អតីតសិស្សធ្លាក់បាក់ឌុប ប្រែក្លាយការខកចិត្ត និងការឈឺចាប់ថៃឈ្លានពាន ខំសិក្សាប្រឡងជាប់និទ្ទេសA

2026/09/03 01:27:21 pm        170

អតីតសិស្សប្រឡងធ្លាក់បាក់ឌុប កាលពីឆ្នាំ២០២៥ បានប្រែក្លាយការខកចិត្ត និងការឈឺចាប់ព្រោះថៃឈ្លានពាន មកខិតខំសិក្សា រហូតប្រឡងជាប់និទ្ទេស A នៅឆ្នាំ២០២៦នេះ ដោយដាក់គោលដៅកសាងសមត្ថភាពដើម្បីអភិវឌ្ឍជាតិ។

យុវជន វ៉ាន សែនវ៉ា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ ជាប់និទ្ទេស A បានប្រាប់ BTV នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ថា កាលពីឆ្នាំ២០២៥ លោកប្រឡងធ្លាក់ ព្រោះការសិក្សាមិនបានពេញលេញ ដោយសារមានវិបត្តិគ្រួសារ។ យុវជនរូបនេះបញ្ជាក់ថា ក្រោយពេលទទួលលទ្ធផលប្រឡងមិនល្អ ក្រុមគ្រួសារ បងៗ ពិសេសម្ដាយធំ បានលើកទឹកចិត្ត ឱ្យបន្តការសិក្សា ដើម្បីប្រឡងម្ដងទៀត។ តាមរយៈការលើកទឹកចិត្តនេះ រួមផ្សំនឹងការខិតខំ នៅទីបំផុតយុវជនរូបនេះ ប្រឡងជាប់ ដោយទទួលបានជ័យលាភី និទ្ទេស A នៅឆ្នាំនេះ។

យុវជន វ៉ាន សែនវ៉ា លើកឡើងថា «ខ្ញុំសូមអរគុណដល់អ៊ំស្រីរបស់ខ្ញុំ គាត់ត្រឹមជាសាច់ថ្លៃ​ តែគាត់ស្រឡាញ់ក្មួយ។ គាត់លើកទឹកចិត្ត ឱ្យខ្ញុំចូលរៀនប្រឡងថ្នាក់ទី១២ម្ដងទៀត ហើយគាត់ថា គាត់ជឿជាក់លើខ្ញុំ ដែលធ្វើឱ្យខ្ញុំមានស្មារតីចង់ចូលរៀនឡើងវិញ។ ហើយចំណុចមួយទៀតដែលជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុតនោះ គឺថ្ងៃទៅចូលរួម រង់ចាំទទួលវីរៈកងទ័ព នៅខាងមុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដែលថៃ ដោះលែងមកវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ពេលនោះខ្ញុំចងចាំពាក្យពូកងទ័ពគាត់ថា ក្មួយៗខំរៀនទឹកដីមាតុភូទុកឱ្យពូៗការពារ។ ហើយខ្ញុំក៏តាំងចិត្តរៀនដើម្បីឱ្យមានសមត្ថភាពការពារប្រទេសជាតិ ខ្ញុំជឿថា ពេលប្រទេសជាតិយើងមានធនធានមនុស្ស ដែលមានសមត្ថភាព ប្រទេសគេក៏មិនហ៊ានឈ្លានពានយើងដែរ»

ម្ចាស់ជ័យលាភី និទ្ទេស A ឆ្នាំ២០២៦នេះ ដែលជាអតីតសិស្សធ្លាក់បាក់ឌុប កាលពីឆ្នាំមុន អះអាងថា ការធ្លាក់បាក់ឌុប មិនមែនជាចុងបញ្ចប់នោះឡើយ។ លោកលើកទឹកចិត្តដល់យុវជនដែលមិនទទួលជោគជ័យនៅឆ្នាំនេះ កុំបាក់ទឹកចិត្ត ត្រូវខិតខំសិក្សាប្រឡងយកជ័យលាភី នៅឆ្នាំក្រោយ ឬក៏សិក្សាជំនាញបច្ចេកទេស។

យុវជន វ៉ាន សែនវ៉ា បេក្ខជននិទ្ទេស Aថា «ខ្ញុំចង់លើកទឹកចិត្តដល់អ្នកធ្លាក់បាក់ឌុបជាពិសេស ការធ្លាក់នេះមិនមែនជាការកំណត់ឱ្យជីវិតយើងត្រូវបញ្ចប់ទេ ពីព្រោះបញ្ហាជីវិតវាច្រើន និងធ្ងន់ធ្ងរទៀត បើយើងចុះចាញត្រឹមធ្លាក់បាក់ឌុប យើងមិនអាចយកឈ្នះបញ្ហាខាងមុខទៀតបានទេ។ ខ្ញុំសូមលើកទឹកចិត្ត យើងធ្លាក់តែនៅមានឱកាសខំប្រឹងរៀនប្រឡងយកនិទ្ទេសល្អនៅឆ្នាំក្រោយទៀត។ ហើយបើគិតថា មិនចង់រៀនទៀត អាចជ្រើសរើសរៀនបច្ចេកទេស តែបើចង់បានសញ្ញាបត្របាក់ឌុប ហើយនិទ្ទេសល្អដូចខ្ញុំ ដាក់ពាក្យចូលរៀនទៀត»

យុវជន វ៉ាន សែនវ៉ា កើតនៅស្រុកមេសាង ខេត្តព្រៃវែង។ លោកបានផ្ទេរសាលាពីខេត្តព្រៃវែង មកសិក្សានៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន ក្នុងរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២៥ បន្ទាប់ពីធ្លាក់បាក់ឌុប។ យុវជនរូបនេះ បញ្ជាក់ថា ការផ្ទេរមកវិទ្យាល័យថ្មីនេះ បានដាក់ក្ដីរំពឹងខ្ពស់ក្នុងប្រឡងយកនិទ្ទេសល្អ ហើយទីបំផុតការប្ដេជ្ញាចិត្ត បូករួមនិងការខិតខំ លោកក៏ទទួលបាននិទ្ទេស A ដូចបំណង។

សូមជម្រាបជូនថា នៅក្នុងឆ្នាំ២០២៦នេះ សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាង ១២ម៉ឺន ៥ពាន់នាក់ ក្នុងចំណោមបេក្ខជនប្រឡងជាង ១៥ម៉ឺននាក់។ នៅក្នុងចំណោមសិស្សប្រឡងជាប់ជាង ១២ម៉ឺននាក់នេះ សិស្សប្រឡងជាប់និទ្ទេស A មានចំនួន ២,០២២នាក់។ រាជធានីភ្នំពេញ ឈរនៅលំដាប់ទី១ ដែលមានសិស្សនិទ្ទេស A ច្រើនជាងគេ ខេត្តកណ្ដាល នៅលេខរៀងទី២ និងខេត្តសៀមរាប ឈរនៅលំដាប់លេខរៀងទី៣៕ អត្ថបទ៖ លៀ ស៊ីណា

អត្ថបទដែលទាក់ទង

ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត
2026/09/03 02:54:05 pm        1
បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
2026/09/03 02:34:58 pm        1
ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Premier League បំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាកររដូវក្តៅ ២ឆ្នាំជាប់គ្នា

2026/09/03 03:03:47 pm
​ករណីបងប្អូនរត់កង់បី៖ ក្រសួងបានដោះស្រាយចំនួន ១០លើកដោយយកចិត្តទុកដាក់ ខណៈបញ្ហានៅសេសសល់ ត្រូវបានបញ្ជូនទៅអន្តរក្រសួងដែលមានសមត្ថកិច្ច​ ដើម្បីដោះស្រាយបន្ត
2026/09/03 02:54:05 pm
​បេក្ខជនពិការភាពប្រឡងជាប់បាក់ឌុបសម្លឹងជំនាញ ITសម្រាប់ជាអាជីពទៅថ្ងៃអនាគត
2026/09/03 02:34:58 pm
​ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀងចំនួន ២រូប និង​ចាប់​ខ្លួន​បុគ្គល​ម្នាក់​ពាក់​ព័ន្ធ​យក​ប្រាក់​ពី​ពាណិជ្ជករ ៩ពាន់ដុល្លារ
2026/09/03 02:25:36 pm
​កាកបាទក្រហមកម្ពុជាជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍១៩រូប មុនចេញទៅសិក្សានៅបរទេស
2026/09/03 02:04:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/28 02:51:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm