Premier League បំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាកររដូវក្តៅ ២ឆ្នាំជាប់គ្នា

2026/09/03 03:03:47 pm        90

ក្លិបនៅក្របខណ្ឌ Premier League បានបំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាករនៅរដូវក្តៅជាថ្មី ដោយទឹកប្រាក់សរុបបានកើនឡើងដល់ប្រមាណ ៣.៤៦ពាន់លានផោន។

ក្លិបនៅលីគកំពូលអង់គ្លេសបានចំណាយលើសកម្រិត ៣ពាន់លានផោនរួចទៅហើយ មុនពេលការផ្ទេរ Iliman Ndiaye ពី Everton ទៅ Manchester City ក្នុងតម្លៃ ៦៥លានផោន នៅថ្ងៃបិទទីផ្សារ ធ្វើឱ្យទឹកប្រាក់សរុបលើសកំណត់ត្រាចាស់ ៣.១៤ពាន់លានផោន ដែលកើតឡើងកាលពីរដូវក្តៅឆ្នាំមុន។

បន្ទាប់មក ការផ្ទេរ Enzo Fernandez ពី Chelsea ទៅ Manchester City ក្នុងតម្លៃ ១២៥លានផោន ដែលស្មើនឹងកំណត់ត្រាផ្ទេរខ្ពស់បំផុតរបស់ចក្រភពអង់គ្លេស ក៏ត្រូវបានប្រកាសជាផ្លូវការភ្លាមៗ បន្ទាប់ពីទីផ្សារដោះដូរបានបិទ។

សម្រាប់តែ ថ្ងៃបិទទីផ្សារដោះដូរ ក្លិប Premier League បានចំណាយប្រាក់សរុបរហូតដល់ ៤៧៥លានផោន កើនឡើងពី ៣៩១លានផោនកាលពីឆ្នាំមុន។

តួលេខនេះបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃការចំណាយរបស់ក្លិបអង់គ្លេស ព្រោះកាលពី ៥ឆ្នាំមុន ក្លិប Premier League ចំណាយសរុបប្រមាណ ១.១៣ពាន់លានផោន ប៉ុណ្ណោះក្នុងទីផ្សារដោះដូររដូវក្តៅ។

ក្នុងចំណោមការផ្ទេរ ១០លើកដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ មានដល់ទៅ ៣លើកដែលបានកើតឡើងនៅរដូវក្តៅនេះ ហើយសុទ្ធតែជាការផ្ទេរចូលទៅកាន់ក្លិប Premier League។

ការផ្ទេរដ៏ធំបំផុតគឺ Enzo Fernandez ទៅ Manchester City ក្នុងតម្លៃ ១២៥លានផោន ដែលលើសការចំណាយ ១១៦លានផោនរបស់ City ដើម្បីនាំយក Elliot Anderson ពី Nottingham Forest។ ចំណែក Chelsea ក៏បានចំណាយ ១១៧លានផោន ដើម្បីទិញ Morgan Rogers ពី Aston Villa។

Liverpool បានចំណាយថ្លៃផ្ទេរដំបូង ១០៦លានផោន ដើម្បីនាំយកខ្សែប្រយុទ្ធបារាំង Bradley Barcola ពី Paris Saint-Germain ដែលតម្លៃអាចកើនដល់ ១២៣លានផោន។

ក្រៅពី Premier League មានតែការផ្ទេរ Yan Diomande ទៅ Real Madrid និង Anthony Gordon ពី Newcastle ទៅ Barcelona ប៉ុណ្ណោះ ដែលមានតម្លៃលើស ៦០លានផោនក្នុងទីផ្សាររដូវក្តៅនេះ។

Tottenham Hotspur ក៏បានចំណាយប្រាក់យ៉ាងច្រើនផងដែរ ដោយការនាំយក Sandro Tonali អាចក្លាយជាការផ្ទេរថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ជាមួយតម្លៃអាចឡើងដល់ ១០០លានផោន។

Spurs ក៏បានចំណាយ ៨៥លានផោន ដើម្បីនាំយក Mateus Fernandes ពី West Ham និង ៧៥លានផោន សម្រាប់ Savinho ពី Manchester City ដែលអាចកើនដល់ ៨៥លានផោន។

ការផ្ទេរតម្លៃខ្ពស់ផ្សេងទៀត រួមមាន Manchester City នាំយក Ayyoub Bouaddi ពី Lille ក្នុងតម្លៃ ៨៥.៦លានផោន, Arsenal ចំណាយ ៧៥លានផោន លើ Bruno Guimaraes ពី Newcastle និង Manchester United ចំណាយ ៧០លានផោន ដើម្បីនាំយកខ្សែបម្រើកាមេរូន Carlos Baleba ពី Brighton។

សូម្បីតែ Ipswich Town ដែលទើបឡើងមក Premier League ក៏បានចំណាយប្រាក់ទិញកីឡាករថ្មីច្រើនជាងក្លិបយក្សអឺរ៉ុបដូចជា Barcelona, AC Milan, Juventus និង Paris Saint-Germain ដែលជាជើងឯកអឺរ៉ុបកាលពីរដូវកាលមុន។

តួលេខទាំងនេះបង្ហាញយ៉ាងច្បាស់ថា Premier League នៅតែជាលីគដែលមានអំណាចហិរញ្ញវត្ថុ និងសមត្ថភាពទាក់ទាញកីឡាករល្អៗខ្លាំងបំផុតនៅលើពិភពលោក៕ អត្ថបទ៖នាង សុភាវុធ

 


អត្ថបទដែលទាក់ទង

Premier League បំបែកកំណត់ត្រាចំណាយលើការផ្ទេរកីឡាកររដូវក្តៅ ២ឆ្នាំជាប់គ្នា
2026/09/03 03:03:47 pm        1
មន្ដ្រីរំពឹងការរត់ឆ្លងកាត់ឧបសគ្គ អមព្រឹត្តិការណ៍ទេសចរណ៍រដូវកាលបៃតងនឹង​បង្កើន​ការ​យល់​ដឹង​ពី​សក្ដានុពល និងភូមិសាស្ដ្រភ្នំបូកគោ
2026/09/03 11:49:10 am        1
កំពង់ស្ពឺ បញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់កណ្ដាល ឡើងឈរកំពូលតារាង ខណៈបន្ទាយមានជ័យ ឈ្នះឧត្តរមានជ័យ ដើម្បីរក្សាក្ដីសង្ឃឹម
2026/09/03 11:21:59 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ប៉ែន បូណា៖ ពួកយើងត្រូវដើរតួជាមគ្គុទេសក៍(Guide) ដ៏ពូកែដើម្បីបង្ហាញសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យដិតក្នុងអារម្មណ៍ប្រជាពលរដ្ឋជានិច្ច

2026/09/03 05:19:17 pm
​គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
2026/09/03 04:45:05 pm
​ក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
2026/09/03 04:41:11 pm
​រដ្ឋមន្ត្រីមកពីបណ្តាក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បានឯកភាពលើជំហររួមគ្នា ដើម្បីចូលរួមសន្និសិទសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ CoP31
2026/09/03 04:37:57 pm
​អនុប្រធានទី១ CDC បង្ហាញពីការប្តេជ្ញារបស់កម្ពុជា លើការបោសសម្អាត Online Scams ដល់ធុរកិច្ចចិន
2026/09/03 04:33:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/03 12:25:30 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/03 04:23:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm