ស្រូវកសិករខេត្តកំពង់ស្ពឺជាង ៤ម៉ឺនហិកតាត្រូវបានសង្គ្រោះ ខណៈជាងមួយម៉ឺនហិកតា​ផ្សេងទៀត​កំពុងស្ថិតក្នុងការអន្តរាគមន៍

2026/09/04 12:54:07 pm        114

កំពង់ស្ពឺ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បាន​ឲ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្រូវកសិករប្រមាណជាង ៤ម៉ឺន​ហិកតា​ដែល​ខ្វះ​ទឹក​ បង្កឡើងពីឥទ្ធិពលបាតុភូត El Niño ត្រូវបានជួយសង្គ្រោះ ខណៈនៅចំនួនជាង ១ម៉ឺន​ហិក​តា​ទៀត​ កំពុងជួយអន្តរាគមន៍នាំទៅសង្គ្រោះបន្ថែម ។

លោក យឹម ណន ឱ្យដឹងថា កូនរដូវប្រាំង និងបាតុភូតEl Niño  បានបង្កជា​ផលប៉ះ​ពាល់​ដល់​ដំណាំ​ស្រូវ​ពលរដ្ឋចំនួន ៨ក្រុងស្រុក ក្នុងខេត្តកំពង់ស្ពឺ ដោយស្មើនឹងទំហំផ្ទៃដីស្រែចំនួនជិត ៦​ម៉ឺន​ហិកតា។ ប៉ុន្តែក្រោមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការ​នាំ​ទឹក​ពី​ទំនប់​អាង​ទឹក​រលាំង​ជ្រៃ​ខាង​ជើង និងខាងត្បូង ស្ទឹងព្រែកត្នោត ស្ទឹងតូច បញ្ជូនទឹកទៅតា​ម​ប្រឡាយ​មេ​ និង​ប្រឡាយ​ជើង​ក្អែបនៃស្រែគោលដៅ ។

លោកបានបន្ថែមថា រួមជាមួយភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យ​ស្រូវ​របស់​ប្រជា​ពលរដ្ឋក្នុងស្រុក-ក្រុងចំនួន៥ ក្នុងនោះស្រុកបសេដ្ឋចំនួនជាង ៤៥០០ហិកតា, ក្រុង​ច្បារ​មន​ចំនួន​ជិត ​១ពាន់ហិកតា, ស្រុកគងពិសីចំនួនជាង៧ ៣០០ហិកតា, ស្រុកឱរ៉ាល់ចំនួនជិត ៨​ពាន់​ហិកតា និងស្រុកសំរោងទងចំនួនជាង ២៤ ០០០ហិកតា ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។

លោក យឹម ណន បានបន្តថា ដោយឡែកស្រុក ក្រុងចំនួន៣ទៀត មានស្រុក​ថ្ពង​ដែ​ល​ប៉ះ​ពាល់​ចំនួន​ជាង ៤ ៤០០ហិកតា, ក្រុងឧដុង្គម៉ែជ័យចំនួន ៥ ២០០ហិកតា និងស្រុកសាមគ្គី​មុនី​ជ័យ​ចំនួន​ ៩ ០០០ហិកតា មន្ទីរជំនាញទាំងពីរបានបញ្ជូនទឹក ដោយរួម​ផ្សំ​ជា​មួយ​ទឹក​ភ្លៀង​បាន​សង្គ្រោះ​ស្រូវ​ ដែលរងផលប៉ះពាល់បានចំនួនជាង ៥ពាន់ហិកតារួចហើយដែរ គឺនៅមួយ​ចំនួន​ទៀត ​គឺមន្ទីរជំនាញនិងអាជ្ញាធរក្រុង-ស្រុក កំពុងទាញទឹកចេញពីស្ទឹងក្រាំងពន្លៃ និង​ពី​ប្រភព​ទឹក​ផ្សេង​ទៀត​ដើម្បីនាំទៅសង្គ្រោះ។

ជាមួយនោះ លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ស្ថានភាពស្រូវប្រមាណជាង ១ម៉ឺនហិកតា នៅ​ក្នុង​ស្រុកក្រុងទាំង៣នេះ គឺអាចត្រូលជាមួយអាកាសធាតុរាំងស្ងួតបានពី ១០​ទៅ​២០​ថ្ងៃ​ខាង​មុខ​ទៀត​ ហើយប្រសិនជាមានភ្លៀងធ្លាក់ ឬទឹកអាចបញ្ជូនទៅដល់ក្នុងរយៈពេលប៉ុន្មាននេះ ស្រូវ​ដែល​រង​ផលប៉ះពាល់ទាំងនោះ នឹងអាចសង្គ្រោះបានទាំងស្រុងមកវិញ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី
2026/09/04 03:28:33 pm        1
ពលរដ្ឋនឹងផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពើ​បទ​ល្មើស Online Scams
2026/09/04 03:12:00 pm        1
ឃាត់ខ្លួនអ្នកដំណើរបរទេសម្នាក់ និងដហូតកញ្ឆាក្រៀមជាង៣៤គីឡូក្រាម
2026/09/04 02:43:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋគាំទ្រវិធានការតឹងរ៉ឹងលើការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ដ្រី

2026/09/04 03:28:33 pm
​ពលរដ្ឋនឹងផ្តល់ព័ត៌មានទៅក្នុង App Kapea Scams ប្រសិន​បើ​មាន​ការ​សង្ស័យ​អំពើ​បទ​ល្មើស Online Scams
2026/09/04 03:12:00 pm
​ឃាត់ខ្លួនអ្នកដំណើរបរទេសម្នាក់ និងដហូតកញ្ឆាក្រៀមជាង៣៤គីឡូក្រាម
2026/09/04 02:43:25 pm
​កងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
2026/09/04 02:38:16 pm
​ក្រុមប្រឹក្សាអ្នកច្បាប់បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
2026/09/04 02:23:08 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm