សម្តេចពិជ័យសេនា ទៀ បាញ់៖ សៀវភៅ ស ការពារជាតិ ធ្វើឱ្យនឹកឃើញដល់ភាពលំបាកនៃភ្លើងសង្គ្រាមនៅកម្ពុជា

2022/05/13 12:36:32 am        738


ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា «សៀវភៅស ការពារជាតិ» បានធ្វើឱ្យសម្តេចនឹកឃើញដល់ចំណុចចាប់ផ្តើមដ៏លំបាក ក្នុងការកសាងគោលនយោបាយការពារជាតិលើកដំបូង នៅក្នុងកាលៈទេសៈដែលកំសួលនៃភ្លើងសង្គ្រាមនៅកម្ពុជា មិនទាន់បានរលត់ទាំងស្រុងនៅឡើយ។

ថ្លែងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងអធិបតីភាពប្រកាសចេញផ្សាយជាផ្លូវការ «សៀវភៅស ការពារជាតិ ឆ្នាំ២០២២» និងការផ្សព្វផ្សាយ ទូលំទូលាយការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ការព្យាយាមស្វែងរកការគាំទ្រដល់ការកសាងយុទ្ធសាស្ត្រការពារជាតិបើកជំហរបែបនេះមិនមែនជាការងាយស្រួលនោះទេ ហើយប្រសិនបើនិយាយដល់រឿងសន្តិភាព គឺមានតម្លៃគ្មានអ្វីប្រៀបផ្ទឹមសម្រាប់កម្ពុជា ខណៈកម្ពុជា ជាប្រជាជាតិមួយដែលធ្លាប់ទទួលរងនូវភាពហិនហោចខ្លោចផ្សា សោកនាដកម្មដ៏ជូរចត់ និងការបាត់បង់ដ៏ធំធេងដោយសារសង្គ្រាមនោះ។

សម្តេចរដ្ឋមន្ត្រីការពារជាតិ បានបន្ថែមថា សន្តិភាព និងឯកភាពជាតិពេញលេញ ដែលបានមកដោយសារពលិកម្ម ស្មារតីបង្រួបបង្រួមជាតិ និងនយោបាយឈ្នះឈ្នះ ដែលផ្តួចផ្តើម និងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺពិតជាមូលដ្ឋានគ្រឹះនៃភាពចម្រើនរុងរឿងនាពេលបច្ចុប្បន្ន ដែលមិនអាចបដិសេធបានធ្វើឱ្យប្រទេសជាតិស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រជាជាតិនៅលើឆាកអន្តរជាតិ អាចចែករំលែកបទពិសោធន៍ល្អៗជាមួយអ្នកដទៃ រហូតឈានដល់មានសមត្ថភាពអាចបញ្ជូនកម្លាំងទៅជួយសម្រាលការលំបាករបស់ប្រទេសមួយចំនួន ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិជាដើម។

សម្តេចពិជ័យសេនា បានបន្ថែមតៀតថា ក្នុងមនសិការស្រឡាញ់សន្តិភាពប្តូរផ្តាច់ យើងរមែងចងចាំនូវប្រវត្តិសាស្ត្រដែលឆ្លុះបញ្ចាំងអំពីសច្ចៈភាព នៃការកសាង និងថែរក្សាសន្តិភាព និងឯកភាពជាតិមកដល់បច្ចុប្បន្ន។ នៅក្នុងបរិបទនេះ ការកសាង និងថែរក្សានូវនិមិត្តរូប និងតឹកតាងប្រវត្តិសាស្ត្រ គឺជាកាតព្វកិច្ចមួយដែលកងយោធពលខេមរភូមិន្ទត្រូវបំពេញដើម្បីជាការរំលឹក និងចងចាំនូវគុណូបការៈរបស់នយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យយើងរាល់គ្នា រួមទាំងអ្នកដែលបរិហាររិះគន់នយោបាយឈ្នះឈ្នះផងដែរ បានរស់នៅប្រកបដោយសុខដុមរមនា មានឱកាសកសាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងគ្រួសារឱ្យមានភាពប្រសើរឡើងជាលំដាប់នោះ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        46
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm