មក​ដល់​ពេល​នេះ​កៅអី​នៃ​កីឡដ្ឋាន​ធំ​ជាង ​១២០០០​ ត្រូវ​បាន​បំពាក់ សេស​សល់​នឹង​រួចរាល់​ខែ​ក្រោយ​

2021/04/27 09:59:58 am        1.2 K

បាល់ទាត់៖ ទោះបីជា​ជំងឺ​រាត​ត្បា​ត​សកល​កូ​វីដ​-១៩​ នៅតែ​បន្ត​ចោទ​ជា​បញ្ហា​ ការសាងសង់​កីឡដ្ឋាន​ធំ (Main Stadium) នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនៅតែ​ដំណើរការ​តាម​ការ​គ្រោង ដោយ​ក្រុម​ការងារ​ទាំងអស់​គោរព​តាម​វិធាន​សុខាភិបាល​។ ​និយាយ​ពី​ការ​តម្លើង​កៅអី​វិញ ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម ២០២៣ បាន​ប្រាប់ ​BTV ថា មក​ដល់​ពេល​នេះ​កៅអី​ប្រមាណ ១២០០០​ ត្រូវ​បាន​បំពាក់ នៅសល់​ ៤០០០០​កៅអី​ទៀត ហើយ​គ្រោង​នឹង​បញ្ចប់​ការងារ​នេះ​នៅ​ខែ​មេសា​ខាងមុខ​។

​ឯកឧត្ដមបាន​បន្ត​ឲ្យ​ដឹង​ដែរ​ថា ចំណែក​ការងារ​ដាំ​ស្មៅបាន​បញ្ចប់​រួចរាល់ ឥឡូវនេះ​ស្មៅ​ធម្ម​ជាតិ​ចាប់ផ្ដើម​ដុះ​បណ្ដើរៗ​ហើយ​។ ពោល​តាម​គម្រោងការ​ងា​រ​សាងសង់​កីឡដ្ឋាន​ធំ​នេះ​ នឹង​បញ្ចប់​នៅ​ខែ​ឧសភា​។​ ​សូម​ជម្រាប​ជូន​ថា កីឡដ្ឋាន​ធំ (Main Stadium) ប្រណិត ជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​ជូន​ចំពោះ​ប្រជាជន​កម្ពុជា និងសម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្នុង​ទឹកប្រាក់​ប្រមាណ ១៥៧​លាន​ដុល្លារ​អាមេរិក​។ កីឡដ្ឋាន​ធំ "Main Stadium" សាងសង់​លើ​ផ្ទៃដី​ទំហំ ១៦.៤​ហិកតា ចំណុះ​ទស្សនិកជន​សរុប ៦០,០០០​នាក់ (៥៥,០០០​នាក់​កៅអី​ផ្លូវការ និង​កៅអី​បំរុង ៥,០០០​នាក់​) ប្រើប្រាស់​ជាទី​លាន​ប្រកួត​កីឡាបាល់ទាត់ កីឡា​បាល់​ឱប និង​កីឡាអត្តពលកម្ម​។​

​ក្នុង​អគារ​កីឡដ្ឋាន​ធំ​មាន​រៀបចំ​ តាម​ទស្សនាទាន​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​ទំនើប​ដូចជា​៖ មាន​សណ្ឋាគារ​ចំនួន ៣៤​បន្ទប់ ហាង​លក់ទំនិញ សំលៀកបំពាក់ ឧបករណ៍ សម្ភារៈ​កីឡា​គ្រប់​ប្រភេទ និង​ផលិតផល​ផ្សេងៗ​ កន្លែង​កម្សាន្ត​កុមារ និង​សាល​ហាត់​កីឡា​មួយ​ចំនួន​ក្រោម​អគារ​ធំ​។​ ​លក្ខណៈ​ពិសេស​របស់​កីឡដ្ឋាន​ធំ​នេះ គឺ​មាន​ច្រក​សុវត្ថិភាព​ជាច្រើនដែល​អាច​រំដោះ​មនុស្ស ៦០,០០០​នាក់ក្នុង​រយៈពេល​តែ ៧​នាទីប៉ុណ្ណោះ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        96
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm