អភិបាល​ខេត្ត​កំពង់​ស្ពឺ​ ប្រាប់មន្ទីរពាក់ព័ន្ធពន្លឿនអន្តរាគមន៍នាំទឹកទៅសង្គ្រោះស្រូវជិត ៦ម៉ឺនហិកតា ដែលរងផលប៉ះពាល់ពីឥទ្ធិពលអេលីញូ

2026/09/03 11:05:37 am        120

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម​ណ្ឌិត ជាម ចន្ទ័សោភ័ណ បានធ្វើការក្រើនរំឭក និងជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធឱ្យពន្លឿនការនាំទឹកទៅសង្គ្រោះស្រូវពលរដ្ឋ ដែលរងផលប៉ះពាល់ជិត៦ម៉ឺនហិកតា នៅតាមបណ្តាក្រុង ស្រុកទាំង៨ នៃខេត្តកំពង់ស្ពឺ ក្រោយរងផលប៉ះពាល់ដោយកូនរដូវប្រាំងអូសបន្លាយនិងឥទ្ធិពលបាតុភូតអេលីញូ។

នៅក្នុងឱកាសដឹកនាំមន្ទីរជំនាញចុះពិនិត្យដំណាំស្រូវដែលរងផលប៉ះពាល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ស្ថានភាពដើមស្រូវ​ គឺមានសភាពខ្លោចដោយអន្លើៗ ប៉ុន្តែអាចនៅមានសង្ឃឹមប្រសិនជាការអន្តរាគមន៍នាំទឹកបានទៅដល់ទាន់ពេលវេលា។មួយវិញទៀត នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ភ្លៀងបានបង្អុរចុះពីមធ្យមទៅបង្គួរ ហើយបានគ្របដណ្តប់និងស្រោចស្រពផ្ទៃដីស្រែខ្លះនៅតាមបណ្តាស្រុកក្រុងមួយចំនួនបានធ្វើឱ្យស្រូវមានកម្លាំងនិងអាចត្រូលអាកាសធាតុរាំងស្ងួតបានមួយរយៈបន្ថែមទៀតផងដែរ។

ឯកឧត្តម​បានបន្តថា ក្នុងកំឡុង១០ថ្ងៃទៀត ប្រសិនមន្ទីរជំនាញអាចរុញទឹកទៅដល់គោលដៅរងគ្រោះ ឬភ្លៀងបន្តធ្លាក់នោះកសិករគឺអាចមានរំពឹងឡើងវិញ និយាយជារួម​ គឺស្រូវអាចសង្គ្រោះបានយ៉ាងហោច៧០​ភាគរយ នៃផលប៉ះពាល់រួម។ ចំពោះស្រុកក្រុងចំនួនបីទៀតដែលគ្មានប្រភពទឹក អាជ្ញាធរស្រុក ក្រុងត្រូវរិះរកប្រភពទឹករួចសហការជាមួយមន្ទីរជំនាញធនធានទឹក ដើម្បីទាញទឹកពីស្ទឹងក្រាំងពន្លៃនៃស្រុកថ្ពងនាំយកទៅស្រោចស្រពផ្ទៃដីស្រែរបស់ប្រជាពលរដ្ឋកំពុងរងគ្រោះនៅបណ្តាស្រុក ក្រុងដែលនៅក្បែរនោះ។

លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កូនរដូវប្រាំងដំណាក់កាលទី២និងបាតុភូតអេលីញូ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវពលរដ្ឋ៨ក្រុង ស្រុកមាន ស្រុកបសេដ្ឋចំនួន ៤៥០៦ហិកតា ក្រុងច្បារមនចំនួន ៩៩៣ហិកតា ស្រុកគងពិសីចំនួន ៧៣៩៤ហិកតា ស្រុកឱរ៉ាល់ចំនួន ៧៩៣ហិកតា ស្រុកសំរោងទងចំនួន ២៤១១៥ហិកតា ស្រុកក្រុងទាំង៤នេះ សង្គ្រោះបានទាំងស្រុង។

លោក​បាន​បន្ត​ថា​ ចំពោះស្រុកថ្ពងចំនួន៤៤២១ហិកតា សង្គ្រោះបាន២១៩៥ហិកតា ក្រុងឧដុង្គម៉ែជ័យចំនួន៥២៤៩ហិកតា សង្គ្រោះបាន១៧១៤ហិកតា និងស្រុកសាមគ្គីមុនីជ័យចំនួន៩១២៨ហិកតា សង្គ្រោះបានចំនួន១១៤០ហិកតា ។

សូមបញ្ជាក់ថា ផែនការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៦ គឺចំនួន១២០.៥២៧ហិកតា ហើយអនុវត្តបានលើការព្រោះ ស្ទូង គិតត្រឹមចុងខែសីហា បានចំនួន ១២៧.៥៨៧ហិកតា ស្មើ ១០៥,៨៦ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៥កើនឡើងចំនួន ៨ ២២៨ហិកតា ៕ អត្ថបទ​ បាន ​សុខរិទ្ធិ​

អត្ថបទដែលទាក់ទង

និស្សិតបច្ចេកទេស ធីវ៉េត រួមគ្នាបង្កើតស្នាដៃលំដាប់ស្តង់ដារ ដើម្បី​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​កម្រិត​ខ្ពស់
2026/09/03 01:13:15 pm        1
ក្រសួងកិច្ចការនារី គាំទ្រកម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែក​សំអាង​កាយ​ក្នុង​ការ​បើក​ឱកាស​សេដ្ឋកិច្ច​ដល់​យុវនារី
2026/09/03 01:00:42 pm        1
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា
2026/09/03 12:23:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​និស្សិតបច្ចេកទេស ធីវ៉េត រួមគ្នាបង្កើតស្នាដៃលំដាប់ស្តង់ដារ ដើម្បី​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​កម្រិត​ខ្ពស់

2026/09/03 01:13:15 pm
​ក្រសួងកិច្ចការនារី គាំទ្រកម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែក​សំអាង​កាយ​ក្នុង​ការ​បើក​ឱកាស​សេដ្ឋកិច្ច​ដល់​យុវនារី
2026/09/03 01:00:42 pm
​ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា
2026/09/03 12:23:12 pm
​ក្រសួងសាធារណការ ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​សេវា​ស្នើ​សុំពិនិត្យ​ឆៀក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​
2026/09/03 12:08:38 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ អ.ន.ក. តាមវិស័យទាំង ១៧ក្រសួង-ស្ថាប័ន
2026/09/03 11:53:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm