ក្រុមនិស្សិតចុះស្រាវជ្រាវផ្ទាល់ពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី

2026/09/06 01:59:12 pm        224

ដើម្បីពង្រីកចំណេះដឹងជាក់ស្ដែងក្រៅពីទ្រឹស្ដីក្នុងថ្នាក់រៀន ក្រុមនិស្សិតនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានធ្វើដំណើរបេសកកម្មសិក្សាស្រាវជ្រាវរយៈពេល ៣ថ្ងៃ លើទឹកដីខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ លើប្រធានបទ ជាតិពន្ទុវិទ្យា តម្លៃសិល្បៈ និងវប្បធម៌ជនជាតិភាគតិច ។ ដំណើរបេសកកម្មនេះ ផ្ដោតសំខាន់លើការស្វែងយល់ពីជីវភាពរស់នៅ ទំនៀមទម្លាប់ និងវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ព្រមទាំងការកម្សាន្តនៅតាមតំបន់ធម្មជាតិនានាក្នុងខេត្ត។

អ្នកគ្រូ ឱក សម្ភស្ស មកពីវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានរៀបរាប់ឱ្យដឹងថា ការចុះមកដល់មូលដ្ឋានផ្ទាល់បែបនេះ បានផ្ដល់ឱកាសឱ្យក្រុមការងារ ក៏ដូចជាប្អូនៗនិស្សិត បានដឹងកាន់តែច្បាស់អំពីប្រភពដើម ការប្រកបរបរចិញ្ចឹមជីវិត និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិច។ អ្នកគ្រូបានបញ្ជាក់ថា បទពិសោធន៍ជាក់ស្ដែងដែលទទួលបាននៅពេលនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការយកទៅចែករំលែកបន្តដល់ប្អូនៗសិស្ស-និស្សិតជំនាន់ក្រោយ ដើម្បីឱ្យពួកគាត់បានស្គាល់ និងយល់ដឹងកាន់តែទូលំទូលាយពីតម្លៃវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចយើង។  

អ្នកគ្រូ ឱក សម្ភស្ស ក៏បានបង្ហាញនូវចំណាប់អារម្មណ៍រីករាយចំពោះដំណើរកម្សាន្តនេះផងដែរ ដោយក្រុមការងារបានទៅទស្សនាតំបន់ទេសចរណ៍សំខាន់ៗជាច្រើន ដូចជា សមុទ្រឈើ ភ្នំដោះក្រមុំ ភ្នំណាំលៀរ និងរមណីយដ្ឋានទឹកធ្លាក់ប៊ូស្រា។ អ្នកគ្រូបានលើកឡើងថា ទោះបីជាពេលនេះស្ថិតក្នុងរដូវវស្សា និងមានភ្លៀងធ្លាក់ខ្លះក៏ដោយ ក៏ទេសភាពធម្មជាតិបៃតងខ្ចី អមជាមួយអាកាសធាតុត្រជាក់ស្រស់ស្រាយ បានធ្វើឱ្យដំណើរសិក្សានេះកាន់តែមានភាពទាក់ទាញ និងមិនមានផលលំបាកអ្វីឡើយ។

អ្នកគ្រូបានបង្ហាញនូវក្តីសង្ឃឹមថា រូបភាព និងចំណេះដឹងដែលទទួលបានពីដំណើរទស្សនកិច្ចនេះ នឹងក្លាយជាចំណែកមួយជួយផ្សព្វផ្សាយពីសម្រស់ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបរបស់ខេត្តមណ្ឌលគិរី ឱ្យសាធារណជនទូទាំងប្រទេសបានស្គាល់ និងចាប់អារម្មណ៍មកកម្សាន្តកាន់តែច្រើនឡើង។

គួរកត់សម្គាល់ថា សក្តានុពលទាំងផ្នែកធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបនេះហើយ ដែលធ្វើឱ្យមណ្ឌលគិរីក្លាយជាគោលដៅដ៏ទាក់ទាញបំផុត មិនត្រឹមតែសម្រាប់ភ្ញៀវទេសចរមកលំហែកម្សាន្តនោះទេ ប៉ុន្តែក៏ជាទីតាំងដ៏ស័ក្តិសមបំផុតសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ចុះមកដកស្រង់បទពិសោធន៍ផ្ទាល់ពីជីវភាពសហគមន៍ជាក់ស្តែងផងដែរ ៕ អ៊ិត ភីរុណ 

អត្ថបទដែលទាក់ទង

អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A
2026/09/06 03:07:10 pm        1
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
2026/09/06 02:57:31 pm        1
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
2026/09/06 02:51:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A

2026/09/06 03:07:10 pm
​ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
2026/09/06 02:57:31 pm
​ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
2026/09/06 02:52:41 pm
​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
2026/09/06 02:51:05 pm
​យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
2026/09/06 02:50:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm