ព្រះខ័នរាជ និងវិសាខា រកបាន ៣ពិន្ទុពេញពីប្រកួតបើកឆាកលីគ ខណៈ ៣គូផ្សេង សុទ្ធតែស្មើគ្នា

2026/09/07 11:18:27 am        115

មានត្រឹម ២ក្រុមប៉ុណ្ណោះ ដែលរកបាន ៣ពិន្ទុពេញពីការប្រកួតដំបូងរបស់ខ្លួន ក្នុងសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដែលបានបើកការប្រកួតរដូវកាលថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ រួមមានក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង និងក្រុមវិសាខា ស្របពេលការប្រកួត ៣គូផ្សេងទៀត សុទ្ធតែបញ្ចប់ដោយលទ្ធផលស្មើគ្នា។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ៣-០ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមការពារតំណែងជើងឯកនេះ សុទ្ធតែបានកើតឡើងនៅវគ្គទី១ ដែលរកបានដោយកីឡាករ Van Der Water នៅនាទីទី៧ និងកីឡាករ សៀង ចន្ធា ២គ្រាប់ នៅនាទី២៨ និងនាទី៤២។

ចំណែកក្រុមវិសាខា បានយកឈ្នះយ៉ាងចាស់ដៃលើក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៦-១ ហើយគ្រាប់បាល់ជ័យជម្នះនេះ សុទ្ធតែរកបានដោយកីឡាករចំណូលថ្មី រួមមានខ្សែបម្រើប្រយុទ្ធ Pa Ousman Gai ១គ្រាប់, នេតូ រ៉ុនដុន ២គ្រាប់, ហាវ សុខនេត្រ ២គ្រាប់ និង herwin Seedorf ១គ្រាប់ គ្រាដែល ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ កើតឡើងដោយការទាត់បាល់ពិន័យ ១១ម៉ែត្រពីកីឡាករ Balanga Josemar នៅចុងវគ្គទី២។ ជ័យជម្នះនេះ នាំឲ្យវិសាខា និងព្រះខ័នរាជស្វាយរៀង ឈរលេខ១ និងលេខ២ បណ្ដោះអាសន្ន ដោយរកបាន ៣ពិន្ទុស្មើគ្នា។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតបើកឆាករដូវកាលថ្មី ៣គូផ្សេងទៀត សុទ្ធតែបានបញ្ចប់ដោយភាពជក់ចិត្ត និងស្ថិតស្វាញខ្លាំង ដោយបានត្រឹមចែកគ្នា ១ពិន្ទុ ក្នុងនោះក្រុមភ្នំពេញក្រោន បានប្រកួតស្មើក្រុមណាហ្គាវើលដ៏ ២-២ ខណៈអង្គរថាយហ្គឺរ ប្រកួតស្មើក្រុមភ្ញៀវ អឹមអូអាយ កំពង់ដេវ៉ា ០-០ និងក្រុមបឹងកេត បានប្រកួតស្មើ អាយអេសអាយ ដង្កោសែនជ័យ ៣-៣។

ការបញ្ចប់ដោយលទ្ធផលស្មើគ្នាជាច្រើនគូក្នុងសប្ដាហ៍ដំបូងនេះ ជាសញ្ញាណបង្ហាញពីភាពតានតឹងនៃលីគកំពូលកម្ពុជារដូវកាលថ្មី ដែលកាន់តែពិបាកស្មាន សម្រាប់ក្រុមនីមួយៗ ក្នុងការស្វែងរកជ័យជម្នះ បន្ទាប់ពីបណ្ដាក្លិបទាំងអស់ បានខិតខំពង្រឹង និងរៀបចំក្រុមកាន់តែល្អប្រសើរ ក្នុងការត្រៀមការប្រកួតប្រជែងក្នុងរដូវកាលនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

Gianni Infantino បញ្ជាក់ជំហរបន្តឈរឈ្មោះជាប្រធាន FIFA
2026/09/07 02:36:52 pm        1
ជប៉ុនបានកៅអីជុំផ្ដាច់ព្រ័ត្រ AFC U20 នៅចិន ខណៈកម្ពុជាបានត្រឹមសោកស្ដាយ
2026/09/07 12:07:36 pm        1
ក្លិបព្រះខ័នរាជស្វាយរៀង សម្ពោធដាក់ឲ្យប្រើកីឡដ្ឋានជាផ្លូវការ មុនបើក​ទ្វារស្វាគមន៍​ការ​ប្រកួត​លីគ​ចុង​សប្ដាហ៍នេះ
2026/09/07 11:27:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សស្តាំនិយមជ្រុល AfD របស់អាល្លឺម៉ង់ សាទរជ័យជម្នះដ៏ធំនៅភាគខាងកើត ប៉ុន្តែខ្វះសំឡេងភាគច្រើន

2026/09/07 03:31:25 pm
​មន្ត្រី៖ ប្រទេសផ្សេងទៀតនឹងចូលរួមជាមួយអាមេរិកនៅច្រកសមុទ្រហ័រមូស ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍
2026/09/07 03:27:38 pm
​UN៖ ភ្លើងចំហេះព្រៃ និងរលកកម្តៅ កំពុងគំរាមកំហែងគុណភាពខ្យល់ និងសុខភាព
2026/09/07 03:26:59 pm
​ទូរទស្សន៍៖ អាជ្ញាធរអង់គ្លេសស្ទាក់ចាប់ទូកដឹកជនអន្តោប្រវេសន៍គ្មានឯកសារ ១៤០នាក់ នៅច្រកសមុទ្រ Channel
2026/09/07 03:26:22 pm
​លោក ZELENSKYY ៖ បញ្ហាធំៗរបស់អ៊ុយក្រែន គឺរដូវរងាខាងមុខ និងការខ្វះខាតថវិកា
2026/09/07 03:25:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm