ថៃកំពុងដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ឲ្យមកនិយាយជាមួយកម្ពុជាកុំឲ្យ​យក​​បបញ្ហាខ្លួនឈ្លានពានកម្ពុជាលើកឡើងក្នុងវេទិកាកិច្ចប្រជុំហ្រ្វង់កូហ្វូនី

2026/09/02 12:41:34 pm        182

ខណៈកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាន់តែឃិតជិតមកដល់នោះ រដ្ឋាភិបាលថៃ​បានបញ្ជា​​ឲ្យមន្រ្តីរបស់ខ្លួនដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួននៅលើពិភពលោក ឲ្យមកនិយាយលួងលោម​កម្ពុ​ជាកុំឲ្យ​យក​បញ្ហាដែល​ខ្លួនបានឈ្លានពានមកលើកម្ពុជាលើកឡើងនៅលើវេទិកាដ៏ធំមួយនេះ។

សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាចុងឆ្នាំ២០២៦នេះ ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ នឹងមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋា​ភិបាលប្រមាណ៩០ប្រទេសនៅលើពិភពលោក។

បន្ទាប់ពីថៃបានកំពុងដើរបញ្ចុះបញ្ចូលបណ្តាប្រទេសមួយចំនួន​ នៅលើពិភពលោកជាពិសេសប្រ ទេសដែលជាសមាជិកនិយាយភាសាបារាំងនោះ ឯកឧត្តម​ លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រ ទេសបារាំង បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសបុកថា ឯកឧត្តមពិតជាគួរឲ្យអស់សំណើចណាស់ បន្ទាប់ពីឯកអគ្គរាជទូតរបស់ថៃបានដើរទៅបញ្ចុះបញ្ចូល ប្រទេសដទៃឲ្យមកបញ្ចុះបញ្ចូលឯកឧត្តមកុំឲ្យ លើកឡើងអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃទៅនិយាយក្នុងវេទិកាហ្រ្វង់កូហ្វូនី។

យ៉ាងណាក៏ដោយតាមបណ្តាញផេកហ្វេសបុកផ្លូវការនៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯក​ឧត្តម លុយ ដេវីត បានលើកឡើងថា«គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)។ ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថា៖ «ប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះគ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។

សូមរំលឹកថា បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២៦​ដល់ថ្ងៃទី២៨ ខែសីហា កន្លង​ទៅ​នេះថា កងកម្លាំងប្រដាប់អាវុធថៃ បានកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហើយបានយកឡេសថាតំបន់ខ្លះដែលពួកគេកំពុងកាន់កាប់ជាតំបន់ល្បែងឆបោកនោះ បានធ្វើឲ្យប្រធានព្រឹទ្ធស​ភារបស់ថៃ​មាន​ប្រតិកម្មយ៉ាងខ្លាំង បន្ទាប់ពីដឹងថាប្រសាសន៍របស់បុរសខ្លាំងកម្ពុជាលើកឡើងនេះបានធ្វើឲ្យខ្លួនរងភាព អាម៉ាស់ និងដឹងពីពុធត្បុតល្បិចច្រើនរបស់ខ្លួន ជាពិសេសគឺបញ្ហាដែលទាហានថៃបានឈ្លានពានមកលើ ដែនអធិបតេយ្យរបស់កម្ពុជានេះតែម្តង៕អត្ថបទ៖ បាន ចក់


 

អត្ថបទដែលទាក់ទង

អ្នកនយោបាយ៖ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភា​គឺមានសារសំខាន់សម្រាប់ប្រជាជាតិទាំងក្នុងតំបន់ និងសកលលោក
2026/09/02 04:53:08 pm        1
អភិបាលរាជធានីភ្នំពេញចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាអន្តរជាតិ បន្ទាប់ពីទទួលបានពានរង្វាន់ពី WHO
2026/09/02 04:49:06 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
2026/09/02 04:30:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភា​គឺមានសារសំខាន់សម្រាប់ប្រជាជាតិទាំងក្នុងតំបន់ និងសកលលោក

2026/09/02 04:53:08 pm
​អភិបាលរាជធានីភ្នំពេញចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាអន្តរជាតិ បន្ទាប់ពីទទួលបានពានរង្វាន់ពី WHO
2026/09/02 04:49:06 pm
​​ក្រុមហាម៉ាសប្រាប់​ថា ខ្លួនជំរុញអន្តរ​ការី​ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការរំលោភបំពាននៅហ្កាហ្សា
2026/09/02 04:32:32 pm
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
2026/09/02 04:30:45 pm
​រដ្ឋមន្ត្រីក្រសួងរតនាគារ​៖ ចិនបានរាំង​ស្ទះ​ដល់​សេចក្តីថ្លែងការណ៍រួមរបស់ G20 ជុំវិញអតុល្យ​ភាព​ពាណិជ្ជកម្ម
2026/09/02 04:30:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/02 09:59:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/02 10:37:42 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm