CMAC សហការជាមួយ Golden West ផ្តល់ការហ្វឹកហ្វឺន​ដល់​កង​ទ័ព​អាមេរិក​លើ​បច្ចេក​ទេស​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម និងការប្រើប្រាស់​ឧបករណ៍​បច្ចេក​ទេស​រុក​រក​សំណល់​យុទ្ធ​ភណ្ឌ​សង្គ្រាម

2026/09/07 03:34:01 pm        173

ចាប់ពីចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការជាមួយ Golden West ផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពអាមេរិកលើបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងការប្រើប្រាស់ឧបករណ៍បច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម។ នេះបើតាម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់។

ឯកឧត្តម ហេង រតនា ថ្លែងថា នៅចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការជាមួយអង្គការ Golden West បានផ្តល់ការហ្វឹកហ្វឺនដល់កងទ័ពសហរដ្ឋអាមេរិកលើបច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងជាពិសេសលើការប្រើប្រាស់ឧបករណ៍បច្ចេកទេសរុករកសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនកងទ័ពអាកាសសហរដ្ឋអាមេរិកផ្នែកជំនាញសំណល់យុទ្ធភណ្ឌសង្គ្រាម និងក្រុមបច្ចេកទេសយុទ្ធោបករណ៍នៃសារណរដ្ឋកាប៊ូវ័រដេ (Cabo Verde) ដែលការហ្វឹកហ្វឺនស្ថិតក្រោមគម្រោងជំនួយបោសសម្អាតមីនមនុស្សធម៌របស់សហរដ្ឋអាមេរិកគាំទ្រប្រទេសអាហ្វិក។

ឯកឧត្តម ហេង រតនា បញ្ជាក់ថា អង្គការ Golden West ជាដៃគូយ៉ាងសំខាន់ជាមួយអង្គភាព CMAC ក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជាជាង ២៥ ឆ្នាំមកហើយ ពោលចាប់តាំងពីដើមឆ្នាំ២០០០មកម្លេះ៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន​ អញ្ជើញប្រគល់ផ្ទះថ្មីមួយខ្នងជូនដល់វីរកងទ័ពនៅភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង
2026/09/07 04:34:12 pm        1
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
2026/09/07 04:26:47 pm        1
កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ ២០២៦-២០៣១
2026/09/07 04:23:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីរិះគន់ការពង្រាយ​ប្រព័ន្ធមីស៊ីលរបស់អាមេរិកនៅ​ន័រវ៉ែសថា ជាឧបសគ្គ​ធំ​មួយ​ទៀត ចំពោះ​​គំនិតចរចាអាវុធ

2026/09/07 07:00:02 pm
​នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Takaichi ស្វែងរកការពិភាក្សាជាមួយលោក Trump មុនជំនួប​ជាមួយលោក Xi
2026/09/07 06:59:21 pm
​រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលព្រមានអំពី «សង្គ្រាមពេញបន្ទុក» ដែលអាចកើតមាន នៅក្នុងតំបន់វេសបែង
2026/09/07 06:58:37 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង បានបណ្តាលឲ្យមនុស្ស ១១នាក់ ស្លាប់ និង ៥នាក់ រងរបួស
2026/09/07 06:57:52 pm
​លីប៊ីចាប់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធនឹងការវាយប្រហារដោយដ្រូនលើរោងចក្រប្រេង
2026/09/07 06:57:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/03 05:01:48 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/06 02:12:27 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/07 05:58:00 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm