កងកម្លាំង និងយុវជនបន្តចូលរួមវេចខ្ចប់អំណោយសម្រាប់ផ្តល់ជូនអ្នកភូមិរង់ចាំ

2026/09/05 12:42:07 pm        170

កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងវត្តមាន ក្រុមយុវជន នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦​នេះ ក្រុមយុវជន បានបន្តមកជួយវេចខ្ចប់សម្ភារជាអំណោយសម្រាប់ផ្តល់ជូន អ្នកភូមិរង់ចាំ។ ការ​វេច​ខ្ចប់នេះ​រៀបចំឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៤ និងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦នៅអាគារ KAMPUS។

ខ្មែរជួយខ្មែរ ខ្មែរគាំទ្រគ្នា អ្នកជួរក្រោយរង់ចាំគាំទ្រអ្នកជួរមុខគ្រប់វេលា។ នេះជាទឹកចិត្ត របស់​ប្រជា​ពលរដ្ឋខ្មែរគ្រប់រូប ហើយម្នាក់ៗតែងចូលរួមជួយជាធនធាន ជាកម្លាំង ទៅតាម​លទ្ធភាព​រៀង​ខ្លួន​។

ជាក់ស្តែងនៅថ្ងៃទី ៥ ខែកញ្ញានេះ វត្តមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង ក្រុម​យុវជន​បាន​ចូល​រួម​វេចខ្ចប់ជាសម្ភារអំណោយ សម្រាប់ផ្តល់ជូនអ្នកភូមិ រង់ចាំ ពិសេសជាសម្ភារសិក្សា ជា​ការ​លើក​ទឹក​ចិត្តដល់កុមារនៅទីតាំងនោះឱ្យខិតខំប្រឹងប្រែងរៀនសូត្រ។ សម្ភារទាំងនេះ ជា​ការ​ចូល​រួម​របស់​សប្បុរសជននៅជួរក្រោយ។

ជាការចាប់អារម្មណ៍ យុវជនមួយចំនួន បានចូលរួមវេចខ្ចប់សម្ភារតាំងពីម្សិលម៉ិញ យុវជន​ខ្លះ​ទើប​បាន​ចូល​រួមនៅថ្ងៃនេះ។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាក្រុមយុវជនលើកឡើងជារួមថា ក្នុង​នាមជាជាតិសាសន៍ខ្មែរ គឺមិនដែលភ្លេច ពួកគាត់ជាពលរដ្ឋរងគ្រោះនៅជួរមុខនោះទេ។ ពួក​គាត់​ជា​ជួរ​ក្រោយរង់ចាំគាំទ្រជួយជានិច្ច ហើយក៏លើក​ទឹក​ចិត្ត​ដល់​កុមារ​នៅ​ទីតាំង​នោះ​ត្រូវខិត​ខំ​សិក្សា ​និងសូមជូនអ្នករស់នៅភូមិ រង់ចាំទាំងអស់ មានសុខភាពល្អ ជួបតែរឿងល្អ។

ក្រោយ​វេច​ខ្ចប់សម្ភារអំណោយទាំងនេះរួចរាល់ ក្រុមការងារ ស.ស.យ.ក នឹងនាំយកទៅជូន ពលរដ្ឋ​ភូមិ​រង់ចាំ នៅថ្ងៃ ទី ១២ ថ្ងៃទី ១៣ ខែកញ្ញា ខាងមុខ។ ការ​នាំយ​កសម្ភារ​អំណោយ​ទៅ​ជូន​នេះ ​ធ្វើឡើងក្រោមការដឹកនាំដោយ ឯក ឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៕ អត្ថបទ៖ គឹម ហុក



អត្ថបទដែលទាក់ទង

រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
2026/09/05 02:30:42 pm        1
ឆ្ពោះទៅរកអនាគតបៃតង និស្សិតមេកានិកយានយន្តសម្រេចការដំឡើងរថយន្ត EV Mini bus ដោយ​ជោគជ័យ
2026/09/05 02:07:14 pm        1
អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក
2026/09/05 01:34:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ

2026/09/05 04:30:27 pm
​មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
2026/09/05 04:26:42 pm
​ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
2026/09/05 04:20:55 pm
​រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
2026/09/05 02:30:42 pm
​ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
2026/09/05 02:17:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm