រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍

2026/09/06 01:41:31 pm        151

លោកស្រី នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និង​ការ​រីក​រាល​ដាល​មេរោគ​អេដស៍ និងជំងឺអេដស៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ខេ​ត្តត្បូងឃ្មុំ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ។

កិច្ច​ប្រជុំ​នេះ​មាន​ការ​អញ្ជើ​ញ​ចូល​រួម​ពី​មន្ត្រី​ជំនាញ នៃមន្ទីរសុខាភិបាលខេត្ត មន្ត្រីសាលាក្រុង-ស្រុក អង្គការដៃគូ និងភាគី​ពាក់​ព័ន្ធ​នានា ​ដើម្បីរួមគ្នាពិនិត្យ និងវាយ​តម្លៃ​លទ្ធ​ផល​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក ព្រម​ទាំង​ពិភាក្សា​អំពី​​បញ្ហាប្រឈម និងដាក់ចេញ​ទិស​ដៅ​ការ​ងារ​បន្ត​ក្នុង​ការ​បង្ការ ​និង​ទប់​ស្កាត់​ការ​រីក​រាល​ដាល​មេរោគ​អេដស៍ ​និងជំងឺអេដស៍នៅក្នុងខេត្ត។

មាន​ប្រសាសន៍ក្នុងឱកាសនោះ លោកស្រី នី ចាន់ធីតា បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​កិច្ច​សហការ​រវាង​មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងការបន្តអនុវត្ត​ការ​ងារ​ប្រយុទ្ធ​នឹង​មេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព។ ក្នុងនោះគ្រប់ភាគីពាក់ព័ន្ធ បន្ត​ពង្រឹង​ការ​ផ្សព្វផ្សាយអប់រំសុខភាព ដើម្បីលើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​អំពី​វិធី​បង្ការ​មេរោគ​អេដស៍ និងជំងឺអេដស៍ ព្រមទាំងជំរុញឱ្យអ្នកដែលមានហានិភ័យបានទទួលសេវាពិគ្រោះ ធ្វើ​តេស្ត និងទទួលការថែទាំព្យាបាលបានទាន់ពេលវេលា។ ជាមួយគ្នានោះអាជ្ញាធរក្រុង-ស្រុក និង​មន្ត្រី​ជំនាញ បន្តយកចិត្តទុកដាក់ចំពោះការងារនៅមូលដ្ឋាន ពង្រឹងការ​សហការ​ជាមួយ​អង្គការ​ដៃ​គូ ​និងបន្តគាំទ្រអ្នករស់នៅជាមួយមេរោគអេដស៍ ដើម្បីកាត់បន្ថយការរើសអើង និងលើក​កម្ពស់​គុណភា​ព​ជីវិតរបស់ពួកគេ។

នៅក្នុងកិច្ចប្រជុំ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត បានធ្វើបទបង្ហាញ និងរាយការណ៍​អំពី​ស្ថាន​ភាព​ការ​ងារ​បង្ការ ការធ្វើតេស្ត ការផ្តល់សេវាថែទាំ និងព្យាបាល ព្រមទាំង​ការគាំ​ទ្រ​ដល់​អ្នក​រស់​នៅ​ជា​មួយ​មេរោគអេដស៍។ ទន្ទឹមនឹងនេះ មន្ត្រីសាលាក្រុង-ស្រុក បានរាយការណ៍អំ​​ពីស​កម្ម​ភាព​ការ​ងារ ​និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការផ្សព្វផ្សាយអប់រំ និងការ​អនុវត្ត​វិធាន​ការ​បង្ការ​នៅ​តាម​សហគមន៍។ ក្នុងនោះអង្គការដៃគូបានធ្វើការរាយការណ៍អំពីសកម្មភាពដែលបានចូលរួមគាំទ្រ លទ្ធផលការងារ និងបទពិសោធន៍ក្នុងការអនុវត្តកម្មវិធីពាក់ព័ន្ធនឹងការបង្ការ និងការឆ្លើយតបចំពោះមេរោគអេដស៍ និង​ជំងឺអេដស៍ ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ដើម្បី​ពង្រឹង​កិច្ច​សហការ​នា​ពេលខាងមុខ៕ អត្ថបទ៖ សេង ឡុង

អត្ថបទដែលទាក់ទង

អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A
2026/09/06 03:07:10 pm        1
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
2026/09/06 02:57:31 pm        1
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
2026/09/06 02:51:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A

2026/09/06 03:07:10 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
2026/09/06 02:57:31 pm
​ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
2026/09/06 02:52:41 pm
​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
2026/09/06 02:51:05 pm
​យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
2026/09/06 02:50:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm