ក្រសួងសាធារណការ ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​សេវា​ស្នើ​សុំពិនិត្យ​ឆៀក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​

2026/09/03 12:08:38 pm        246

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវ​ការ​ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣ ដែលរួមមាន ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) តាមធនាគារដៃគូ, ការស្នើសុំវិក្កយបត្រឌីជីថល, និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម» ក្នុងគោលបំណង​ ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងបង្ខិតសេវាទៅកាន់តែកៀកប្រជាពលរដ្ឋ និងវិស័យឯកជន។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីនេះថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងអស់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ជាពិសេសបង្កើនភាពងាយស្រួល ក្នុងការទទួល និងបង្ខិតសេវាទៅកៀកប្រជាពលរដ្ឋ និងវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងទៀតថា ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង ៣ នេះ សុទ្ធតែមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងការងាររបស់ក្រសួង រួមមាន ទី១-ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារ ដៃគូ គឺជាការបន្តពង្រីក និងធ្វើទំនើបកម្មសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ក្រសួង។​

ទី២-ការស្នើសុំវិក្កយបត្រឌីជីថល គឺជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថលរបស់ក្រសួង ដើម្បីធ្វើឱ្យការផ្តល់ និងទូទាត់សេវាសាធារណៈកាន់តែងាយស្រួល រហ័ស តម្លាភាព និងមានប្រសិទ្ធភាព។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមន្ត្រីបង្កើតវិក្កយបត្រនីជីថលដោយស្វ័យប្រវត្តិ និងឱ្យប្រជាពលរដ្ឋអាចទូទាត់កម្រៃសេវាតាមប្រព័ន្ធធនាគារ និងសេវាទូទាត់អេឡិចត្រូនិក របស់ធនាគារដៃគូក្រសួងទាំង១៨។

 និងទី៣-ការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម គឺជាប្រព័ន្ធគ្រប់គ្រង ឌីជីថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាបណ្ណអាជីវកម្មសម្រាប់អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ដែលប្រកបអាជីវកម្មលើវិស័យសាងសង់ ថែទាំ និងផ្តល់សេវាបច្ចេកទេសពាក់ព័ន្ធ នឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។​ មុនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រសួងបានដាក់អនុវត្តសាកល្បង នូវការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ, និងការស្នើសុំវិក្កយបត្រឌីជីថលតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។​

របាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានញ្ជាក់ថា ការដាក់ពាក្យស្នើសុំសេវានេះ អាចធ្វើឡើងតាមកម្មវិធីទូរស័ព្ទដៃរបស់ធនាគារ និង តាមសាខាធនាគារដៃគូ។ ជាលទ្ធផល ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ មានអ្នកស្នើសុំសេវាសរុបចំនួន ២,២១៩ ប្រតិបត្តិការ។ ក្នុងនោះ ការស្នើសុំតាមកម្មវិធីទូរស័ព្ទធនាគារដៃគូ មានចំនួន ២,១៩៩ ប្រតិបត្តិការ និងដាក់ពាក្យតាមសាខាធនាគារដៃគូចំនួន ២០ប្រតិបត្តិការ។​ ជាមួយគ្នានេះ ក្រសួងបានចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈសរុប ៣,២៩១ ប្រតិបត្តិការ។ ក្នុងនោះ វិស័យដឹកជញ្ជូនផ្លូវគោកមានចំនួន ២,៩០៣ ប្រតិបត្តិការ និង វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ មានចំនួន ៣៧០ ប្រតិបត្តិការ និងសេវាអាជ្ញាបណ្ណផ្លូវថ្នល់មានចំនួន ១៨ ប្រតិបត្តិការ៕ អត្ថបទ៖ ធូ វិរៈ

 

អត្ថបទដែលទាក់ទង

និស្សិតបច្ចេកទេស ធីវ៉េត រួមគ្នាបង្កើតស្នាដៃលំដាប់ស្តង់ដារ ដើម្បី​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​កម្រិត​ខ្ពស់
2026/09/03 01:13:15 pm        1
ក្រសួងកិច្ចការនារី គាំទ្រកម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែក​សំអាង​កាយ​ក្នុង​ការ​បើក​ឱកាស​សេដ្ឋកិច្ច​ដល់​យុវនារី
2026/09/03 01:00:42 pm        1
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា
2026/09/03 12:23:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​និស្សិតបច្ចេកទេស ធីវ៉េត រួមគ្នាបង្កើតស្នាដៃលំដាប់ស្តង់ដារ ដើម្បី​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​កម្រិត​ខ្ពស់

2026/09/03 01:13:15 pm
​ក្រសួងកិច្ចការនារី គាំទ្រកម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែក​សំអាង​កាយ​ក្នុង​ការ​បើក​ឱកាស​សេដ្ឋកិច្ច​ដល់​យុវនារី
2026/09/03 01:00:42 pm
​ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកវេទិកាកម្ពុជា ៤.០ លើកទី៦ ស្ដីពី «ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ» បង្ហាញពីវឌ្ឍនភាពនៃការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា AI នៅកម្ពុជា
2026/09/03 12:23:12 pm
​ក្រសួងសាធារណការ ដាក់​ឱ្យ​ដំណើរ​ការ​ជាផ្លូវការ​សេវា​ស្នើ​សុំពិនិត្យ​ឆៀក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ឌីជីថល​
2026/09/03 12:08:38 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យការងាររបស់ អ.ន.ក. តាមវិស័យទាំង ១៧ក្រសួង-ស្ថាប័ន
2026/09/03 11:53:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm