ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះជាប់និទ្ទេស A ជាង ២ ០០០នាក់ ក្នុងនោះ រាជធានីភ្នំពេញជាប់ច្រើនជាងគេរហូតដល់ចំនួន ៧៨៣នាក់

2026/09/02 03:17:03 pm        120

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាសថា បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មានរបស់ក្រសួង។

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ការ​ប្រកាស​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦ កំពុង​ប្រព្រឹត្តទៅនៅ នៅតាមមណ្ឌលសំណេរ នៅរាជធានី និងបណ្ដាខេត្តទូទាំងប្រទេស។

បើតាម​ក្រសួងអប់រំ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់សរុប ១២៥ ៩៧៥ នាក់ ត្រូវជា ៨៤.០៦ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A ចំនួន ២ ០២២ នាក់, និទ្ទេស B ចំនួន ៨ ៨៤៨ នាក់, និទ្ទេស C ចំនួន ២៣ ៤២២ នាក់, និទ្ទេស D ចំនួន ៤៤ ៨៦៩ នាក់, និងនិទ្ទេស E ចំនួន ៤៦ ៨១៤ នាក់។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន៖ ១៥១ ២៣៨ នាក់ (ស្រី ៨៤ ៧៣៥ នាក់)។ បេក្ខជនប្រឡងជាប់សរុប៖ ១២៥ ៩៧៥ នាក់ (៨៤.០៦%)។

តាមទិន្នន័យផ្លូវការរបស់ ក្រសួងអប់រំ សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៦ (សម័យប្រឡង ១០ សីហា ២០២៦) ដែលមានបេក្ខជនជាប់និទ្ទេស A សរុប ២ ០២២ នាក់ ក្នុងនោះ រាជធានី និងខេត្តដែលមានចំនួនសិស្សជាប់និទ្ទេស A ច្រើនជាងគេទាំង ១០ រួមមាន​៖ រាជធានីភ្នំពេញ៖ ៧៨៣នាក់, ខេត្តកណ្តាល៖ ១៨៦ នាក់, ខេត្តសៀមរាប៖ ១៦៨ នាក់, ខេត្តកំពង់ចាម៖ ១០០ នាក់, ខេត្តព្រៃវែង៖ ៩៩ នាក់, ខេត្តបាត់ដំបង៖ ៩០ នាក់, ខេត្តបន្ទាយមានជ័យ៖ ៨៨ នាក់, ខេត្តតាកែវ៖ ៧៦ នាក់, ខេត្តត្បងឃ្មុំ៖ ៦៣ នាក់និង ខេត្តកំពត៖ ៦២ នាក់៕

អត្ថបទដែលទាក់ទង

អ្នកនយោបាយ៖ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភា​គឺមានសារសំខាន់សម្រាប់ប្រជាជាតិទាំងក្នុងតំបន់ និងសកលលោក
2026/09/02 04:53:08 pm        1
អភិបាលរាជធានីភ្នំពេញចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាអន្តរជាតិ បន្ទាប់ពីទទួលបានពានរង្វាន់ពី WHO
2026/09/02 04:49:06 pm        1
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
2026/09/02 04:30:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនយោបាយ៖ការស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភា​គឺមានសារសំខាន់សម្រាប់ប្រជាជាតិទាំងក្នុងតំបន់ និងសកលលោក

2026/09/02 04:53:08 pm
​អភិបាលរាជធានីភ្នំពេញចែករំលែកបទពិសោធន៍ក្នុងកិច្ចពិភាក្សាអន្តរជាតិ បន្ទាប់ពីទទួលបានពានរង្វាន់ពី WHO
2026/09/02 04:49:06 pm
​​ក្រុមហាម៉ាសប្រាប់​ថា ខ្លួនជំរុញអន្តរ​ការី​ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការរំលោភបំពាននៅហ្កាហ្សា
2026/09/02 04:32:32 pm
​សម្ដេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម​បណ្ឌិតសភាចារ្យ ច័ន្ទ សារុន
2026/09/02 04:30:45 pm
​រដ្ឋមន្ត្រីក្រសួងរតនាគារ​៖ ចិនបានរាំង​ស្ទះ​ដល់​សេចក្តីថ្លែងការណ៍រួមរបស់ G20 ជុំវិញអតុល្យ​ភាព​ពាណិជ្ជកម្ម
2026/09/02 04:30:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/02 09:59:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/02 10:37:42 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm