អន្ដរជាតិ៖ មេដឹកនាំសហរដ្ឋអាមេរិក បានស្វាគមន៍ជ័យជំនះប្រធានាធិបតីរបស់លោក Ferdinand Marcos Jr ក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីកូនប្រុសអតីតមេដឹកនាំផ្តាច់ការរបស់ប្រទេស បានប្រកាសជ័យជំនះ និងបានសន្យាក្លាយជាមេដឹកនាំមួយរូបសម្រាប់ប្រជាជនហ្វីលីពីនទាំងអស់។
សេតវិមាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានអបអរលោក Marcos Jr តាមការសន្ទនាតាមទូរស័ព្ទ ដោយគូសបញ្ជាក់ថា លោកសម្លឹងឆ្ពោះទៅរកការធ្វើការងារជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសហ្វីលីពីន។
