ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររ នឹងជំរុញការផលិតផលម្ហូបអាហារ កែច្នៃ វេចខ្ចប់ តាមស្តង់ដារ

2022/05/12 07:35:03 pm        387

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរដ្ឋសភាអនុម័តគាំទ្រទាំងស្រុង នៅក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។ សេចក្តីព្រាងច្បាប់នេះ នឹងជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេសជាតិ។

ប្រភពក្រសួងពាណិជ្ជកម្ម បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងឱកាសដឹកនាំ​គណៈប្រតិភូ​ក្រសួង​ពាណិជ្ជកម្ម ចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព​ម្ហូបអាហារ​ ឯកឧត្តម អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ​តំណាងរាជរដ្ឋាភិបាល បានជម្រាបជូន​អង្គប្រជុំថា សេចក្ដីព្រាងច្បាប់នេះ ​ពិតមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ព្រោះច្បាប់នេះ​នឹង​ចូលរួមគាំពារដល់សុខសុវត្ថិភាពផ្នែកម្ហូបអាហារ​ជូនប្រជាពលរដ្ឋគ្រប់រូប ដោយធានា​បាន​នូវ​ការពារសុខភាព​ និង​អាយុជីវិត​ តាមរយៈការការពារការ​ទទួលទាន​អាហារ​គ្មាន​សុវត្ថិភាព ដែល​បណ្ដាល​ឱ្យកើតមានជំងឺផ្សេងៗ​ ព្រមទាំង​អត្ថប្រយោជន៍​សំខាន់ៗ​មួយចំនួនទៀត ដែលកម្ពុជា​អាច​ទទួលបាន នៅពេលដែលសេចក្ដីព្រាងច្បាប់​នេះ​ចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងបន្តថា អត្ថប្រយោជន៍ ​និងចំណុចសំខាន់ៗជាច្រើន​របស់​សេចក្ដី​ព្រាងច្បាប់នេះ ​មានដូចជា៖ ការបង្កើតឱ្យយន្តការទទួលខុសត្រូវរបស់ក្រសួង និង​ស្ថាប័ន​ជាតិ ​ដើម្បី​គ្រប់គ្រង​ប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ​នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់​ផលិតកម្ម ចាប់ពី​កសិដ្ឋាន​ផលិតរហូតដល់តុអាហារ ​និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែល​ចរាចរ​នៅក្នុងព្រះរាជាណាចក្រកម្ពុជា ​មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋ​គ្រប់ៗរូប​ និងការកំណត់​គោលការណ៍ជាមូលដ្ឋាន ​ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ ​វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានា​ឱ្យបាននូវការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ និងជំរុញប្រសិទ្ធភាពខ្ពស់ក្នុង​ការ​អនុវត្ត​ពាណិជ្ជកម្ម​ស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុង​ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ-ល-។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ជាលទ្ធផល បន្ទាប់អង្គសភាបានពិភាក្សា និងស្ដាប់ការបក​ស្រាយ​ពីតំណាងរាជរដ្ឋាភិបាលរួចមក ​រដ្ឋសភាបានគាំទ្រទាំងស្រុងចំពោះសេចក្តី​ព្រាងច្បាប់​ស្តីពី​សុវត្ថិភាពម្ហូបអាហារ និងបាន​សម្តែងការកោតសរសើរចំពោះក្រុមការងារតាក់តែង​សេចក្តីព្រាង​ច្បាប់នេះ ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការខិតខំប្រឹង​ប្រែង​លើការរៀបចំ​តាក់តែង​សេចក្ដីព្រាងច្បាប់នេះ​ប្រកបដោយជោគជ័យ៕អត្ថបទ៖ រ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        126
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        231

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm