រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs

2026/09/07 12:38:57 pm        160

រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកាប្រមាណ ៥៣ លានដុល្លារអាមេរិក គាំទ្រកម្មវិធីការអភិវឌ្ឍជំនាញដែលមានស្រាប់ និងការរៀបចំ កម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងគាំទ្របង្កើតមុខរបរ និង ការចូលទីផ្សារការងារ។

ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ នៅចុងសប្តាហ៍កន្លង មកថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ ឃើញថា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ មានបញ្ហាប្រឈមច្រើន ជាពិសេសនៅឆ្នាំ២០២៦នេះ កម្ពុជា ជួបបញ្ហាប្រឈមពហុវិបត្តិ ក្នុងនោះបញ្ហាប្រេងឥន្ធនៈ បានដាក់សម្ពាធខ្លាំងជាងគេ ដែលនឹងអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថមថយ ជាក់ ស្តែងការវាយតម្លៃកំណើនសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៦ បានព្យាករណ៍ក្នុងរង្វង់ ៥,២% និងបន្ទាប់មកទៀតនៅត្រឹម ៤,២% និងនៅក្នុង រយៈពេល ៦ ខែ ឆ្នាំ២០២៦នេះ ត្រូវបានវាយតម្លៃមកនៅត្រឹម ៤,១% ប៉ុណ្ណោះ។ បញ្ហានេះក្រសួងបាននិងកំពុងពិនិត្យ និងតាមដាន បន្ថែមទៀត ដើម្បធ្វើការវាយតម្លៃនៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២៦នេះ។

ឯកឧត្តម បន្តថា តាមរយៈការដាក់ចេញកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ គឺបានបែងចែកជាបីកញ្ចប់ធំៗ ដែលមានទំហំ ទឹកប្រាក់សរុបជាង ១ ២២៤ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់កញ្ចប់ទី១ មានទឹកប្រាក់ជាង ១ ប៊ីលានដុល្លារអាមេរិក សម្រាប់ អនុវត្តលើ ១៥ វិធានការ, បញ្ចប់ទី២ មានទឹកប្រាក់ ៥៣ លានដុល្លារអាមេរិក និងអនុវត្តវិធានការចំនួន ៤ ក្នុងនោះការ គាំទ្រកម្មវិធីការ អភិវឌ្ឍជំនាញដែលមានស្រាប់ និងការរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សាររបស់ MSMEs និងគាំទ្រ បង្កើតមុខរបរ និងការចូលទីផ្សារការងារ និងការដាក់ចេញកម្មវិធីបណ្តុះបណ្តាលខ្លីនៅតាមសាកលវិទ្យាល័យជាដើម។ ចំណែកកញ្ចប់ ទី៣ មានទឹកប្រាក់ជាង ១២៤ លានដុល្លារអាមេរិក ដោយកញ្ចប់នេះអនុវត្តលើ ៨ វិធានការផងដែរ។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លើកឡើងថា កម្មវិធីអន្តរាគមន៍នេះគឺជាយុទ្ធនាការធំមួយរបស់ រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ជាង ១ ២២៤ លានដុល្លារអាមេរិក ដោយបំបែកទៅលើវិធានារតូចៗជាច្រើន ដែលបញ្ហាក៏សូមឱ្យ ម្ចាស់អាជីវកម្ម ក៏ដូចសមាគមនានា សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីដាក់ពាក្យស្នើសុំឱ្យចំគោលដៅ ហើយបញ្ហានេះក៏សូមឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយការអនុវត្តវិធានការទាំងនោះឱ្យបានទូលំទូលាយ ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តិភាព ក្នុង ការអនុវត្តនូវរាល់វិធានការគន្លឹះនានា។

សូមបញ្ជាក់ថា កញ្ចប់អន្តរាគមន៍ទី២ មានទឹកប្រាក់សរុប ៥៣ លានដុល្លារអាមេរិក ដោយអនុវត្តលើការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ ដែលផ្តោតលើការគាំទ្រកម្មវិធីអភិវឌ្ឍន៍ជំនាញមានស្រាប់ ដែលកំពុងត្រូវ បានបន្តអនុវត្ត និងលើការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលថ្មី ដែលមានគោលដៅច្បាស់លាស់ ព្រមទាំងឆ្លើយតបនឹង តម្រូវការទីផ្សារ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយផ្សារភ្ជាប់ការអភិវឌ្ឍជំនាញ ជាមួយការគាំទ្រផ្នែកហិរញ្ញប្បទាន និងការគាំទ្របង្កើត មុខរបរ ឬការចូលទីផ្សារការងារ។ លើសពីនេះកញ្ចប់អន្តរាគមន៍ទី២នេះ ក៏មានការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលវគ្គខ្លីនៅតាម សាកលវិទ្យាល័យនានា ទទួលបានការគាំទ្រពីគម្រោងកែលម្អការអប់រំកម្រិតឧត្តមសិក្សា និងការផ្តល់ការគាំទ្រដល់ការផ្គូផ្គងការងារ និង ការជួយស្វែងរកការងារ សម្រាប់ពលករទេសន្តរប្រវេសន៍វិលត្រឡប់ពីក្រៅប្រទេស គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ យុវជន ដែលមានជំនាញទាប និងកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យកសិកកម្ម សំណង់ សេវាកម្ម និងសហគ្រាសធុន តូច និងមធ្យម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជា និងកូរ៉េ ចុះ MOU ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើលំហរសមុទ្រ
2026/09/07 03:12:30 pm        1
កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ
2026/09/07 02:56:07 pm        1
ស.ស.យ.ក ជាស្ត្រី បរិច្ចាគថវិកា ៣០,០០០,០០០រៀល សម្រាប់ប្រជាពលរដ្ឋនៅភូមិរង់ចាំ
2026/09/07 02:27:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី៖ ប្រទេសផ្សេងទៀតនឹងចូលរួមជាមួយអាមេរិកនៅច្រកសមុទ្រហ័រមូស ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍

2026/09/07 03:27:38 pm
​UN៖ ភ្លើងចំហេះព្រៃ និងរលកកម្តៅ កំពុងគំរាមកំហែងគុណភាពខ្យល់ និងសុខភាព
2026/09/07 03:26:59 pm
​ទូរទស្សន៍៖ អាជ្ញាធរអង់គ្លេសស្ទាក់ចាប់ទូកដឹកជនអន្តោប្រវេសន៍គ្មានឯកសារ ១៤០នាក់ នៅច្រកសមុទ្រ Channel
2026/09/07 03:26:22 pm
​លោក ZELENSKYY ៖ បញ្ហាធំៗរបស់អ៊ុយក្រែន គឺរដូវរងាខាងមុខ និងការខ្វះខាតថវិកា
2026/09/07 03:25:42 pm
​មន្ត្រីអ៊ុយក្រែន៖ បេសកជនអាមេរិកមានសំណើថ្មីប្រសើរជាងមុន
2026/09/07 03:25:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm