ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ខ្មែរ​រ៉ា​លី​រ៉េដ ជា​ការ​រួមចំណែក​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​

2022/05/13 05:50:20 pm        33

​​ប្រណាំង​យានយន្ត៖ ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​ខ្មែរ​រ៉ា​លី​រ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាស​រៀបចំ​ការ​ប្រណាំង​ជា​ផ្លូវការ​រយៈពេល​ ២​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤ ​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២២ នៅ​ខេត្តកំពត។​

​លោក ពៅ តិច​ឡេង នាយ​ប្រតិបត្តិ​ភ្នាក់ងារ​រៀបចំ​ការប្រណាំង​យានយន្ត​កម្ពុជា​ហៅ​កាត់ថា ​KARA បាន​បញ្ជាក់​ឲ្យ​ដឹងថា ថ្ងៃទី​១​ ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ​ឆ្ពោះ​ទៅកាន់​ខេត្តកំពតមាន​រយៈ​ចម្ងាយ​ផ្លូវ ១៧៣​គីឡូម៉ែត្រ ហើយ​ផ្លូវ​ប្រណាំង​មាន​ចម្ងាយ​ផ្លូវ ​៦៩​គីឡូម៉ែត្រ ថ្ងៃទី​២ ចេញដំណើរ​ពី​ក្រុង​កំពតមក​បញ្ចប់នៅ ស ស យ ក រាជធានី​ភ្នំពេញមាន​រយៈ​ចម្ងាយ​ផ្លូវ ​១៤០​គីឡូម៉ែត្រ ចម្ងាយ​ផ្លូវ​ប្រណាំង​មាន​៤៣.៩​គីឡូម៉ែត្រដោយ​ឆ្លងកាត់​ស្រុក​ចំនួន​៣ ​រួមមានស្រុកជុំ​គិរី ស្រុក​ទឹកឈូ និងស្រុក​ដងទង់ ដោយ​រថយន្ត​ និង​ម៉ូតូ​ប្រណាំង​ទាំងអស់​ត្រូវ​ប្រណាំង​លើផ្លូវ​ឧបសគ្គ​មាន​ផ្លូវ​ភ្នំ ភក់ ខ្សាច់ ផ្លូវ​ចំការ និងកាត់​ភូមិ​អ្នកស្រុក​។​ ​អ្នករៀបចំ​ការប្រណាំង​ខាងលើបាន​គូស​បញ្ជាក់ទៀតថា ព្រឹត្តិការណ៍​ប្រណាំង​នេះមាន​រង្វាន់​លើកទឹកចិត្ត​តិចតួច​ប៉ុណ្ណេះ ព្រោះ​ការប្រណាំង​នេះរៀបចំឡើងដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​បាន​ហ្វឹកហាត់ និង​រៀនសូត្រ​ពី​ការរៀបចំ​កម្មវិធី​ប្រណាំង​យានយន្ត​។​

​លោក សុំ មនោ​រម្យ ប្រធាន​លេខាធិការដ្ឋាន ស ស យ ក រាជធានី​ភ្នំពេញបាន​លើកឡើងថា ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ​នេះ វា​ក៏​ជា​សកម្មភាព​កីឡា​មួយដែល​រួមចំណែក​បណ្តុះ​ស្មារតី​ដល់​ប្រជាពលរដ្ឋ ​ក៏ដូចជា​យុវជន​កម្ពុជាឲ្យ​ចូលរួម​ស្រលាញ់ និង​គាំទ្រ​កីឡា ​ស្របតាម​ទិសដៅ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាសម្តេច​តេ​ជោ ហ៊ុន សែន ប្រជាពលរដ្ឋ​ម្នាក់​ត្រូវ​ចេះ​កីឡា​មួយ​មុខ​។​ ទន្ទឹម​ជាមួយគ្នានេះដែរ ការប្រណាំង​នេះក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ក្នុងការ​ផ្សព្វផ្សាយ ​នាំយក​ទស្សនី​ភាព​តំបន់​ទេសចរណ៍​ផ្សេងៗ​នៅតាម​តំបន់​ស្រុកស្រែ​ចំការ ដែល​ស​ប្បូរ​ដោយ​ទេស​ភាព​ស្អាត​ផ្សព្វផ្សាយ​មកកាន់​មជ្ឈដ្ឋាន​ខាងក្រៅ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឲ្យ​ទៅលេង​កម្សាន្តនៅ​តំបន់​ទាំងនោះ​។​

​សូមបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គខ្មែរ​រ៉ា​លី​រ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំ​ដោយ​ភ្នាក់ងារ​រៀបចំ​ការប្រកួត​កម្ពុជា ​kara សហការ​ដោយ​ក្រសួងបរិស្ថាន សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា គាំទ្រ​ដោយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា​។ មាន​ប្រទេស​ចូលរួម​ចំនួន ​១១​ប្រទេសមានថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ចិន អា​ល្លី​ម៉​ង់ អាមេរិក វៀតណាម បារាំង អូស្ត្រាលី វែ​ល និង​កម្ពុជា ក្នុងនោះ​មានឡាន ៣៥ ចែកជា​២ គឺ class A ៧​គ្រឿង, Class B ២៨​គ្រឿង, UTV មាន​ ១០​គ្រឿង និង​ម៉ូតូ​ ១៤​គ្រឿង​៕

អត្ថបទ៖ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm
​មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
2026/07/24 08:25:19 pm
​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm