Gianni Infantino បញ្ជាក់ជំហរបន្តឈរឈ្មោះជាប្រធាន FIFA

2026/09/07 02:36:52 pm        57

ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA លោក Gianni Infantino នៅតែប្តេជ្ញាចិត្តឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA អាណត្តិថ្មី បើទោះបីជាមានការប្រឆាំងកាន់តែខ្លាំងឡើងជុំវិញបេក្ខភាពរបស់លោក បន្ទាប់ពីផែនការលក់ភាគហ៊ុនក្នុងការប្រកួតរបស់ FIFA ទៅឱ្យវិនិយោគិនឯកជនត្រូវបរាជ័យក៏ដោយ។

អ្នកនាំពាក្យ FIFA បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា Infantino នៅតែមានបំណងឈរឈ្មោះសម្រាប់អាណត្តិទី៤ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២៧។

Infantino ដែលមានវ័យ ៥៦ ឆ្នាំ បានប្រកាសពីមុនថា លោកមានបំណងបន្តដឹកនាំអាណត្តិទី៤ ប៉ុន្តែបច្ចុប្បន្នលោកកំពុងប្រឈមមុខនឹងសម្ពាធឱ្យចុះចេញពីតំណែងពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA, សហព័ន្ធបាល់ទាត់អាស៊ី AFC និងសហព័ន្ធបាល់ទាត់អាមេរិកខាងជើង កណ្តាល និងការ៉ាអ៊ីប CONCACAF។

សម្ពាធនេះបានកើតឡើង បន្ទាប់ពីផែនការរបស់ FIFA ក្នុងការលក់ភាគហ៊ុន ២០% នៃព្រឹត្តិការណ៍ World Cup និងការប្រកួតផ្សេងៗរបស់ FIFA ទៅឱ្យវិនិយោគិនឯកជន ត្រូវបានលុបចោលកាលពីខែកក្កដា ក្រោយទទួលរងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំង។

ទោះជាយ៉ាងណា Infantino នៅតែទទួលបានការគាំទ្រពីសហព័ន្ធបាល់ទាត់ទ្វីបអាហ្វ្រិក និងអាមេរិកខាងត្បូង។

គិតមកដល់ពេលនេះ មិនទាន់មានបេក្ខជនណាម្នាក់ប្រកាសជាផ្លូវការថានឹងឈរឈ្មោះប្រកួតប្រជែងជាមួយ Infantino ក្នុងការបោះឆ្នោតប្រធាន FIFA ឆ្នាំក្រោយនៅឡើយទេ៕ អត្ថបទ៖នាង សុភាវុធ





អត្ថបទដែលទាក់ទង

Gianni Infantino បញ្ជាក់ជំហរបន្តឈរឈ្មោះជាប្រធាន FIFA
2026/09/07 02:36:52 pm        1
ជប៉ុនបានកៅអីជុំផ្ដាច់ព្រ័ត្រ AFC U20 នៅចិន ខណៈកម្ពុជាបានត្រឹមសោកស្ដាយ
2026/09/07 12:07:36 pm        1
ក្លិបព្រះខ័នរាជស្វាយរៀង សម្ពោធដាក់ឲ្យប្រើកីឡដ្ឋានជាផ្លូវការ មុនបើក​ទ្វារស្វាគមន៍​ការ​ប្រកួត​លីគ​ចុង​សប្ដាហ៍នេះ
2026/09/07 11:27:56 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រី៖ ប្រទេសផ្សេងទៀតនឹងចូលរួមជាមួយអាមេរិកនៅច្រកសមុទ្រហ័រមូស ដើម្បីធានាសុវត្ថិភាពនៃការធ្វើនាវាចរណ៍

2026/09/07 03:27:38 pm
​UN៖ ភ្លើងចំហេះព្រៃ និងរលកកម្តៅ កំពុងគំរាមកំហែងគុណភាពខ្យល់ និងសុខភាព
2026/09/07 03:26:59 pm
​ទូរទស្សន៍៖ អាជ្ញាធរអង់គ្លេសស្ទាក់ចាប់ទូកដឹកជនអន្តោប្រវេសន៍គ្មានឯកសារ ១៤០នាក់ នៅច្រកសមុទ្រ Channel
2026/09/07 03:26:22 pm
​លោក ZELENSKYY ៖ បញ្ហាធំៗរបស់អ៊ុយក្រែន គឺរដូវរងាខាងមុខ និងការខ្វះខាតថវិកា
2026/09/07 03:25:42 pm
​មន្ត្រីអ៊ុយក្រែន៖ បេសកជនអាមេរិកមានសំណើថ្មីប្រសើរជាងមុន
2026/09/07 03:25:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/06 02:03:08 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm