អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក

2026/09/05 01:34:44 pm        146

ក្រុមអតីតពលករ និងយុវជនរស់នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង កំពុង​ទទួល​បាន​ជម្រើស​ថ្មី​សម្រាប់​ការងារ​ក្នុងស្រុក ខណៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយក​ឱកាស​ការ​ងារ​ចំនួន ៩៦០កន្លែង រួមទាំងព័ត៌មានសំខាន់ៗអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ទៅជូនពួកគេ។

យ៉ាង​ហោចណាស់ មានប្រជាពលរដ្ឋជិត៦០០នាក់ បានស្វែងយល់ដឹង និងមាន​ឱកាស​ទទួល​បាន​ការ​ងារធ្វើ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោម​ប្រធាន​បទ ​“ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលបានរៀបចំធ្វើនៅខេត្តកោះកុង កាល​ពី​ថ្ងៃ​ទី​៤ ​ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានឱកាសការងារជាង៩ម៉ឺនកន្លែងនៅទូទាំងប្រទេស។ ក្រសួង​កំពុង​សម្រប​សម្រួល​នាំឱកាសការងារទាំងនេះទៅដល់មូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋអាចចុះឈ្មោះ សម្ភាស និង​ទទួលបានការងារកាន់តែងាយស្រួល ព្រមទាំងកាត់បន្ថយការចំណាយ និងពេល​វេលា​ក្នុង​ការ​ស្វែង​រក​ការងារ។

លោកបានបញ្ជាក់ថា ការងារក្នុងស្រុក អាចផ្តល់ស្ថិរភាពជីវភាព ការរស់នៅជួបជុំគ្រួសារ និង​ទទួល​បាន​ការការពារពី ប.ស.ស. លើហានិភ័យការងារ ការថែទាំសុខភាព និងសោធននិវត្តន៍។ ផ្ទុយ​ទៅវិញ ការធ្វើចំណាកស្រុកអាចប្រឈមនឹងបញ្ហាសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និង​ការ​រើសអើង។

ឯកឧត្តមលើកទឹកចិត្តប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ខណៈ​អ្នក​ដែល​មាន​បំណង​ទៅ​ធ្វើ​ការនៅក្រៅប្រទេស គួរជ្រើសរើសតាមរយៈក្រុមហ៊ុនមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បី​ធានា​សុវត្ថិភាព  អត្ថប្រយោជន៍តាមច្បាប់ និងទទួលបានប្រាក់ឈ្នួលខ្ពស់។

ប្រជា​ពលរដ្ឋ ពិសេសយុវជនរស់នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា បានពេញ​ចិត្ត​ចំពោះ​ការ​បង្កើត​ឱ្យ​មានវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ ដោយ​ពួក​គាត់កំពុងស្វែងរកការងារធ្វើ ដើម្បីស្វែងរកប្រាក់ចំណូលចិញ្ចឹមជីវភាពផងដែរ។

គួរជម្រាបថា ក្រសួងការងារ នៅតែ​បន្តពង្រឹងការអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅមូលដ្ឋានខេត្តកោះកុង តាម​រយៈ​គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងកម្មវិធី TVET ១,៥លាន។ កម្មវិធី​នេះ​អនុញ្ញាតឱ្យយុវជន និងប្រជាពលរដ្ឋសិក្សាជំនាញដោយឥតគិតថ្លៃ ដូចជា សំណង់ ជួស​ជុល​គ្រឿងម៉ាស៊ីន អគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងសាឡន ជាដើម។ ក្រសួងក៏បានដាក់ឱ្យដំណើរការការបណ្តុះបណ្តាលតាមរយៈរថយន្តចល័ត និងការ​វាយ​តម្លៃ​ទទួល​ស្គាល់​ជំ​នាញពីមុន (RPL) ដើម្បីជួយឱ្យប្រជាពលរដ្ឋ ទទួលបានជំនាញសមស្រប និងបង្កើន​ឱកាស​ការងារ៕ អត្ថបទ ឈឹម មករា


អត្ថបទដែលទាក់ទង

រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
2026/09/05 02:30:42 pm        1
ឆ្ពោះទៅរកអនាគតបៃតង និស្សិតមេកានិកយានយន្តសម្រេចការដំឡើងរថយន្ត EV Mini bus ដោយ​ជោគជ័យ
2026/09/05 02:07:14 pm        1
អតីតពលករមកពីថៃ និងយុវជននៅខេត្តកោះកុង កំពុងសម្លឹងមើលឱកាសការងារក្នុងស្រុក
2026/09/05 01:34:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖បេសកជនលោក Trump គឺលោក Witkoff និងលោក Kushner បានទៅដល់ទីក្រុងមូស្គូហើយ

2026/09/05 04:30:27 pm
​មនុស្សជិត៦០ម៉ឺននាក់ ត្រូវបានជម្លៀសដោយសារភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Saudel នៅចិនភាគខាងកើត
2026/09/05 04:26:42 pm
​ប្រទេសម៉ាឡេស៊ីប្រកាសស្ថានភាពគ្រាអាសន្ននៅរដ្ឋសារ៉ាវ៉ាក់ ខណៈផ្សែងអ័ព្ទពីឥណ្ឌូនេស៊ីកាន់តែធ្ងន់ធ្ងរ
2026/09/05 04:20:55 pm
​រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
2026/09/05 02:30:42 pm
​ប្រភព៖ប្រធានាធិបតីចិនសម្លឹងរកការនាំក្រុមគណៈប្រតិភូដ៏ច្រើនអមដំណើរលោកទៅទស្សនកិច្ចអាមេរិក
2026/09/05 02:17:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/04 03:10:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/04 02:01:44 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/02 02:55:27 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm