កម្លាំងសមត្ថកិច្ចបន្តពង្រឹងការអនុវត្តច្បាប់នៅលើដងផ្លូវប្រឈមគ្រោះថ្នាក់ ខណៈ​ពលរដ្ឋ​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​រឹតបន្តឹងច្បាប់

2026/09/05 11:38:41 am        440

កម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ បន្តពង្រឹងការ​អនុវត្ត​ច្បាប់​នៅ​លើ​ដង​ផ្លូវ​ងាយ​ប្រឈម​គ្រោះ​ថ្នាក់ ​ដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់ចរាចរណ៍។

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី១ រហូតមកដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ មានរយៈពេល​០៥​ថ្ងៃ​មក​ហើយ ​ដែលកម្លាំងសមត្ថកិច្ចបន្តការចុះរឹងបន្តឹងច្បាប់ចរាចរណ៍​តាមគោលដៅនានា ក្នុងភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កុំឲ្យកើតមាន គ្រា​ដែល​អត្រា​គ្រោះ​ថ្នាក់​ ក្នុង​មួយ​រយៈពេលក្រោយមកនេះ មិនពុំទាន់មានភាពថមថយនៅឡើយ ។

ជាក់ស្តែង​នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃ​ស្នង​ការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានចុះរឹតបន្តឹងច្បាប់ចរាចរណ៍ តាម​រយៈ​ការ​បាញ់​ល្បឿន​លើ​យាន​យន្ត ​ដែល​បើកបរលើសល្បឿនកំណត់ នៅលើកំណាត់មហាវិថីសម្តេចតេជោ ( ផ្លូវ​៦០​ម៉ែត្រ) ​ក្នុងមូលដ្ឋានខណ្ឌដង្កោ ខណៈផ្លូវនេះជាផ្លូវងាយរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ព្រោះ​ការ​បើកបរវ៉ាជែងលឿនៗ មិនគោរពច្បាប់​ពីសំណាក់អ្នកបើកបរមួយចំនួន។

ការ​អនុវត្តនៅគោលដៅខាងលើនេះដែរ សមត្ថកិច្ចបានចាប់ឃាត់យានយន្តមួយចំនួន ដែល​បើក​ល្មើស​ល្បឿន ​ដោយ​អនុវត្ត​តាម​ច្បាប់ ក្រោមរូបភាពផាកពិន័យ និង​ដក​ពិន្ទុ​បណ្ណ​បើកបរ​លើ​អ្នក​បញ្ជា​យាន​ទាំង​នោះផងដែរ​។

ប្រជាពលរដ្ឋ គាំទ្រចំពោះការរឹតបន្តឹងច្បាប់ឡើងវិញជាថ្មី ព្រោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ជា​ក្តី​ព្រួយ​បារម្ភខ្ពស់មួយនៅក្នុងសង្គមជាតិ ពិសេសសុវត្ថិភាពចរាចរណ៍លើដងផ្លូវសាធារណៈ ព្រោះ​គ្រោះ​ថ្នាក់​ គឺកើតឡើងផ្តើមចេញពីយើងជាអ្នកបញ្ជាយានយន្ត​​ពុំមែនកើតឡើង ដោយ​ការ​អនុវត្ត​វិធាន​ការ​ច្បាប់​របស់​សមត្ថកិច្ចនោះឡើយ។

ទន្ទឹមនឹងការអនុវត្តវិធានការចុះរឹតបន្តឹងច្បាប់​នេះដែរ កម្លាំងសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ ក៏​បាន​ពង្រាយ​កម្លាំង​មួយ​ផ្នែក​ធំផ្សេ​ងទៀត ក្នុងចុះជួយ និងសម្រួលដល់លំហូរចរាចរណ៍ តាម​គោល​ដៅ​ប្រឈមការកកស្ទះមួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ អម​ជាមួយ​ការ​បន្ត​ផ្សព្វ​ផ្សាយ​អប់រំ​ណែនាំ លើការបើកបរល្មើសច្បាប់មួយចំនួនតូចរបស់ពលរដ្ឋ និង​សិស្សានុ​សិស្ស​ផង​ដែរ​៕ ​អត្ថបទ ៖ លីហេង , ថតរូប ៖ កុម្ភៈ

 

អត្ថបទដែលទាក់ទង

រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
2026/09/05 02:30:42 pm        1
ឆ្ពោះទៅរកអនាគតបៃតង និស្សិតមេកានិកយានយន្តសម្រេចការដំឡើងរថយន្ត EV Mini bus ដោយ​ជោគជ័យ
2026/09/05 02:07:14 pm        1
អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក
2026/09/05 01:34:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ

2026/09/05 04:30:27 pm
​មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
2026/09/05 04:26:42 pm
​ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
2026/09/05 04:20:55 pm
​រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
2026/09/05 02:30:42 pm
​ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
2026/09/05 02:17:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm