ការ​តវ៉ា និង​ប្រតិកម្ម​ជា​ច្រើន​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​ការ​ស្លាប់​អ្នក​សារព័ត៌មាន​ម្នាក់​នៅតំបន់ West Bank

2022/05/12 07:15:32 pm        1.1 K

​អ៊ីស្រាអែល៖ មនុស្ស​រាប់​រយ​នាក់​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ជាច្រើន​របស់​អ៊ីស្រាអែល​ ដើម្បី​តវ៉ា​ការ​ស្លាប់​អ្នក​រាយការណ៍​ព័ត៌មាន Al Jazeera​។ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​ប្រជាជន​អ៊ីស្រាអែល​អារ៉ាប់​បាន​តវ៉ាចំពោះ​ការ​ស្លាប់​របស់​អ្នកឆ្លើយឆ្លង​ព័ត៌មាន Al Jazeera លោកស្រី Shireen Abu Akleh កាលពី​ថ្ងៃ​ពុធ ដែល​ការ​ប្រមូល​ផ្តុំ​គ្នា​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត​, Haifa និង Nazareth រួម​ទាំង​ការ​តវ៉ា​មួយ​ដែល​បាន​ប្រែក្លាយ​ទៅជា​អំពើ​ហិង្សា​នៅ​ក្នុង​រដ្ឋធានី​។

នៅក្នុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត អ្នក​កាន់ទុក្ខបាន​ប្រមូល​ផ្តុំគ្នា​នៅ​លំនៅឋាន​លោកស្រី Abu Akleh ដើម្បី​បង្ហាញ​សេចក្តី​គោរព​។ នគរបាល​អ៊ីស្រាអែលបាន​មកដល់​កន្លែងកើតហេតុ​ ក្នុងការ​ឆ្លើយតប​ទៅនឹង​របាយការណ៍​នៃ​ការបង្ក ហេតុ ដែល​ទំនងជា​យោង​ទៅរក​ទង់ជាតិ​ប៉ា​ឡេ​ស្ទី​ន​ក្រវី​ដោយ​អ្នក​កាន់ទុក្ខ និង​ពាក្យ​ផ្សេងៗ​ដែលស្រែក​ដោយ​ហ្វូងមនុស្ស​។​ ​នាយករដ្ឋមន្ត្រី​ប៉ា​ឡេ​ស្ទី​នលោក Mohammad Shtayyeh បាន​និយាយថា​ លោក​ឲ្យ​ប្រទេសអ៊ីស្រាអែលទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​ការសម្លាប់​អ្នកសារព័ត៌មាន Al Jazeera ជើងចាស់​ម្នាក់លោកស្រី Shireen Abu Akleh ដែល​ត្រូវបាន​បាញ់សម្លាប់​ ខណៈ​កំពុង​ធ្វើ​សេចក្តីរាយការណ៍លើ​ការ​វាយឆ្មក់​ របស់​យោធា​អ៊ីស្រាអែល​នៅក្នុង​ក្រុង​Jenin តំបន់ West Bank កាលពី​ថ្ងៃ​ពុធ​។ លោក Shtayyeh បាន​និយាយ​នៅក្នុង​បទសម្ភាសន៍ជាមួយ​ទូរទស្សន៍​ប៉ា​ឡេ​ស្ទី​ន​ថា អ៊ីស្រាអែលមានបំណង​បិទ​សេរីភាព​នៃ​ការនិយាយស្តី​ និង​ចង់​បិទ​សំឡេង​សារព័ត៌មាន​។ កងទ័ព​អ៊ីស្រាអែលដំបូង​បានលើកឡើង​ពី​លទ្ធភាព​ថា ​លោកស្រី Abu Akleh ទំនងជា​ត្រូវបានសម្លាប់​ដោយ​ការបាញ់ប្រហារ​របស់​ប៉ា​ឡេ​ស្ទី​ន​ដោយ​និយាយថា ​ក្រុម​សកម្មប្រយុទ្ធ​ក៏មាន​វត្ត​មាននៅក្នុង​តំបន់​នេះដែរ​។ ទោះជា​យ៉ាងណា មេបញ្ជាកា​យោធាឧ​ត្ត​ម​សេនីយ៍​ឯក Aviv Kochavi ក្រោយមកបាន​ដកខ្លួន​ចេញពី​ការអះអាង​នេះ​។​

​លោកស្រី Abu Akleh អាយុ ៥១ឆ្នាំមាន​ទឹកមុខ​រាក់ទាក់​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា ដែល​ត្រូវបាន​គេស្គាល់​ដោយសារ​ការរាយការណ៍​របស់លោក​ស្រី​អំពី​ការពិត​ដ៏​អាក្រក់ ​នៃ​ការកាន់កាប់​របស់​យោធា​អ៊ីស្រាអែល​អស់​រយៈពេល ៣​ទសវត្សរ៍កន្លងទៅនេះ​។ ការស្លាប់​របស់លោក​ស្រី​បានធ្វើ​ឲ្យ​រំជើបរំជួល​ពាសពេញ​តំបន់​ និង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​។ លោកស្រី​បាន​រាយការណ៍​ឲ្យ​ប៉ុស្តិ៍ទូរទស្សន៍ ​Al Jazeera ជា​ភាសា​អារ៉ាប់​ហើយក៏​ជា​ពលរដ្ឋ​អាមេរិក​។ ក្រសួងការបរទេស​បាន​ចាត់ទុក​ការស្លាប់​របស់លោក​ស្រី​ថា​ ជាការ​គំរាមកំហែង​ដល់​សេរីភាព​សារព័ត៌មាន​។ លោកស្រី​ត្រូវបាន​គេ​បាញ់​ចំក្បាល​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ នៅក្បែរ​ជំរំ​ជនភៀសខ្លួន Jenin នៅ​ភាគ​ខាងជើង​តំបន់ West Bank​។ ផលិតករ​របស់​នាង​គឺជា​អ្នកសារព័ត៌មានជនជាតិ​ប៉ា​ឡេ​ស្ទី​ន លោក Ali Samoudi ត្រូវបានបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្នុងស្ថានភាព​មាន​ស្ថិរភាព ​បន្ទាប់ពី​ត្រូវបាន​បាញ់​ចំ​ខ្នង​។ សារព័ត៌មាន Al Jazeera បាន​ចោទប្រកាន់​អ៊ីស្រា​អែល​​ថា ​មាន​ចេតនា​កំណត់​គោលដៅ​ និង​សម្លាប់​សហសេវិក​របស់យើង​។ យោធា​អ៊ីស្រាអែល​បាន​និយាយថា កងកម្លាំង​របស់ខ្លួន​បាន​រង​ការវាយប្រហារ​ដោយការបាញ់កាំភ្លើង​ និង​គ្រឿងផ្ទុះ​យ៉ាង​សន្ធឹកសន្ធាប់​ ខណៈ​ធ្វើ​ប្រតិបត្តិការនៅ​ក្រុង ​Jenin ហើយ​ពួកគេ​បាន​បាញ់តបវិញ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        812
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        447
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        218

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm