រោងចក្រផលិតចំណីអាហារស្ដង់ដារមួយ ត្រូវបានបើកដំណើរការក្នុងខេត្តកំពត ដើម្បីកាត់បន្ថយការនាំចូល

2022/05/13 12:18:09 am        1.1 K

កំពត៖ រោងចក្រផលិតចំណីអាហារស្ដង់ដារមួយ ត្រូវបានបើកដំណើរការនៅថ្ងៃនេះ នៅខេត្តកំពត ដើម្បីជួយបំពេញនូវតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជា និងកាត់បន្ថយការនាំចូល។

រោងចក្រផលិតចំណីអាហាស្តង់ដារដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុន ស៊ីភី ដែលមានទីតាំងនៅ​ក្នុងស្រុកជុំគីរី ខេត្តកំពត ត្រូវបានបើកដំណើរការនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ ជាមួយនឹង​ការ​ប្ដេជ្ញា​ថា​នឹង​ជួយ​ផ្គត់ផ្គង់​តម្រូវការចំណីអាហារនៅកម្ពុជា​ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បី​កាត់បន្ថយការនាំចូល។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអញ្ជើញជា អធិបតីសម្ពោធបើកឱ្យដំណើរការរោងចក្រនេះ មានប្រសាសន៍ថា ប្រទេសកម្ពុជា ​ត្រូវការលើក​កម្ពស់​គុណភាពនៃការផលិតចំណីអាហារ ​ឲ្យមានដំណើរការល្អ ​ជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការ​នាំ​ចូលពីប្រទេសជិតខាង ​ហើយនឹងផ្តល់នូវផលិតផលដ៏មានគុណភាព​ជូនប្រជាជនកម្ពុជា ព្រោះ​កន្លងមក​ការ​ចិញ្ចឹម​ និង​ការផលិតចំណីអាហារ ​មិនទាន់អាចឆ្លើយតបទៅ​នឹងតម្រូវការនៅឡើយទេ។

សម្ដេចក្រឡាហោម ​បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានការនាំចូលរាប់ពាន់តោន​នៃ​ចំណី​អាហារពី​ប្រទេសជិតខាង ​ដូច្នេះ​ទាមទារ​ជំរុញការផលិតបន្ថែម ។

លោក វីតាយ៉ា គ្រាងគ្រីវីត (Wittaya Kreangkrivit) ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់ ​នៃក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បានឱ្យដឹងថា ក្រុមហ៊ុននេះ ​បានចំណាយទុន​៥លានដុល្លារ ក្នុងការវិនិយោគបង្កើត​រោងចក្រផលិតចំណីអាហារនេះ។

រោងចក្រនេះផ្ដល់ការងារ១០០កន្លែង ​និងក្នុងមួយថ្ងៃៗ ​ត្រូវធ្វើសត្វឃាត (ជ្រូក) ១០០០ក្បាល ស្មើ​នឹង៣០ភាគរយ ​នៃតម្រូវការប្រើប្រាស់ទូទាំងប្រទេស។ ក្រុមហ៊ុន មានគម្រោងពង្រីករោងចក្រ​ផលិតចំណីអាហារបន្ថែមបីទៀត ​ដើម្បីបំពេញតម្រូវការប្រើប្រាស់​របស់​ប្រជាពល រដ្ឋកម្ពុជា​ឲ្យ​បានគ្រប់គ្រាន់។

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដែលបានចូលរួមក្នុងពិធីនេះដែរ បានមានប្រសាសន៍ថា ក្រុមហ៊ុន ស៊ីភី ​គឺជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម ​និងអាហារឈានមុខគេមួយនៅក្នុងប្រទេសថៃ ដែលបាន​សហការ​ជាមួយរដ្ឋាភិបាលថៃរហូតមក។ ​នៅថ្ងៃនេះ ​គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន ជា​ចំណែក​មួយនៃការជួយជ្រោមជ្រែងប្រទេសកម្ពុជា ​ទាក់ទងនឹងការលើកកម្ពស់ស្តង់ដារ​ឧស្សាហកម្មផលិត​ចំណីអាហារ និងអភិវឌ្ឍផលិតផលផ្នែកអាហារ ​ឱ្យមានការទទួលស្គាល់លើឆាកអន្តរជាតិ។

ក្រុមហ៊ុន ស៊ី.ភី មានអាជីវកម្មផលិតចំណីសត្វ (Feed) អាជីវកម្មចិញ្ចឹមសត្វ (Farm) និងអាជីវកម្មចំណីអាហារ (Food) ៕ អត្ថបទ៖ អន សារឹម


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        526
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        492
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        430

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm