 pm        1
អ្នកនយោបាយជឿជាក់ថាសំណើរបស់សម្ដេចតេជោបង្កើតក្រុមអ្នកសង្កេតការណ៍សភានឹងសម្រេចបានក្នុងពេលឆាប់ៗខាងមុខ
2026/09/01 05:18:06 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧត្តមសេនីយ៍ឯកជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវបន្ទាន់ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ហើយមានជនឆ្លៀតឱកាសលួចយកម៉ូតូ

2026/09/01 06:02:14 pm
​អភិបាលខេត្តកណ្ដាលណែនាំដល់គណៈកម្មាធិការ អ.ន.ក. ក្រុង-ស្រុក ទាំង១៣ ត្រូវខិតខំរៀបចំ និងពង្រឹងរចនាសម្ព័ន្ធសមាគមនៅក្នុងមូលដ្ឋាន
2026/09/01 05:54:47 pm
​ប្រធានាធិបតីចិន លោក Xi អំពាវនាវឱ្យមានសន្តិសុខជាសកល នៅឯកិច្ចប្រជុំកំពូល SCO
2026/09/01 05:32:44 pm
​អ៊ីរ៉ាក់បដិសេធសំណើសុំឲ្យកងកម្លាំងចម្រុះបន្តនៅ លើសកាលកំណត់ថ្ងៃទី៣០ ខែកញ្ញា
2026/09/01 05:30:50 pm
​អ្នកការទូតរុស្ស៊ី៖ NATO កំពុងប្រែក្លាយតំបន់អាកទិកទៅជាតំបន់ប្រឈមមុខដាក់គ្នាផ្នែកយោធា
2026/09/01 05:29:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/31 12:23:03 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/28 11:33:44 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/01 04:17:44 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm