វីរុស Covid-19 ឆក់​យក​ជីវិត​មនុស្ស​ជាង ១​លាន​នាក់​នៅ​សហរដ្ឋអាមេរិក

2022/05/12 09:23:46 pm        1.0 K

​សហរដ្ឋអាមេរិក៖ យោង​តាម​តួលេខ​របស់​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​សហរដ្ឋ​អាមេរិក​បាន​កត់ត្រា​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស Covid-19 ច្រើនជាង ១​លាន​នាក់​ដោយ​ឆ្លងកាត់ព្រឹត្តិការណ៍​ដែល​មិន​នឹកស្មាន​ដល់​ប្រមាណ ២​ឆ្នាំ​មកនេះ បន្ទាប់ពី​ករណី​ដំបូង​បាន​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​ប្រចាំថ្ងៃ​ជួប​ការ​លំបាក និង​បាន​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​។​

​ចំនួន​អ្នក​ស្លាប់​ជាង ១​​លាន​នាក់​គឺជា​ការ​រំលឹក​យ៉ាង​ច្បាស់​អំពី​ទុក្ខសោក និង​ការបាត់បង់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បណ្ដាល​មក​ពី​ជំងឺ​រាតត្បាត ទោះបីជា​ការ​គំរាម​កំហែង​បង្កឡើង​ដោយ​វីរុស​នេះ​បាន​ធ្លាក់​ចុះ​ នៅក្នុង​ចិត្ត​របស់​ប្រជាជន​ជាច្រើន​ក៏ដោយ​។ នៅ​ពេល​ដែល​អង្គការ​សុខ​ភាព​ពិភពលោក (WHO) បាន​ប្រកាស​ថា ​វីរុស Covid-19 ជា​ជំងឺ​រាតត្បាត​សកល​នៅ​ថ្ងៃទី១១ ខែ​មីនា ​ឆ្នាំ២០២០ វីរុស​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស ៣៦​នាក់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ ប៉ុន្មាន​ខែក្រោយ​មក​វីរុស​ដ៏​សាហាវ​នេះ​បាន​រាល​ដាល​ដូចជា​ភ្លើង​ឆេះ​ព្រៃ​ នៅ​ក្នុង​តំបន់​ទីក្រុង​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​ដូចជា​ទីក្រុង​ញូវយ៉ក ហើយ​បន្ទាប់មក​បាន​ទៅដល់​គ្រប់​តំបន់​របស់​ប្រទេស​។​ គិត​រហូត​មក​ដល់​ពេល​នេះ​សហរដ្ឋ​អាមេរិក​មាន​ករណី​ឆ្លង​វីរុស Covid-19 ចំនួន ៨៣,៩៥៣,៣៧១​ករណី និង​មាន​អ្នក​ស្លាប់ ១,០២៥,៧៦៤​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ៨១,១០៧,២៩៦​នាក់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm