សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើររដ្ឋបាលរាជធានីភ្នំពេញរៀបចំសន្តិសុខ និង​សណ្តាប់​ធ្នាប់​បាន​យ៉ាង​ល្អនៅ Walk Street

2026/09/07 10:33:00 am        506

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បាន​អញ្ជើញ​ដើរ​កម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។

ក្រោយនាំភរិយា និងកូនស្រីទៅដើរលេងនៅ Walk Street សម្រេចដូចបំណង, នៅព្រឹកថ្ងៃទី៧ ខែ​កញ្ញានេះ សម្តេចធិបតីប បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបាននាំភរិយា និងកូន ទៅ​លេង Walk Street ដូចបំណងហើយ។ ជាមួយគ្នានេះ សម្តេច​បាន​កោត​សរសើរ​សាលា​រាជ​ធានី​ភ្នំពេញ ដែលបានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។

សម្តេចធិបតី បានបង្ហោះវីដេអូ និងជាមួយសារមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំបាន​នាំ​ភរិយា និង​កូន​មក​លេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោង​ទៅ​សម្ពោធ​ទី​នោះ​ត្រូវ​បាន​លើក​ពេល​ជា​បន្ត​បន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ»។

សម្ដេច​បានមានប្រសាសន៍បន្តថា៖«ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំង​សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរ​បរទេស​បាន​មក​លេង​កម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត»។

ក្នុង​ឱកាសនោះ សម្ដេចធិបតី ក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោក អ៊ំ ពូ មីង បង​ប្អូន ក្មួយៗ សម្រាប់រូបសម្ដេច ព្រមទាំងភរិយា និងកូន៕

អត្ថបទដែលទាក់ទង

ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm        1
អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់ SDC​ ថា «ជំនាញ TVET មិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ»
2026/09/08 12:29:06 pm        1
សម្ដេចធិបតី អំពាវនាវដល់ក្រសួង-ស្ថាប័ន និង​ភាគី​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បន្ត​ទៀត​លើ​ការងារ​អក្ខរកម្ម
2026/09/08 12:29:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំរៀបចំសិក្ខាសាលាស្តីពីវិន័យ និងក្រមសីលធម៍ ពង្រឹងការយល់​ដឹង​របស់​​អត្ត​ពលិក​មុន​ចូលរួម​ការប្រកួតកីឡាអាស៊ីនៅជប៉ុន

2026/09/08 12:48:58 pm
​ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ និង​ស្នើជួយ​គាំទ្រ​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កសិកម្ម​មានសក្ដានុពលនៅកម្ពុជា
2026/09/08 12:37:37 pm
​អ្នកគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់ SDC​ ថា «ជំនាញ TVET មិនអាចខ្វះបាននៅក្នុងការរស់នៅប្រចាំថ្ងៃ»
2026/09/08 12:29:06 pm
​សម្ដេចធិបតី អំពាវនាវដល់ក្រសួង-ស្ថាប័ន និង​ភាគី​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បន្ត​ទៀត​លើ​ការងារ​អក្ខរកម្ម
2026/09/08 12:29:03 pm
​ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នាថ្ងៃទី២០-កញ្ញា បើកទទួលចុះឈ្មោះ ដោយឥតគិតថ្លៃ
2026/09/08 12:18:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm