កំពង់ធំ៖ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម លើកឡើងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍ ជាមូលដ្ឋានសំខាន់បំផុតក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋ ក្រោមការគិតគូយកចិត្តទុកដាក់ខ្ពស់ពីសំណាក់គណបក្សប្រជាជនកម្ពុជា ។ ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា តែងតែ ខិតខំបន្តបេសកកម្ម កសាងអភិវឌ្ឍមូលដ្ឋាន ជាពិសេស សំណង់ហេដ្ឋារចននាសម្ព័ន្ធព្រមទាំងប្រព័ន្ធ ធារាសាស្រ្តថ្មីៗបន្ថែមទៀត ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពពលរដ្ឋក្នុងស្រុកស្ទោង ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តម កោតសរសើរ ក្រុមការងារចុះមូលដ្ឋានឃុំទ្រា ដែលតែងតែ ចុះជួបសំណេះសំណាល និងឧបត្ថម្ភគាំទ្រស្បៀងដល់ប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍន៍ កសាងជួសជុលផ្លូវលំជូនពលរដ្ឋធ្វើដំណើរបានងាយស្រួលជាងមុន ។ ហើយការកសាងជួសជុលប្រព័ន្ធប្រឡាយស្រោចស្រព ការជីកស្រះទឹក ដាក់បំពាក់សូឡាបំភ្លឺនៅពេលយប់ ការជួបសំណេះសំណាលឧបត្ថម្ភគាំទ្រលើកទឹកចិត្តក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ជនភៀសសឹកសម្របសម្រួលប្រជាពលរដ្ឋក្នុងការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ការឧបត្ថម្ភគាំទ្រដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាល ការចូលរួមថវិកា និងគ្រឿងឧបភោគបរិភោគដល់ក្រុមគ្រួសារសព ព្រមទាំងសកម្មភាពយ៉ាងសកម្មជាច្រើនទៀត គឺជាបេសកម្មរបស់គណៈបក្សប្រជាជនកម្ពុជា ដោយអនុវត្តន៍ពាក្យស្លោក «ទីណាមានការលំបាន ទីនោះមានគណបក្សប្រជាជនកម្ពុជា » ដែលរួមសុខរួមទុក្ខជាមួយប្រជាជន នៅជាមួយប្រជាជនគ្រប់ពេលវេលា៕








