ប្រណាំងកង់៖ កីឡាករប្រណាំងកង់សញ្ជាតិបារាំង Arnaud Demare បានប្រជែងឈ្នះដំណាក់កាលទី៥ នៃព្រឹត្តិការណ៍ប្រណាំងកង់លំដាប់ Grand Tour, Giro d’italia ខណៈដែលកីឡាករអេស្ប៉ាញ Juan Pedro Lopez បន្តនាំមុខរួមដដែល។

ដំណាក់កាលទី៥ ដែលមានចម្ងាយផ្លូវ ១៧២គីឡូម៉ែត្របញ្ចប់នៅទីក្រុង Messina ប្រទេសអ៊ីតាលីនោះ កីឡាកររបស់ក្រុមប្រណាំង FDJ, Arnaud Demare បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៣នាទី ៥៦វិនាទី ខណៈអ្នកលេខ២ គឺកីឡាករកូឡុំប៊ី Fernando Gaviria និងលេខ៣ កីឡាករកីឡាករម្ចាស់ផ្ទះអ៊ីតាលី Giacomo Nizzolo ស្ថិតក្នុងថេរវេលាដូចគ្នា។ ក្រោយ ៥ដំណាក់កាលនេះកីឡាករអេស្ប៉ាញ Juan Pedro Lopez ដែលជិះឱ្យក្រុម Trek-Segafredo នៅតែបន្តនាំមុខរួមជាមួយនឹងថេរវេលាចំណេញលើអ្នកលេខ២ Lennard Kemna ៣៩វិនាទី និងលេខ៣ កីឡាករអេស្តូនី Rein Taaramae យឺតជាង ៥៨វិនាទី។ សំរាប់ដំណាក់កាលទី៦ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ១៩២គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ