ក្រសួងកិច្ចការនារី គាំទ្រកម្ម​វិធី​បណ្តុះ​បណ្តាល​ផ្នែក​សំអាង​កាយ​ក្នុង​ការ​បើក​ឱកាស​សេដ្ឋកិច្ច​ដល់​យុវនារី

2026/09/03 01:00:42 pm        132

ក្នុងគោលបំណងលើកកម្ពស់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ មន្រ្តី​ជាន់​ខ្ពស់​នៃក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុង «កម្មវិធីបណ្តុះ​បណ្តាល​អាជីវកម្ម​ផ្នែក​សំអាង​កាយ ឆ្នាំ២០២៥-២០២៦» ដែលជា​គម្រោង​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​យុវនារី​ឱ្យ​ក្លាយ​ជាម្ចាស់អាជីវកម្មប្រកបដោយវិជ្ជាជីវៈ។

កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ ឆ្នាំ២០២៥-២០២៦ នៅរសៀលថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២៦នេះ ផ្តោតលើការផ្តល់ចំណេះដឹងផ្នែកថែរក្សាសម្ផស្សតាមស្តង់ដារបច្ចេកទេស សុវត្ថិភាពផលិតផល និងការបំពាក់បំប៉នជំនាញគ្រប់គ្រងអាជីវកម្ម ដើម្បីជួយឱ្យស្ត្រី និង​យុវជន​មាន​លទ្ធភាពបង្កើតមុខរបរផ្ទាល់ខ្លួន ធានាបាននូវស្ថិរភាពចំណូល និងការអភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​។

លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃកម្មវិធីបណ្តុះបណ្តាលនេះ ដែលមិនត្រឹមតែបង្រៀនពីបច្ចេកទេសថែរក្សាសម្ផស្ស និងសុវត្ថិភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពាក់បំប៉ននូវជំនាញទន់ផ្នែកគ្រប់គ្រងធុរកិច្ច និងគណនេយ្យបឋម។ លោកជំទាវ បានសង្កត់ធ្ងន់ថា វិស័យសំអាងកាយកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រភពចំណូលដ៏រឹងមាំ និងឆ្លើយតបចំតម្រូវការទីផ្សារការងារបច្ចុប្បន្ន។

លោកជំទាវ បានលើកទឹកចិត្តដល់យុវនារីទាំងអស់ ឱ្យខិតខំពង្រឹងសមត្ថភាព ដើម្បីប្រែក្លាយខ្លួនពីសិក្ខាកាម ទៅជាសហគ្រិនស្រ្តីដ៏មានសក្តានុពល និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

ប្រឡូកក្នុងវិស័យសំអាងកាយរយៈពេល ១៥ឆ្នាំកន្លងមកនេះ លោកស្រី ហង់ វុត្ថា អគ្គនាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្នាដៃនារីខ្មែរសាឡន បានឱ្យដឹងថា គិតមកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលលោកស្រី បានបណ្តុះបណ្តាលសិក្ខាកាម និងលើកកម្ពស់ស្តង់ដារវិជ្ជាជីវៈសាឡននៅកម្ពុជាកាន់តែមានគុណភាព សុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់ សរុបចំនួនលើសពី ២ម៉ឺននាក់។ តួលេខនេះបង្ហាញឱ្យឃើញពីចំណាប់អារម្មណ៍ ការជឿទុកចិត្ត និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនក្នុងវិស័យសាឡន។ ហើយក៏ជាសក្ខីភាពបញ្ជាក់ថា វិស័យសាឡននៅកម្ពុជា កំពុងទទួលបានការទទួលស្គាល់ថា ជាវិជ្ជាជីវៈដ៏មានកិត្តិយស មានសក្តានុពលសេដ្ឋកិច្ច និងអាចបង្កើតប្រាក់ចំណូលប្រកបដោយចីរភាព។

ជាការកត់សម្គាល់ រហូតមកដល់បច្ចុប្បន្ននៅកម្ពុជា ហាងសំអាងកាយ ឬហៅថា សាឡន និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សធំៗ កំពុងខ្វះខាតកម្លាំងពលកម្មដែលមានសញ្ញាបត្រ និងបច្ចេកទេសត្រឹមត្រូវ។ ដូច្នេះ កម្មវិធីបណ្តុះបណ្តាលអាជីវកម្មផ្នែកសំអាងកាយ គឺជារោងចក្រផលិតធនធានមនុស្សដ៏សំខាន់ដើម្បីបំពេញចន្លោះខ្វះខាតក្នុងទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី




អត្ថបទដែលទាក់ទង

ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត
2026/09/03 02:54:05 pm        1
បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
2026/09/03 02:34:58 pm        1
ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Premier League បំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាកររដូវក្តៅ ២ឆ្នាំជាប់គ្នា

2026/09/03 03:03:47 pm
​ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត
2026/09/03 02:54:05 pm
​បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
2026/09/03 02:34:58 pm
​ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm
​កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស
2026/09/03 02:04:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm