​ សប្បុរជនបួនស្ថាប័នផ្សេងគ្នាបន្តឧបត្ថមថវិកាដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា៨ឧសភា

2022/05/13 02:16:18 am        292

កណ្ដាល ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ មានសប្បុរសជនបួនស្ថានប័នផ្សេងគ្នា បានអញ្ជើញបន្តឧបត្ថម្ភថវិកាតាមសទ្ឋាជ្រះថ្លារៀងៗខ្លួន ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២២ នៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ 

ក្រុមទី១ ក្រុមហ៊ុន Kampot Cement Co., Ltd ឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ, ទី២លោក KIM MYUNG IL អគ្គនាយកក្រុមហ៊ុន SPHP (CAMBODIA) CO., LTD (ក្រុមហ៊ុន វារីអគ្គិសនីស្ទឹងពោធិ៍សាត់) ឧបត្ថម្ភថវិកា ចំនួន ៥ម៉ឺនដុល្លារ  

ទី៣ ឧកញ៉ា លី ឃុនថៃ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ និងទី៤លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ២លានរៀល។ ដើម្បីជូនកាកបាទក្រហមកម្ពុជា មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាក របស់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតក្នុងសហគម។ 

សប្បុរជនទាំងបួនក្រុមខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាស ឱ្យពួកគាត់បានចូលរួមចែករំលែកធនធានមួយចំនួន ជាមួយការងារមនុស្សធម៌ដ៏ធំមួយនេះនៅក្នុងសង្គម។

ក្នុងឱកាសនោះលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំនៅការសួរសុខទុក និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចកិត្តិព្រឹទ្ឋបណ្ឋិត ចំពោះសប្បុរជនទាំងបួនក្រុមខាងលើ ដែលបានឧបត្ថម្ភថវិកាទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភា ឆ្នាំ២០២២ ដើម្បីក្រុមការងារអាចបន្តសកម្មភាពមនុស្សធម៌ទៅមុខទៀតបាន។

លោកជំទាវ អគ្គលេខាធិការងទី១ បានបញ្ជាក់ថា អំណោយដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាននានា ជាពិសេសព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសប្រទាន ព្រះរាជទ្រព្យជារៀងរាល់ខែ រៀលរាល់ត្រីមាស និងក្នុងឱកាសផ្សេងៗជាបន្តបន្ទាប់។ ដែលអំណោយបានមកពីការកៀងគរទាំងអស់នោះ គឺយកទៅជួយទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត ដូចជាជនចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនមានពិការភាពជាដើម ។ 

ជាក់ស្តែងដូចជានៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រុមការងារបានចែកចេញជាពីរមុខព្រួញ ក្នុងការនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត។ ដែលមុខព្រួញទី១មាននៅក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងបន្តទៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ដែលដឹកនាំដោយលោកជំទាវផ្ទាល់ និងមុខព្រួញទី២ដឹកនាំដោយច ឯកឧត្តម វេជ្ជ. អ៊ុយ សំអាត ទៅប៉ែកខាងខេត្តក្រចេះ និងស្ទឹងត្រែង ។ ដើម្បីជួយសម្រាលការលំបាកខ្លះ ជូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញាអទិភាពរបស់កាកបាទក្រហមកម្ពុជា៕អត្ថបទ ៖ សំ ងីម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        207
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm